នារីគឺជាបុគ្គលម្នាក់ដែលគេយល់ថាទន់ខ្សោយ។ ដូចនេះតើនារីគួរបរិភោគបន្លែអ្វីខ្លះដែលអាចធ្វើឲ្យខ្លួនរឹងមាំបាននោះ?

1. អ្នកអាចពិសារការ៉ុតបានព្រោះវាជំនួយដល់ស្បែកអ្នកនិងភ្នែកអ្នកទៀតផង។ ដូចនេះ ស្បែកអ្នកនឹងស្អាត ហើយភ្នែកនឹងភ្លឺ មិនងាយម្ញូបឡើយ។

2. អ្នកអាចបរិភោគខ្ទឹមបារាំងច្រើន ព្រោះវាជួយសំអាតឈាមអាក្រក់របស់អ្នកចេញ។ ដូចនេះ សុខភាពអ្នកមិនងាយកើតមានបញ្ហានោះទេ។

3. អ្នកក៏អាចបរិភោគត្រឡាចបានដែរ ព្រោះវាមានសារធាតុវិតាមីន Cដែលជំនួយដល់សុខភាពអ្នក ដោយធ្វើឲ្យសុខភាពកាន់តែរឹងមាំបាន។

4. នៅក្នុងដំឡូងព៌ណស្វាយនិងផ្សិតមានសារធាតុចិញ្ចឹមជាច្រើនហើយថែមទាំងមានវិតាមីនជាច្រើនទៀតផង។ដូចនេះអ្នកអាចពិសារបាន វានឹងធ្វើឲ្យសុខភាពអ្នកល្អ។

5. ប៉េងប៉ោះគឺជាផ្លែដែលល្អចំពោះស្បែកអ្នក និងធ្វើឲ្យអ្នកមិនមានស្នាមខ្មៅនៅជុំវិញភ្នែក។

6. រីឯនៅក្នុងសណ្តែកលឿងគឺមានវិតាមីនEដែលអាចទ្រទ្រង់រាងកាយអ្នកទាំងអស់ឲ្យដំណើរបានការល្អ។ ដូចនេះ អ្នកអាចពិសារបន្លែ និងផ្លែឈើទាំងនេះ ដើម្បីសុខភាព និងសម្រស់របស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង