ការកាត់បន្ថយការទទួលទានកាឡូរីអាចជារឿងពិបាកបំផុតមួយសម្រាប់អ្នកចង់ស្រកទម្ងន់ភាគច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែអាហារមានផ្ទុកកាឡូរីទាបមួយចំនួនអាចបណ្ដាលឱ្យឆាប់ឃ្លានវិញ។ គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារមួយចំនួនដែលមិនត្រឹមតែមានផ្ទុកកាឡូរីទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឱ្យឆ្អែតបានយូរទៀតផង ៖

១. ផ្លែប៉ោម

មានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃ ប៉ុន្តែកាឡូរីទាបដែលជាជម្រើសនៃអាហារសម្រន់ដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ដោយវាជួយឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរ។ ម្យ៉ាងវិញទៀតការទទួលទានផ្លែប៉ោមជួយទប់ចំណង់អាហារតាមរយៈសារធាតុ pectin ដែលវាមានផ្ទុក។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន ក៏ដូចជាជាតិរ៉ែសំខាន់ៗផងដែរ។

២. ត្រសក់

មានផ្ទុកជាតិទឹកខ្ពស់ដែលជួយឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរ។ អ្វីដែលសំខាន់ទៀតនោះ គឺត្រសក់ថែមទាំងមានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិសសៃខ្ពស់ដែលជួយគ្រប់គ្រងទម្ងន់និងកម្ចាត់ខ្លាញ់ដែលលើស។ ត្រសក់ជាជម្រើសនៃបន្លែដ៏ល្អបំផុតមួយសម្រាប់កម្ចាត់ខ្លាញ់ក្បាលពោះ។

៣. ឪឡឹក

មានផ្ទុកសម្បូរទៅដោយជាតិទឹក ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។

៤. ប៉េងប៉ោះ

ប៉េងប៉ោះមានផ្ទុកកាឡូរីទាបបំផុត ប៉ុន្តែមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។

៥. ទំពាំងបាយជូរ

ទំពាំងបាយជូរមួយពែងមានផ្ទុកកាឡូរី ៦២ កាឡូរី។ ក្រៅពីនេះទំពាំងបាយជូរក៏មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយរក្សាជាតិទឹកក្នុងរាងកាយចាំបាច់សម្រាប់ដំណើរការនៃការដុតរំលាយអាហារផងដែរ។

៦. ខ្ញី

បន្លែមើមនេះមានផ្ទុកកាឡូរីទាប និងជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ ព្រមទាំងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង