នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​

-​ ​ស្បែក​ដែល​ក្រិន​របស់​អ្នក​គឺ​ឈឺ​
-​ ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ឬ​បញ្ហា​លើ​ចរន្តឈាម​ និង​ចាំបាច់​មានការ​បន្ថយ​នូវ​ការ​ក្រិន​
-​ ​កន្លែង​ដែល​ក្រិន​គឺ​ក្រហម​ និង​ក្តៅ​
-​ ​ស្បែក​ក្រិន​រហែក​ និង​ហូរ​ឈាម​
-​ ​ស្បែក​ក្រិន​មាន​ស្នាម​ជាំ​

តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?

ស្បែក​ក្រិន​គឺជា​របាំង​ការពារ​នៃ​ការ​ប្រែប្រួល​។​វា​ជា​មធ្យោបាយ​ដើម្បី​ការពារ​ខ្លួន​វា​ពី​ការ​រង​កម្លាំង​ខ្លាំង​ពេក​។​ បណ្ឌិត​ អេ​លេ​ន​ កូ​ហេ​ន​ សូ​ប៊ែ​ល​(Ellen​ Cohen-Sobel)​ សាស្ត្រាចារ្យ​រង​ផ្នែក​ឆ្អឹង​នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​កបាន​និយាយ​ថា​ របាំង​ការពារ​នេះ​ធ្វើការ​បាន​យ៉ាង​ល្អ​។​ សូម​គិត​អំពី​ថា​តើ​ចុង​ម្រាមដៃ​អ្នកលេង​ហ្គី​តា​អាជីព​ម្នាក់​ ឬ​បាតដៃ​នៃ​អ្នក​កាយសម្ព័ន្ធ​នឹង​មាន​អារម្មណ៍​បែប​ណា​ប្រសិនបើ​ពួក​គេ​មិន​ត្រូវ​បានការ​ពារ​ដោយ​ស្បែក​ក្រិន​ដ៏​ក្រាស់​ទេ​នោះ​។​ ពួក​គេ​នឹង​ឈឺ​។​ ជា​ការ​ពិត​ណាស់​,​ ពួក​គេ​អាច​នឹង​មានការ​ហូរ​ឈាម​ទៀត​ផង​។​

វេជ្ជបណ្ឌិត​ ម៉ាក​ ឌី​.​ ស៊ុ​ស​មេន​(Mark​ D.​ Sussman)​ ដែល​ជា​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​លើ​ជើង​នៅ​ឯ​គ្លីនិក​ឯកជន​មួយ​ក្នុង​ទីក្រុង​ Wheaton,​ និង​ជា​អ្នកនិពន្ធ​អោយ​ The​ Family​ Foot-Care​ Book​បាន​និយាយ​ថា​ មូលហេតុ​នៃ​ស្បែកជើង​ក្រិន​នេះ​គឺជា​តំនរ​ពូជ​។​ គាត់​បាន​ពន្យល់​ថា​ ឪពុក​ម្តាយ​បាន​បញ្ចប់​ភាព​មិន​មាន​ស្ថេ​រ​ភាព​នៅ​នឹង​ជើង​របស់​គាត់​។​ ប្រសិនបើ​អ្នក​ទទួល​តំនរ​ពូជ​នៃ​យន្តការ​ជើង​មិនល្អ​នេះ​,​ ជើង​របស់​អ្នក​ប្រែប្រួល​ជំនួស​អោយ​ភាព​ថេរ​ល្អ​នៅ​ពេល​ដែល​វា​ប៉ះ​នឹង​ដី​។​ កម្លាំង​ថេរ​នេះ​បណ្តាល​អោយ​ស្បែក​ក្រិន​។​

ការ​បន្ធូរបន្ថយ​រោគ​សញ្ញា

វេជ្ជបណ្ឌិត​ កូ​ហេ​ន​ សូ​ប៊ែ​ល​បាន​និយាយ​ថា​ ប្រសិនបើ​អ្នក​កំពុង​តែ​រស់នៅ​ជាមួយនឹង​ស្បែក​ក្រិន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ និង​វា​មិន​រំខាន​ដល់​អ្នក​ទេ​នោះ​,​ សូមកុំ​ធ្វើ​អី​លើ​វា​អោយ​សោះ​។​ វេជ្ជបណ្ឌិត​ ហូ​វឺ​ដ​ ដា​នេន​បឺ​ក​ ដែល​ជា​គ្រូពេទ្យ​ឯកទេស​ខាង​ឆ្អឹង​ជើង​ បាន​និយាយ​ថា​ ស្បែក​ក្រិន​ដែល​ស្តើង​រាលដាល​ទៅ​ផ្នែក​ខាងក្រោម​នៃ​ជើង​ គឺ​មិនមែន​ជា​បញ្ហា​នៃ​សុខភាព​នោះ​ទេ​។​ វេជ្ជបណ្ឌិត​ ដា​នេន​បឺ​កបាន​និយាយ​ថា​ នៅ​ពេល​ដែល​ស្បែក​ក្រិន​សំដៅ​ទៅ​លើ​កន្លែង​មួយ​,​ វា​ជា​រឿង​ខុស​ប្លែក​មួយ​ ជា​ពិសេស​ប្រសិនបើ​វា​បង្ក​អោយ​ឈឺ​នោះ​។​

-​ ​វេជ្ជបណ្ឌិត​ ស៊ុ​ស​មេន​បាន​និយាយ​ថា​ អ្នក​អាច​គ្រប់គ្រង​ស្បែក​ក្រិន​នេះ​បាន​នៅ​ឯ​ផ្ទះ​ដោយ​ការ​ដាក់​វា​ចុះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ ដំបូង​,​ លាង​ជើង​របស់​អ្នក​។​ បន្ទាប់​មក​ត្រាំ​វា​រយៈពេល​២០​នាទី​ ក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​លាយ​ជាមួយ​ទឹក​លាងចាន​។​ បន្ទាប់​មក​យក​ស្បែក​ក្រិន​ទៅ​ដុស​ជាមួយនឹង​ប្រេង​ចម្អិនម្ហូប​រហូត​ដល់​វា​មាន​សំណើម​ និង​ទន់​ ជា​ធម្មតា​ប្រហែលជា​១​នាទី​តែ​ប៉ុណ្ណោះ​។​ ជា​ចុង​ក្រោយ​,​ ធ្វើ​វា​អោយ​ទន់​ជាមួយនឹង​ថ្ម​ខាត់​,​ ក្រដាស់ខាត់​ស្តើង​ជាដើម​។​ វេជ្ជបណ្ឌិត​ កូ​ហេ​ន​ សូ​ប៊ែ​ល​បាន​និយាយ​ថា​ ឈប់​ដុស​វា​មុន​នឹង​កន្លែង​ដែល​ក្រិន​នោះ​ប្រែ​ក្លាយជា​តឹង​ ប្រហែលជា​ ១​ ឬ​២​នាទី​តែ​ប៉ុណ្ណោះ​។​

-​ ​វេជ្ជបណ្ឌិត​ ដា​នេន​បឺ​កបាន​និយាយ​ថា​ ថ្នាំ​កម្ចាត់​ស្បែក​ក្រិន​ដែល​លក់​តាម​ទីផ្សារ​ផ្សំ​ពី​អាស៊ីត​ដែល​អាច​ធ្វើ​អោយរ​លាក​ស្បែក​របស់​អ្នក​។​ វេជ្ជបណ្ឌិត​ ស៊ុ​ស​មេន​បាន​យល់​ស្រប​ថា​ សូម​ហាម​ប្រើ​ពួក​វា​ព្រោះ​ពួក​វា​អាច​បណ្តាល​អោយ​ឆ្លង​មេរោគ​ផង​ដែរ​។​

-​ ​វេជ្ជបណ្ឌិត​ ស៊ុ​ស​មេន​បាន​និយាយ​ថា​ ស្បែកជើង​ដែល​ពាក់​មិន​សម​មិន​បណ្តាល​អោយ​ស្បែក​ឡើង​ក្រិន​នោះ​ទេ​,​ ប៉ុន្តែ​វា​ធ្វើ​អោយ​ស្បែក​ឡើង​ក្រិន​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​ គាត់​បាន​ពន្យល់​ថា​ ជើង​កាន់តែ​ធំ​នៅ​ពេល​ដែល​អ្នក​កាន់តែ​ចាស់​,​ ជា​ពិសេស​ចំពោះ​ស្ត្រី​ដែល​មាន​បុត្រ​។​ ដូចនេះ​កុំ​យក​ទំហំ​ដែល​អ្នក​បាន​ពាក់​ពី​ឆ្នាំ​មុន​អោយ​សោះ​។​ ប្រសិនបើ​ស្បែកជើង​ធ្វើ​អោយ​ឈឺ​បន្ទាប់​ពី​ពាក់​វា​,​ សូម​យក​ទៅ​ដូរ​វិញ​។​

-​ ​វេជ្ជបណ្ឌិត​ កូ​ហេ​ន​ សូ​ប៊ែ​ល​បាន​និយាយ​ថា​ មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​កម្ចាត់​ចេញ​ ឬ​កែ​នៅ​ស្បែក​ក្រិន​របស់​អ្នក​ជាមួយនឹង​ឧបករណ៍​នោះ​គឺ​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​លើ​ជើង​ មិនមែន​ជា​អ្នក​កែស​ម្ផ​ស្ប​នោះ​ទេ​។​ គាត់​បាន​ដាស់តឿន​ថា​ គេ​មិន​ដែល​យក​ឡា​ម​ ឬ​កាំបិត​ទៅ​កាត់​លើ​ស្បែក​ក្រិន​នោះ​ទេ​។​ អ្នក​អាច​បណ្តាល​អោយ​មានការ​ឆ្លង​មេរោគ​យ៉ាង​ស្រួល​ ឬ​កាន់តែ​យ៉ាប់​ទៅ​វិញ​ទេ​៕