​អាហារ​មិន​រំលាយ ឬ​ចេះតែ​ឆ្អល់​ក្នុង​ពោះ អាច​កើតឡើង​នៅពេលដែល អាស៊ីត​នៅក្នុង​ក្រពះ ច្រាល​ទៅ​បំបង់​អាហារ​វិញ​។ ក្រពះ​មិន​រំលាយ​អាហារ ធ្វើឲ្យ​អ្នក​ឆ្អល់ ហើម​ពោះ ចុកពោះ​ភ្លាមៗ ក្រោយពេល​ញ៉ាំ​អាហារ​រួច​។ អ្នក​ក៏​ប្រហែលជា​មាន​អាការៈ ក្តៅ​ក្រហល់ក្រហាយ នៅ​ខាងក្រោម​ចុងដង្ហើម នៅពេល​ដែល​អាស៊ីត​ក្រពះ ច្រាល​ឡើងលើ​វិញ ដែល​បណ្តាល​មកពី sphincter នៅលើ​ក្រពះ​របស់​អ្នក ធ្វើការ​មិន​បាន​ល្អ​។​

​យ៉ាងណាមិញ អាការៈ​ទាំងអស់គ្នា ក៏​អាច​កើតឡើង​គ្រប់ពេល​ផងដែរ​។​

មូលហេតុ​
– ការ​ផឹកស្រា​ច្រើន​ពេក​
– ជក់បារី​
– ស្ត្រេ​ស និង​មាន​ជំងឺ​ផ្លូវចិត្ត​
– ញ៉ាំ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ដូចជា Aspirin និង​ថ្នាំ​ប្រឆាំង​ការ​រលាក​ច្រើនពេក​
– ធាត់​លើស​ទម្ងន់​
– ជំងឺមហារីក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង