ទារកដែលសម្រាលចេញពីម្តាយ ដែលផឹកទឹកក្រូច ឬភេសជ្ជៈមានជាតិផ្អែមរាល់ថ្ងៃ អំឡុងពេលគាត់មានផ្ទៃពោះ អាចនឹងឡើងទម្ងន់ខុសពីធម្មតា ឬឈានដល់ធាត់លើសទម្ងន់ នៅអាយុ ៧ ឆ្នាំ។

ការធាត់លើសទម្ងន់ក្នុងវ័យក្មេង នឹងធ្វើឲ្យកូនរបស់អ្នក ប្រឈមទៅនឹងបញ្ហាសុខភាពជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាខួរក្បាល និងជំងឺមហារីក។ 

ការសិក្សាបានរកឃើញថា សារធាតុផ្អែមសិប្បនិម្មិត្រ ដែលមាននៅក្នុងទឹកក្រូច និងភេសជ្ជៈនានា ពិតជាមិនល្អ សម្រាប់ទាំងម្តាយ និងកូននៅក្នុងផ្ទៃ។

អ្នកស្រាវជ្រាវបានបញ្ជាក់ប្រាប់ថា កម្រិតទឹកភ្លោះដែលនៅជុំវិញកូនរបស់អ្នក នឹងកើនឡើងច្រើន ស្របពេលដែលម្តាយព្យាយាមញ៉ាំភេសជ្ជៈផ្អែមៗ ច្រើនជាងធម្មតា។ ដើម្បីកាត់បន្ថយការឡើងកាឡូរី ស្រ្តីមានផ្ទៃពោះ គួរតែផ្លាស់ប្តូរពីការញ៉ាំភេសជ្ជៈកំប៉ុងប្រភេទ មកជាការញ៉ាំផ្លែឈើស្រស់ និងបន្លែវិញ ទើបជាការប្រសើរ៕