​មាន​មនុស្ស​ជាច្រើន​អាច​នឹង​មាន​បញ្ហា​បេះដូង​ដើរ​យឺត ឬ​ហៅ​ថា Bradycardia​។ ចំពោះ​មូលហេតុ​របស់​វា​វិញ​អាច​ចាប់ពី ការខូចខាត​សាច់ដុំ​បេះដូង រហូតដល់​មាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​អេឡិចត្រូនិ​ចរបស់​បេះដូង​។ ខណៈពេល​ដែល​ចង្វាក់បេះដូង​ធម្មតា​លោត​ចាប់ពី ៦០ ទៅ​៩០​ដង​ក្នុង​មួយ​នាទី តែ​អ្នក​ដែល​មាន​បេះដូង​ដើរ​យឺត​នោះ​គឺ​តិចជាង ៣៥​ដង​ក្នុង​មួយ​នាទី​។ អ្នកខ្លះ​វិញ ទោះបីជា​បេះដូង​ដើរ​យឺត​ក៏ដោយ​ក៏​គិតថា​ជា​រឿង​ធម្មតា​ដែរ​។ យ៉ាងណាមិញ មូលហេតុ​ដែល​នាំ​ឲ្យ​បេះ​ដូង​ដើរ​យឺត​ជា​ញឹកញាប់​នោះ​មានដូចជា​៖

Sinus Bradycardia
ស្ថិត​ក្នុង​ករណី​នេះ មានន័យ​ថា​បង្គំ​អគ្គិសនី​ក្នុង​បេះដូង AV Node ជា​អ្នក​បង្កើត​ជា​ជំងឺ មានន័យ​ថា វា​ធ្វើឲ្យ​កាន់តែ​លំបាក​ក្នុង​ការទាញចរ​ន្ត​អគ្គិសនី​ដើម្បី​ឲ្យ​បេះ​ដូង​ច្របាច់​ឈាម​បាន​។ ដែល​ជាហេតុ​នាំឲ្យ​មាន​ការធ្លាក់ចុះ​នៃ​ការច្របា​ច់​របស់​បេះដូង​មក ៤៥​ដង​ក្នុង​មួយ​នាទី​។

ជំងឺ​លើ​បង្គំ​អគ្គិសនី AV Node
បើសិនជា​បង្គំ​អគ្គិសនី​នេះ​មិន​អាច​ទទួល​អគ្គិសនី​បាន​ទាល់តែ​សោះ តែ​ថត​បេះដូង​ខាងលើ​មាន​ចង្វាក់បេះដូង​ធម្មតា​ត្រឹម ៨០​ដង​ក្នុង​មួយ​នាទី និង​ថត​បេះ​ដូអខាងក្រោម​បង្ហាញច​ង្វា​ក់​បេះ​ដូងតែ ៤០​ដង​ក្នុង​មួយ​នាទី នោះ​ចង្វាក់បេះដូង​ទាំងអស់​គឺ​ទាប​ហើយ​។ ដូច្នេះ​រាល់​ការខូចខាត​បង្គំ​អគ្គិសនី​មួយ​នេះ នឹង​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​យឺត​

Complete Heart Block
ជំងឺ​ណេះ​កើតឡើង​ដោយសារតែ​ការខូចខាត​ទាំងឡាយណា​ដែល​កើតមាន​លើ​សាច់ដុំ​បេះដូង ឬ​មាន​ការស្ទះ​ដល់​សរសៃឈាម​អាក់ទែ​ដោយសារតែ​ការ​គាំងបេះដូង ឬ​ជំងឺ​សរសៃឈាម​បេះដូង​។ ករណីខ្លះ បើសិនជា​ជា​ថត​បេះដូង​ខាងក្រោម​ធ្វើការ​ច្របាច់​មិនបាន​ល្អ​ទេ​ដោយសារតែ​មាន​បញ្ហា​លើ​បង្គំ​អគ្គិសនី AV Node វា​នឹង​នាំឲ្យ​កើត​ជា​ជំងឺ Complete Heart Block និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ទៀត​។

មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​
ថ្វី​ត្បិត​តែ​វា​ជា​រឿង​ដ៏​កម្រ​ក៏ដោយ តែ​ការ​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​ក៏​អាច​នាំ​ឲ្យ​បេះ​ដូង​ដើរ​យឺត​បានដែឬ​។ បើសិនជា​មាន​សម្ពាធ​ក្នុង​ខួរក្បាល​កើនឡើង​ដោយសារតែ​កោសិកា​មហារីក​មែន នោះ​វា​អាច​នឹង​បន្ថយ​សម្ពាធ​ទៅលើ​ចង្វាក់បេះដូង រហូត​ដល់​បេះដូង​ដើរ​យឺត​តែម្តង​។

កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
មែន​ហើយ ការ​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ធ្វើឲ្យ​បេះដូង​ដើ​រញ៉ាប់ តែ​បើ​ខ្វះ​វិញ​នឹង​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​យឺត​។ រឿង​នេះ​ដោ​សយារ​តែ​ឥទ្ធិពល​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ចំពោះ​បង្គំ​អគ្គិសនី Sinus Node ដែល​ធ្វើ​ឲ្យ​ថត​បេះ​ដូអខាងក្រោម​លោត​តិច​ទៅៗ​ពី ៤០ ទៅ​៥០​ដង​ក្នុង​មួយ​នាទី​ប៉ុណ្ណោះ​។ ហើយ​ការព្យាបាល​លើ​ករណី​នេះ គឺ​អាស្រ័យ​ទៅលើ​ការ​ព​ញ​យាបាល​ជំងឺ​កង្វះ​អ័រម៉ូ​នទី​រ៉ូ​អ៊ីត​ដែរ​។

ការប្រើ​ថ្នាំ​
ករណីខ្លះ ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​បេះដូង ឬ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ដូចជា ពពួក Beta-blocker និង ប្រឆាំង​បេះដូង​លោត​ខុសធម្មតា អាច​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​យឺត​បាន​៕