​ទម្លាប់​នៃ​ការជក់បារី ឬ​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើឲ្យ​កើនខ្យល់​ក្នុង​ក្រពះ​គឺជា​ហេតុផល​ញឹកញាប់​បំផុត​នៃ​ការ​ហើមពោះ​។ ប៉ុន្តែ​ការ​ហើមពោះ​ជាប់​រហូត​មិន​ត្រឹមតែ​កត្តា​ប្រឈម​នឹង​ជំងឺ​ជាច្រើន​នោះ​ទេ តែ​បើ​សិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ​ហើមពោះ​ជាប់ ឬ​ធ្ងន់ធ្ងរ​មែន ហើយ​ស្រក​ទម្ងន់ និង​ឈឺពោះ​ទៀត​នោះ វា​អាច​ជា​បញ្ហា​ចំពោះ​សុខភាព​ណាមួយ​ជាមិនខាន ដែល​តម្រូវ​ឲ្យ​អ្នក​ទៅ​ជួប​ពេទ្យ​ភ្លាម​។ ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​មួយចំនួន​ដែល​បង្ក​ជាការ​ហើមពោះ​ធ្ងន់ធ្ងរ​។

ជំងឺ​ថ្លើម​
ជំងឺថ្លើម​ច្រើនតែ​បណ្តាល​ឲ្យ​កើត​ជា​ការទា​ចទឹក មានន័យ​ថា ជាការ​ហើម​ឡើង​ជាតិ​ទឹក​ក្នុង​ប្រហោង​ពោះ និង​បង្ក​ជាការ​ហើមពោះ​តែម្តង​។ ជំងឺ​ទាច​ទឹក ច្រើន​តែ​បណ្តាល​ឲ្យ​ឡើង​ទម្ងន់ និង​រីក​ទំហំ​ចង្កេះ​យ៉ាង​លឿន​។​

មហារីក​
ការ​ហើមពោះ​ជាប់​រហូត​ក៏​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ដែរ​។ ជំងឺមហារីក​ខុសៗ​គ្នា​ជា​ច្រើន​ដូចជា មហារីកក្រពះ ក្រពេញ​អូ​វ៉ែ ឬ​ពោះវៀន​សុទ្ធតែ​នាំ​ឲ្យ​កើនឡើង​ជាតិ​ទឹក​ក្នុងពោះ និង​ហើមពោះ​បាន​ទាំងអស់​។ ១០​ភាគយ​នៃ​ការ​ទាច​ទឹក​អាច​បណ្តាលមកពី​មហារីក​។ ការ​ហើមពោះ​ដែល​មាន​ជាប់ទាក់ទង​នឹង​ការ​ឈឺក្រពះ ក៏​អាច​ដោយសារតែ​ដុំ​សាច់​ដុះ​សង្កត់​លើ​ពោះវៀន​ដែរ​។

រលាក​ក្រពះ​ពោះវៀន​
ការ​ហើមពោះ​គឺជា​រោគសញ្ញា​ញឹកញាប់​មួយ​នៃ​ការ​រលាក​ក្រពះ​ពោះវៀន ឬ​អាច​និយាយបាន​ថា​មាន​សត្វល្អិត​ក្នុង​ពោះវៀន​។ រឿង​នេះ​ច្រើនតែ​ទាក់ទង​នឹង​ការបង្ក​រោគ​ដោយ​វីរុស ឬ​បាក់តេរី​របស់​ក្រពះ និង​ពោះវៀន តែ​វា​នឹង​ធូរស្រាល​វិញ​នៅ​ពេល​ព្យាបាល​។

ការស្ទះ​ពោះវៀន​
ការ​ហើមពោះ​ជាមួយនឹង​ការ​ឈឺពោះ​ធ្ងន់ធ្ងរ ច​ង្អោ និង​ក្អួត ក៏​អាច​ជា​អាការៈ​នៃ​ជំងឺ​ស្ទះ​ពោះ​វៀនដែរ​។ ការស្ទះ​ពោះវៀន​គឺ​ឈឺចាប់​ខ្លាំងណាស់ ដោយសារ​តែ​វា​មិន​អាច​ធ្វើ​ចលនា​បាន​។ ការឈឺចាប់​កើតឡើង​ដូច​រលង ឬ​ចង្វាក់​របស់​វា​ពោះវៀន​ដែល​រលាស់​អញ្ចឹង​។ បើសិនជា​មិន​មាន​ការយកចិត្តទុកដាក់​ទាន់ពេល​ទេ វា​អាច​បណ្តាល​ឲ្យមាន​ផលវិបា​ក​រហូត​ដល់​ធ្លាយ​ពោះវៀន​ផង​។​

ទល់លាមក​រ៉ាំរ៉ៃ​
វា​គឺជា​ការ​បន្ទោបង់​ដែល​តិចជាង ៣​ដង​ក្នុង​មួយ​សប្តាហ៍ ឬ​ច្រើន​ខែ​។ ដោយសារ​តែ​លាមក​ដែល​ស្ទះ ខ្យល់​ដែល​ស្ទះ​ក្នុង​ពោះវៀន​នោះ ទើប​ធ្វើឲ្យ​ពោះ​ទៅ​ជាហើម​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង