ការបន្ថយការឈឺចាប់ម្តងម្កាលនៅលើសន្លាក់ត្រគាកប្រហែលជាសញ្ញាញឹកញាប់មួយនៃការចាស់ទៅតាមអាយុ។ ប៉ុន្តែអាការៈផ្សេងៗទៀតប្រហែលជាបញ្ជាក់ថា មានការរលាកក្នុងសន្លាក់ត្រគាកហើយ។ ខាងក្រោមនេះគឺជាសញ្ញាព្រមានមួយចំនួនដែលបញ្ជាក់ថា សន្លាក់ត្រគាកអ្នកកំពុងតែរលាកហើយ៖
- ការឈឺចាប់ដែលចាប់ផ្តើមក្នុងភ្លៅ ឬគ្រលាន និងឈឺរាលដាល់ជង្គង់ ឬកំប៉េះគូថ
- ការឈឺចាប់ដែលខ្លាំងក្លាទៅៗនៅពេលហាត់ប្រាណខ្លាំងក្លា
- ពិបាកបត់បែបនៅសន្លាក់ត្រគាក
- ពិបាកដើរ
- មានលឺសម្លេង ឬអារម្មណ៍ថាសន្លាក់មានចលនា ឬសន្លាក់ត្រគាកនោះងាយនឹងរឹង ឬគាំង
- បន្ថយលទ្ធភាពនៃការធ្វើចលនាសន្លាក់ត្រគាក ដែលជាហេតុនាំឲ្យជើងរឹងៗមិនអាចបត់បែបបាន
- ការឈឺសន្លាក់កាន់តែធ្ងន់ធ្ងរទៅៗនៅពេលភ្លៀង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855