នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​
-​    ​អ្នកមាន​អារម្មណ៍​ថា​ឡើង​ហើម​ត្រង់​តំបន់​រន្ធ​គូថ​
-​    ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​
-​    ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត​
-​    ​កូន​របស់​អ្នក​ត្អូញត្អែរ​នៃ​ការ​រមាស់​គូថ​នេះ
តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?
គ្រប់ការ​រមាស់​ទាំងអស់​,​ រន្ធ​គូថ​អាច​ជា​កន្លែង​មួយ​ដែល​គួរ​អោយ​ខ្មាស​អៀន​ជាងគេ​បំផុត​។​ការ​រមាស់​គូថ​ជា​ធម្មតា​គឺជា​សញ្ញា​ដែល​សមាសធាតុ​ផ្សំ​នៃ​លាមក​ ឬ​ការ​បញ្ចេញ​នៃ​ខ្លួន​ត្រូវ​បាន​ប៉ះពាល់​ទៅ​លើ​សរសៃវិញាណ​ដែល​បាន​បញ្ចប់​ត្រង់​រន្ធ​គូថ​។​ វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ មូលហេតុ​មាន​ច្រើន​ និង​ការ​រក​មើល​នូវ​ហេតុផល​ច្បាស់លាស់​មួយ​សម្រាប់​វា​អាច​ជា​រឿង​ពិបាក​។​
ភាគច្រើន​,​ ជំងឺ​ឬ​ស​ដូង​បាត​,​ ពង​ព្រូន​,​ ការ​រហែក​(​ប្រេះ​ស្បែក​ដែល​នៅ​ជុំវិញ​រន្ធ​គូថ​),​ ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ទៅ​នឹង​ក្រដាសអនាម័យ​ ឬ​អាហារ​គឺ​ទទួលខុសត្រូវ​សម្រាប់​បញ្ហា​ដ៏​ពិបាក​ទាំងនេះ​។​ ការ​រមាស់​គូថ​អាច​ត្រូវ​បាន​បង្ក​ឡើង​ផង​ដែរ​ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត​ដែល​ជា​រឿង​ទូទៅ​មួយ​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ និង​អាច​ជា​សញ្ញា​មួយ​នៃ​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​។​ ក្នុង​ករណី​កម្រ​,​ ការ​រមាស់​គូថ​គឺជា​សញ្ញា​នៃ​ជំងឺ​បូស​,​ ដុះ​សាច់​ ឬ​ជំងឺឆ្លង​ដោយ​ការ​រួម​ភេទ​ជាដើម​។​
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
ខ្ញុំ​នឹង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ក្រែ​ម​ និង​ក្រមួន​ដែល​លក់​តាម​ទីផ្សារ​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការ​រមាស់​គូថ​នេះ​។​ វេជ្ជបណ្ឌិត​ ប្រ៊ូ​ស​ អរ​ឃី​ន​ ដែល​ជា​សាស្ត្រាចារ្យ​រង​ឯកទេស​ខាង​វះកាត់​ពោះវៀនធំ​ និង​រន្ធ​គូថ​នៅ​ឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ George​ Washington​ នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ D.C​ បាន​និយាយ​ថា​ ពួក​វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ច្រើន​ជាង​ផ្តល់​ផល​ល្អ​ និង​ការ​ពិត​ទៅ​,​ វា​មាន​មធ្យោបាយ​ស្រួល​ជាង​នេះ​ទៅ​ទៀត​នៃ​ការ​ដោះស្រាយ​ពី​បញ្ហា​នេះ​។​ ទាំងនេះ​គឺជា​ការ​ណែនាំ​មួយ​ចំនួន​ថា​តើ​កម្ចាត់​ចេញ​បែប​ណា​ដែល​អោយ​បាត់បង់​ដល់​ការ​រមាស់​នេះ​ចេញពី​ជីវិត​របស់​អ្នក​នោះ​។​
