​ការ​រ៉ាំ​ង​រដូវ​គឺជា​រឿង​ធម្មជាតិ​មួយ​សម្រាប់​ស្ត្រី​គ្រប់រូប​។ ក្នុង​ពេល​នេះ មុខងារ​ប្រដាប់ភេទ និង​ការ​មក​រដូវ​លែង​កើត​មាន​ទៀតហើយ​។ ចំពោះ​ពេលវេលា​ចាប់ផ្តើម​បញ្ហា​នេះ ស្ត្រី​ម្នាក់ៗ​គឺ​ស្ថិតក្នុង​វ័យ​ខុសៗ​គ្នា ដោយ​ជា​មធ្យម​គឺ​ចាប់ផ្តើម​ក្រោយ​ពី​អាយុ ៤៥​ឆ្នាំ​។ យ៉ាងណាមិញ ការគិត​ដ៏​តក់ស្លុត​អំពី​ការ​រ៉ាំ​ង​រដូវ​អាច​នឹង​ចាប់ផ្តើម​យូរ​មុនពេល​រោគសញ្ញា​ដំបូង​របស់​វា​កើតឡើង​ដូចជា​៖

  • ជា​មនុស្ស​ដែល​ងាយ​នឹង​ស៊ី​អារម្មណ៍ ឬ​ងាយ​នឹង​ស្រក​ទឹកភ្នែក​នៅ​ពេល​មើល​រឿង​កំសត់​
  • ​ឃ្លាន​ញ៉ាំ​ស្ករ​សូកូឡា​ខ្លាំង​
  • ​ចាប់ផ្តើម​ធាត់​ឡើង​ទម្ងន់​
  • ​អារម្មណ៍​មិន​ល្អ​អាច​ជា​ការបាក់​ទឹកចិត្ត​ភ្លាមៗ​
  • ​គេង​មិន​លក់​
  • ​ចាប់ផ្តើម​ភ្លេចភ្លាំង​ច្រើន​
  • ​មាន​អារម្មណ៍​ថា​ខ្លាច​ខ្លាំង​ជាង​ធម្មតា​
  • ​ដុះ​រោម​នៅ​លើ​មុខ​
  • ​បែកញើស​កាន់តែច្រើន​
  • ​ចាប់ផ្តើម​និយាយ​រឿង​ក្នុង​ចិត្ត​ចេញ​ឲ្យគេ​ស្តាប់​ច្រើន​
  • ​ឧស្សាហ៍​ខឹង​ឆេវឆាវ​
  • ​ចូល​ចិត្ត​នៅ​តែ​ម្នាក់ឯង មិន​ចង់ឲ្យ​គេ​រំខាន​
  • ​អស់កម្លាំង​
  • ​ហើម​ខ្លួន ដូចជា​កែងជើង ជើង ឬ​មុខ​
  • ​មាន​អារម្មណ៍​យល់ថា ខ្លួនឯង​ជិត​ឆ្គួត​

​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​ទាំងអស់នេះ​មិន​ប្រាកដ​ថា​កើតឡើង ឬ​ចាប់ផ្តើម​មាន​ម្តង​ទាំងអស់​ឡើយ​។ ស្ត្រី​ម្នាក់ៗ​គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ប៉ុន្តែ​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ទេ ចូរ​ស្វែងរក​ការព្យាបាល ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​នៅពេល​ជួប​អាកា​រៈណា​មួយ​គួរឲ្យ​សង្ស័យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង