អ្នកគួរតែអានអត្ថបទនេះ ដើម្បីយល់ដឹងពីរឿងមួយចំនួនដែលអាចធ្វើឱ្យកូនបាក់ទឹកចិត្ត។តើមានរឿងអ្វីខ្លះទៅ?
- អ្នកមិនត្រូវតែងតែស្អីបន្ទោសឱ្យកូនច្រើនជាងការសសើរទេ ព្រោះបើអ្នកស្តីបន្ទោសឱ្យគេច្រើន គេនឹងបាត់បង់ជំនឿចិត្តលើខ្លួនឯង ហើយគិតថាខ្លួនឯងជាមនុស្សឥតបានការ នោះយូរៗទៅគេនឹងមិនចង់ធ្វើអ្វីទាំងអស់ ព្រោះគេគិតថាទោះបីជាគេធ្វើល្អយ៉ាងណាក៏ដោយក៏អ្នកស្តីឱ្យដែរ ដូចនេះទង្វើទាំងនេះនឹងធ្វើឱ្យគេមានជំងឺបាក់ទឹកចិត្តជាមិនខានឡើយ។
- ការមិនឱ្យកូនបកស្រាយនៅពេលដែលគេធ្វើខុស ហើយតែងតែវៃនិងស្តីឱ្យគេ ឬការមិនចេះពិភាក្សាជាមួយកូន តែងតែបង្ខំឱ្យកូនធ្វើរឿងដែលគេមិនចង់ធ្វើ ឬការតែងតែប្រើពាក្យគំរាមកំហែងដាក់កូន នោះយូរទៅគេនឹងមានជំងឺផ្លូវចិត្តដោយអ្នកមិនដឹងខ្លួន។
- ការរារាំងច្រើនជាងការជឿជាក់ ការតែងតែមិនឱ្យកូនធ្វើនេះធ្វើនោះ ព្រោះមិនទុកចិត្តកូន ហើយតែងតែធ្វើជំនួសកូនជានិច្ច ការតែងតែសង្ស័យពីសមត្ថភាពកូន មើលងាយថាគេមិនចេះធ្វើអ្វីសោះ គិតតែឱ្យគេនៅផ្ទះ មិនឱ្យគេទៅក្រៅ នោះកូនអ្នកនឹងបាក់ទឹកចិត្ត ហើយមិនហ៊ាននៅជិតអ្នកដទៃទេ៕