អាការៈឈឺខ្នង គឺជាបញ្ហាគួរឱ្យរំខានបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបើទោះជាវាអាចបាត់ទៅវិញដោយខ្លួនឯងក៏ដោយ ក៏ត្រូវការរយៈពេលយូរណាស់ដែរ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីទប់ស្កាត់ ក៏ដូចជាព្យាបាលអាការៈឈឺខ្នង ៖

១. ទទួលការម៉ាស្សា

ការម៉ាស្សាខ្នងផ្នែកខាងក្រោមអាចបំបាត់អាការៈឈឺចាប់គួរឱ្យកត់សម្គាល់។ វាក៏ជួយធ្វើឱ្យលំហូរឈាមទៅកាន់ខ្នងមានលក្ខណៈប្រសើរឡើងដែលអាចកាត់បន្ថយការរលាកផងដែរ។

២. ស្អំទឹកកក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកមួយកញ្ចប់ក្នុងកន្សែង ឬក្រណាត់ស្អាតរួចដាក់ស្អំលើខ្នងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី និងអនុវត្តសារឡើងវិញពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាការស្រេច។

៣. រួមបញ្ចូលម្នាស់ក្នុងរបបអាហារ

ម្នាស់ជាប្រភពដ៏ប្រសើរនៃសារធាតុ bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងប្រសិទ្ធភាព analgesic អាចសម្រាលអាការៈឈឺខ្នងបានយ៉ាងប្រសើរ។

៤. កុំភ្លេចវីតាមីន B12

ការឈឺចាប់ក៏អាចកើតមានឡើងដោយសារកង្វះនៃវីតាមីន B12 ផងដែរ។ ដូច្នេះអ្នកគួរចាប់ផ្ដើមរួមបញ្ចូលអាហារសម្បូរវីតាមីន B12 ក្នុងរបបអាហារប្រចាំថ្ងៃ។

៥. គេងផ្អៀងទៅឆ្វេង

អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការគេងផ្អៀងទៅខាងឆ្វេង។ នោះក៏ព្រោះតែការគេងផ្អៀងអាចបំបាត់សម្ពាធដែលសង្កត់លើឆ្អឹងខ្នង។ ដូច្នេះប្រសិនបើអ្នកចង់គេងលក់បានស្រួល ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេង។

៦. ទទួលទានតែបៃតង

ការទទួលទានតែបៃតងពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃអាចទប់ស្កាត់អាការៈឈឺខ្នងបានយ៉ាងប្រសើរ។ នោះក៏ព្រោះតែភេសជ្ជៈនេះជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាពិសេសសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។

៧. រួមបញ្ចូលរមៀតក្នុងរបបអាហារ

គ្រឿងទេសនេះជាប្រភពនៃសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមគួរអោយកត់សម្គាល់ផងដែរ។

៨. ប្រុងប្រយ័ត្នចំពោះរបបអាហារ

ការទប់ស្កាត់ ឬការពារទុកមុនច្រើនតែប្រសើរជាងព្យាបាល ហើយក្នុងករណីឈឺខ្នងក៏ដូចគ្នា! របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអាការៈឈឺខ្នង។ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវអាចជួយទប់ស្កាត់និងព្យាបាលអាការៈឈឺខ្នងបានយ៉ាងប្រសើរ។ អ្នកមិនគួរទទួលទានអាហារប្រៃ ឬហឹរច្រើនពេកនោះទេ។ ចូរជ្រើសរើសរបបអាហារសុខភាពល្អរួមបញ្ចូលទាំងបន្លែផ្លែឈើនិងត្រីសម្បូរខ្លាញ់។ អាហារទាំងនេះមិនត្រឹមតែជួយទប់ស្កាត់និងបំបាត់អាការៈឈឺខ្នងប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សារធាតុចិញ្ចឹមចាំបាច់ជាច្រើនដល់រាងកាយដើម្បីរក្សាបាននូវសុខភាពរឹងមាំផងដែរ៕