-​    ​វេជ្ជបណ្ឌិត​ ជូន​ នូ​ហ្គឺ​រ​រាស់​ ដែល​ជា​គ្រូពេទ្យ​វះកាត់​ផ្នែក​ពោះវៀនធំ​ និង​រន្ធ​គូថ​នៅ​ឯ​គ្លី​នី​ក​ ក្លេ​វឺ​លេ​ន​-​ហ្វ្ល​រី​ដា​ នៅ​ក្នុង​ទីក្រុង​ Fort​ Lauderdale​បាន​និយាយ​ថា​ គ្រូពេទ្យ​មិនដឹង​ច្បាស់​ថា​តើ​ហេតុ​អ្វី​,​ ប៉ុន្តែ​ផ្លែ​ឈើ​ដែល​ជូរៗ​ដូច​ជា​ ក្រូច​,​ ទំពាំងបាយជូរ​ និង​ក្រូចឃ្វិច​ និង​អាហារ​នៃ​គ្រឿងទេស​មួយ​ចំនួន​ដូច​ជា​ម្រេច​,​ អាច​បណ្តាល​អោយ​មនុស្ស​មួយ​ចំនួន​វិ​វត្ត​ទៅ​ជា​ការ​បញ្ចេញ​អោយរ​លាក​ត្រង់​រន្ធ​គូថ​នោះ​ទេ​។​ គាត់​បាន​និយាយ​ថា​ ការ​កម្ចាត់​ចេញ​អាហារ​ទាំងនេះ​ពី​ចំណីអាហារ​របស់​អ្នក​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។​
-​    ​គ្រាប់​កាហ្វេ​មាន​ជាតិ​ប្រេង​ដែល​អ្នក​មិន​អាច​រំលាយ​វា​បាន​។​ ជាតិ​ប្រេង​អាច​ធ្វើ​អោយរ​លាក​ស្បែក​ដែល​នៅ​ជុំវិញ​រន្ធ​គូថ​នៅ​ពេល​ដែល​ពួក​វា​ត្រូវ​បាន​គេ​បញ្ចេញ​ពី​ខ្លួន​។​ វេជ្ជបណ្ឌិត​ ស្កុ​ត​ ហ្គូ​ល​ស្តេ​ន​ដែល​ជា​គ្រូពេទ្យ​វះកាត់​ផ្នែក​ពោះវៀនធំ​ និង​រន្ធ​គូថ​នៅ​ឯ​មន្ទីរពេទ្យ​ Thomas​ Jefferson​ ក្នុង​ទីក្រុង​ហ្វី​ឡា​ដឺរ​ហ្វ៊ា​បាន​និយាយ​ថា​ សូម​កំនត់​ដោយ​ខ្លួន​អ្នក​យ៉ាង​សាមញ្ញ​ត្រឹមតែ​១៧៤​មី​លី​លី​ត្រ​ និង​ពី​មួយ​ ឬ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​គ្រប់គ្រាន់​ដើម្បី​ការពារ​ ឬ​បន្ថយ​នូវ​ការ​រមាស់​គូថ​នេះ​។​
-​    ​វេជ្ជបណ្ឌិត​ អរ​ឃី​ន​បាន​និយាយ​ថា​ខោ​ក្នុង​ដែល​ធ្វើ​ពី​ជាតិ​កប្បាស​ដែល​រលុង​គឺជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​ជាង​ខោ​ក្នុង​ដែល​មាន​ជាតិ​នីឡុង​ពីព្រោះ​វា​ស្រូប​អោយ​មាន​សំណើម​បាន​ល្អ​ និង​អនុញ្ញាត​អោយ​ខ្យល់​ឆ្លងកាត់​ និង​រក្សា​អោយ​គូថ​នោះ​ស្ងួត​។​
-​    ​ជា​ទូទៅ​ពង​ព្រូន​ឆ្លង​ទៅ​ព្រូន​តូចៗ​ ប៉ុន្តែ​ក្រុម​របស់​វា​ទាំងនេះ​ទាក់ទាញ​ដល់​បម្រុង​ប្រយ័ត្ន​នៃ​មេរោគ​ទាំងនេះ​ដែល​ចេញ​មក​នៅ​ពេល​យប់​ និង​បណ្តាល​អោយ​រមាស់​រន្ធ​គូថ​ខ្លាំង​។​ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​អោយ​ទិញ​ថ្នាំ​ប្រឆាំង​នឹង​ពពួក​ប៉ារ៉ាស៊ីត​ដើម្បី​បន្ថយ​នូវ​បញ្ហា​នេះ​ ប៉ុន្តែ​អ្នក​គួរតែ​បោក​សម្អាត​ពូក​ ឬ​កម្រាលពូក​ទាំងអស់​ដោយ​ទឹក​ក្តៅ​ដើម្បី​ការពារ​ការ​មាន​សារ​ឡើង​វិញ​។​
-​    ​ថ្នាំ​មួយ​ចំនួន​បណ្តាល​អោយ​រមាស់​គូថ​។​ ឧទាហរណ៍​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ជា​រឿយៗ​បំផ្លាញ​បាក់តេរី​ដែល​នៅ​ក្នុង​រន្ធ​គូថ​ដែល​ការពារ​ប្រឆាំង​ការ​រមាស់​ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត​។​ សូម​សួរ​ទៅ​គ្រូពេទ្យ​ថា​តើ​ថ្នាំ​របស់​អ្នក​អាច​បណ្តាល​អោយ​មាន​បញ្ហា​នេះ​ឬទេ​។​
-​    ​ការ​ប្រើប្រាស់​ប្រដាប់​ស​ម្ងួ​ត​សក់​ដោយ​ដាក់​ក្នុង​កម្រិត​ទាប​ក្នុង​រយៈពេល​២០​ ទៅ​៣០​វិនាទី​បន្ទាប់​ពី​ងូតទឹក​ ឬ​ហែល​ទឹក​គឺជា​មធ្យោបាយ​ដែល​ល្អ​មួយ​ ប៉ុន្តែ​ដាក់​ស​ម្ងួ​ត​គូថ​របស់​អ្នក​ និង​ការពារ​ពី​ការ​រមាស់​។​ ការ​ប្រុង​ប្រយ័ត្ន​មួយៈ​ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​មានការ​រលាក​ស្បែក​,​ មាន​ន័យ​ថា​ ប្រដាប់​ស​ម្ងួ​ត​ដាក់​ក្នុង​សីតុណ្ហភាព​ខ្លាំង​ពេក​ ឬ​ដាក់​នៅ​ជិត​ពេក​។​
-​    ​ពន្លឺ​កម្តៅ​ព្រះអាទិត្យ​អាច​ជួយ​ការពារ​ និង​បន្ថយ​នូវ​ការ​រមាស់​ និង​ការ​រលាក​ផ្សេង​ទៀត​ត្រង់​តំបន់​រន្ធ​គូថ​ និង​ធ្វើ​អោយ​ស្ងួត​ស្បែក​។​ វេជ្ជបណ្ឌិត​ អេ​រីក​ អាន់​ដឺ​សាន់​(Eric​ G.​ Anderson)​ ដែល​ជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​ក្នុង​ទីក្រុង​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​និយាយ​ថា​ ការ​ហាលថ្ងៃ​ដោយ​ខ្លួន​ទទេ​គឺជា​វិធី​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ទទួល​បាន​នូវ​កម្តៅ​ព្រះអាទិត្យ​ទៅ​ត្រង់​តំបន់​ផ្នែក​ខាង​ខ្នង​ដែល​ជា​ធម្មតា​ដែល​បន្សល់​ជា​ការ​ជាំ​ខ្មៅ​។​
-​    ​ជឿ​ឬ​មិន​ជឿ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ថប់​បារម្ភ​ ឬ​កំពុង​តែ​មាន​ស្ត្រេ​ស​នោះ​,​ អ្នក​អាច​អោយ​មានកា​រវិ​វត្ត​ជា​ការ​រមាស់​គូថ​នោះ​។​ សូម​បន្ធូរបន្ថយ​នូវ​ស្ត្រេ​ស​ដោយ​ការ​ប្រើ​មធ្យោបាយ​ធ្វើ​យូ​ហ្គា​,​ ប​ន្ឋូ​រ​អារម្មណ៍​ម្តង​បន្តិចៗ​ ឬ​លំ​ហាត់ប្រាណ​អាច​បញ្ចប់​នូវ​ការ​អេស​របស់​អ្នក​។​
-​    ​អនាម័យ​ល្អ​គឺជា​រឿង​សំខាន់​ដើម្បី​ការពារ​ពី​ការ​រមាស់​គូថ​។​ ប្រសិនបើ​អាច​,​ បន្ទាប់​ពី​ជុះ​លាមក​ហើយ​ម្តងៗ​លាង​រន្ធ​គូថ​ជាមួយនឹង​កន្សែង​ដែល​ទន់​ដែល​ត្រូវ​បាន​ជ្រលក់​ដោយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​ និង​សាប៊ូ​ដែល​មាន​កម្រិត​ទាប​។​ លាង​ និង​ទះ​ស្រាលៗ​អោយ​ស្ងួត​,​ សូមកុំ​ដុស​អោយ​សោះ​។​
-​    ​វេជ្ជបណ្ឌិត​ ហ្គូ​ល​ស្តេ​ន​បាន​និយាយ​ថា​ អ្នក​គួរតែ​បិទ​ក្រដាសអនាម័យ​ទន់ៗ​ និង​ជៀសវាង​ពី​ការ​ជាប់​ស្ថិត​។​ អ្នក​មិន​ត្រូវ​បាន​ដាក់​អ្វី​ផ្សេង​ដូច​ជា​ទឹកអប់​នៅ​ក្នុង​ក្រដាស​ទាំងនោះ​ទេ​ដែល​អាច​បណ្តាល​អោយរ​លាក​ស្បែក​នោះ​៕