ក្នុងអាជីពការងារ ការសុំឈប់គឺជារឿងធម្មតា ព្រោះនៅពេលដែលអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ អ្នកនឹងសុំឈប់។ មានពេលខ្លះនៅកន្លែងថ្មីល្អជាងកន្លែងចាស់ អ្នកក៏អាចសុំឈប់បានដែរ។ ប៉ុន្តែតើអ្នកគួរធ្វើដូចម្តេចទើបអាចសុំឈប់ដោយត្រឹមត្រូវនោះ?
1. អ្នកអាចរកពេលវេលាដែលត្រឹមត្រូវហើយណាត់ជួបនិយាយជាមួយចៅហ្វាយនាយ។មុនពេលដែលទៅជួបអ្នកត្រូវតែគិតឲ្យច្បាស់លាស់នូវពាក្យដែលអ្នកចង់និយាយ។ អ្នកក៏អាចប្រាប់ចៅហ្វាយនាយអ្នកមុន២អាទិត្យដែរ ព្រោះវាជាមធ្យោបាយដ៏ល្អសម្រាប់ឲ្យចៅហ្វាយនាយអ្នករកមនុស្សថ្មីមកជំនួសអ្នក។
2. អ្នកមិនគួរលួចយកឯកសារក្រុមហ៊ុនទេ ព្រោះវាជាអំពើល្មើសច្បាប់ ហើយខុសនូវក្រមសីលធម៌ផងដែរ។
3. អ្នកត្រូវលុបឯកសារផ្ទាល់ខ្លួនដែលមានលើកុំព្យូទ័ររបស់ក្រុមហ៊ុនចោលឲ្យអស់ ទើបមិននាំបញ្ហាដល់អ្នកនៅពេលក្រោយ។
4.អ្នកអាចរក្សាទំនាក់ទំនងល្អជាមួយចៅហ្វាយនាយអ្នកបានដោយមិននិយាយដើមក្រុមហ៊ុនឬមិននិយាយថាអ្នកមិនពេញចិត្តធ្វើការនៅទីនេះទេ។ តែអ្នកអាចផ្តល់គំនិតខ្លះៗដែលជួយក្រុមហ៊ុនបាននៅមុនពេលដែលអ្នកចាកចេញ ព្រោះវាជាផ្លូវក្រោយរបស់អ្នក មានន័យថាបើអ្នកចង់ឲ្យចៅហ្វាយនាយជួយនៅពេលក្រោយ គេអាចពិចារណាជួយអ្នកបាន៕