​អាកា​រៈអាឡែ​ហ្ស៊ី និង​ការបង្ក​រោគ (​បាក់តេរី ឬ​មេរោគ​ផ្សិត​) គឺជា​មូលហេតុ​នាំ​ឲ្យ​ស្បែក​រមាស់​ជា​ញឹក​ញ៉ាប់​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ទូរស័ព្ទ​អ្នក​ក៏​អាច​បណ្តាល​ឲ្យ​រមាស់ស្បែក​បាន​ដែរទេ​? មែន​ហើយ ខាងក្រោម​នេះ​គឺជា​មូលហេតុ​នាំ​ឲ្យ​ស្បែក​រមាស់​មួយ​ចំនួន ដែល​កម្រ​មាន​នរណា​ដឹង ហើយ​ក៏​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ផងដែរ​៖

ការ​លាបថ្នាំ​សក់​
ដោយសារ​តែ​ថ្នាំលាប់សក់​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ច្រើន វា​ពិតជា​នាំ​ឲ្យ​ស្បែក​ទៅ​ជារ​មាស់ ក្រហម និង​ចេញ​កំទិច​សៗ​ទៀតផង​។ យ៉ាងណាមិញ អ្នក​ទំនងជា​អាច​មាន​បញ្ហា​រលាក​នៅលើ​គែម​របស់​ត្រចៀក ឬ​ត្របកភ្នែក​ខាងលើ​ដោយសារ​តែ​សារធាតុ​គីមី​ក្នុង​ថ្នាំលាប់សក់​នោះ​តែម្តង​។

ឧបករណ៍​ធ្វើឲ្យ​ក្តៅ​
មែន​ហើយ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា ខ្យល់​អា​ការៈបែបស្ងួត​ដែល​កើតចេញ​ពី​ឧបករណ៍​ធ្វើឲ្យ​ក្តៅ​អាច​ធ្វើ​ឲ្យ​ស្ងួត​ដល់​ភ្នា​សដែល​ធ្លាប់តែ​សើម​របស់​ស្បែក បង្ក​ទៅ​ជា​ការ​រលាក​បាន​។ រឿង​នេះ​មិន​ត្រឹមតែ​បំផ្លាញ​ដល់​ស្បែក​ទេ តែ​ក៏​ធ្វើឲ្យ​រមាស់ស្បែក​បានដែរ​។

ទូរស័ព្ទ​ឆ្លាត​វៃ​
ចូរ​ចាំ​ថា ទូរស័ព្ទ​ឆ្លាត​វៃ​ក៏​អាច​ធ្វើឲ្យ​ស្បែក​រមាស់​បានដែរ​។ តាម​ការសិក្សា​មួយ​បានឲ្យដឹងថា ទូរស័ព្ទដៃ​ដែល​មាន​សារធាតុ Nickel និង Chromium អាច​បណ្តាលឲ្យ​មាន​អាការៈ​អាឡែ​ហ្ស៊ី​នឹង​ជា​តិដែក និង​បង្ក​ជាការ​រលាក​ស្បែក​ដោយសារ​តែ​ទូរស័ព្ទ​ដៃ​បាន​។​

ទឹក​ដែល​មាន​ជាតិ​រ៉ែ​ពេក​
តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Allergy and Clinical Immunology ក្នុង​ឆ្នាំ​២០១៦ បានឲ្យដឹដងថា ការប្រើប្រាស់​ទឹក​ដែល​មាន​ជាតិ​រ៉ែ​ច្រើនពេក​សម្រាប់​ងូតទឹក​ឲ្យ​ទារក អាច​បង្ក​ជា​ការ​រមាស់​ស្បែក ក្រហម​ស្បែក ដែល​ជា​សញ្ញា​នៃ​ជំងឺ​តាអក​បាន​។ រឿង​នេះ​ដោយសារ​តែ ការកម្រិត​ដ៏​ខ្ពស់​នៃ​សា​ធាតុ Calcium Carbonate និង​ក្លរ ធ្វើឲ្យ​ខូច​ដល់​របាំង​ការពារធ​ម្ម​ជាតិ​របស់​ស្បែក​។

ជំងឺ​ទឹកនោម​ផ្អែម​
ការ​រមាស់​ស្បែក​គឺជា​អាការៈ​មួយ​នៃ​ជំងឺ​ទឹកនោម​ផ្អែម ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​បានដឹង​អំពី​រឿង​នេះ​ឡើយ​។ ក្រៅពីនេះ ជំងឺ​ទឹកនោម​ផ្អែម​ដែល​មិន​បាន​ព្យាបាល​អាច​ប៉ះពាល់​ដល់​ក្រពេញ​សេ​បូម និង​ក្រពេញ​ញើស​ធ្វើឲ្យ​ប្រអប់ដៃ និង​ជើងរ​មាស់​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង