ទារកមួយចំនួនកើតមក មានបញ្ហាក្នុងការស្តាប់តែម្តង ដែលមានន័យថា គឺជាជំងឺពីកំណើត ដែលវាអាចដូចជា ប្រវត្តិគ្រួសារធ្លាប់កើតជំងឺថ្លង់ជាដើម។

មូលហេតុផ្សេងទៀត ដែលអាចបណ្តាលឲ្យកូនរបស់អ្នកស្តាប់មិនសូវបាន គឺការឆ្លងមេរោគ ឬជំងឺផ្សេងដូចជា កញ្ជ្រិល ស្អូច ជំងឺរលាកស្រោមខួរក្បាល ឬការឆ្លងវីរុស cytomegalovirus នៅក្នុងស្បូនម្តាយ និងបញ្ហានានាអំឡុងពេលសម្រាលចេញពីផ្ទៃម្តាយ ដូចជា ការខ្វះអុកស៊ីសែនជាដើម)។

បញ្ហាពីកំណត់មួយចំនួន អាចបណ្តាលឲ្យកូនរបស់អ្នកថ្លង់។ ក្នុងករណីខ្លះទៀត ការថ្លង់នេះ អាចកើតមានក្នុងរយៈពេលបណ្តោះអាសន្ន ដោយសារតែកត្តាជាច្រើនដូចជា ជំងឺផ្តាយសាយ ការឆ្លងមេរោគក្នុងត្រចៀក ឬអាចម៍ត្រចៀកច្រើនពេកជាដើម។

វាក៏អាចកើងឡើងដោយសារតែ ការរងរបួសទៅលើត្រចៀក ការកើតដុំសាច់ និងវីរុសជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង