បើសិនជាអ្នកកំពុងតែពិបាកជាមួយនឹងការរលាកសន្លាក់ ការព្យាបាលដោយប្រើភាពត្រជាក់អាចជួយបំបាត់ការហើម និងឈឺចាប់បាន។ ខាងក្រោមនេះគឺជារបៀបដែលប្រើភាពត្រជាក់ដើម្បីព្យាបាលការរលាកសន្លាក់៖
- ចូរប្រើប្រាស់ថង់ទឹកកកក ហើយដាក់ទឹកកកក្នុងនោះ ឬបន្លែដែលកកកៗចូលក៏បាន។ បន្ទាប់មក រុំជាមួយកន្សែង ហើយស្អំវានៅលើកន្លែងដែលឈឺសន្លាក់យូរបំផុត ២០នាទីក្នុងមួយដង។
- ចូរទិញថង់ទឹកកកមួយដែលប្រើជាពិសេសសម្រាប់រុំនៅជុំវិញសន្លាក់ ហើយមិនជ្រាប់ទឹក។
- ត្រាំសន្លាក់ដែលឈឺចាប់ខ្លាំងក្នុងទឹកកក និងទឹកត្រជាក់៕