​ព្រូ​ន ឬ​ប៉ា​រ៉ា​សិត រស់​នៅក្នុង​រាងកាយ​ស្តាប់​មើលទៅ​ទំនង​ជា​គួរ​ឲ្យ​ខ្លាចណាស់ ប៉ុន្តែ​រឿង​នេះ​កំពុងតែ​កើត​ឡើង​ញឹកញាប់​ណាស់ ហើយ​ក៏​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​ដែរ​។ ជំងឺ​ភាគច្រើន​ច្រើន​តែ​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​បាន​ពេញលេញ​ទេ ហើយ​ហេតុផល​មួយ​នៅ​ពីក្រោយ​រឿងនេះ​គឺ​ដោយសារតែ​ពួកគេ​មិន​បានដឹងថា ខ្លួន​កំពុងតែ​មាន​ព្រូន​រស់នៅក្នុង​រាងកាយ​តែម្តង​។

​ជា​អ​កុសល្យ មាន​ពេលវេលា​ច្រើនណាស់​ដែល​ប៉ា​រ៉ា​សិត​ក្នុង​ខ្លួន​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់​។ ពេលខ្លះទៀត អ្នកជំងឺគ៏​អាច​មាន​អារម្មណ៍​ថា​មិន​ស្រួលខ្លួន និង​ត្រូវ​ការប្រើ​ថ្នាំ​ច្រើន ថ្នាំ​ចិត្តសាស្ត្រ ដោយ​មិនដឹងថា​រឿង​នេះ​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិតសោះ​។

ដូច្នេះ​តើ​អ្នក​ធ្វើ​ម៉េច​ទៅ​ទើប​ដឹងថា​ក្នុង​ខ្លួន​មាន​ព្រូន​ទៅ​? ខាងក្រោម​នេះ​គឺជា​វិធី​រក​ពួក​វា​ហើយ​៖

ស្រក​ទម្ងន់​
បើសិនជា​អ្នក​មាន​ពពួក​ព្រូន​សំប៉ែត ឬ​អៀន អ្នក​នឹង​មាន​អារម្មណ៍​ថា​ឃ្លាន​កាន់តែច្រើន តែ​បែរជា​ស្រក​ទម្ងន់​ទៅវិញ​។​

អស់កម្លាំង​
ដោយសារ​តែ​ព្រូន​ច្រើន​តែ​ស៊ី​អាហារ​ដែល​អ្នក​ញ៉ាំ ដូច្នេះ​រាងកាយ​ពិតជា​មិន​អាច​បឺត​ស្រូប​ជីវជាតិ​ចេញពី​អាហារ​ទាំងនោះ​បាន​ឡើយ​។ ដូច្នេះហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា​អស់កម្លាំង និង​ខ្សោយ​ជាមិនខាន​។ ពពួក​ព្រូន​នៅ​ពោះវៀន​ក៏​ផលិត​ជា​ជាតិពុល​ជាច្រើន​របស់​វា​ដែរ ដូច្នេះ​សរីរាង្គ​ក្នុង​ពោះ​នឹង​ពិបាក​ក្នុង​ការបញ្ចេញ​កាកសំណល់​ណាស់ ព្រមទាំង​បង្ក​ជា​លទ្ធផល​អស់កម្លាំង​ស្ទើរតែ​គ្រប់​ពេល​តែម្តង​។ សរុបមក បើសិន​ជា​អ្នក​គេង និង​ញ៉ាំ​ធម្មតា តែ​មាន​អារម្មណ៍​អស់កម្លាំង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។

កង្វះ​គ្រាប់​ឈាម​
ដូច​អ្វី​ដែល​ខ្ញុំ​បាន​បញ្ជាក់​ពី​ខាងលើ​អញ្ជឹង ព្រូន​វា​នឹង​ស៊ី​ជីវជាតិ​ដែល​មាន​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ ហើយ​ភាគច្រើន នឹង​បណ្តាល​ឲ្យ​អ្នកជំងឺ​ទៅ​ជា​កង្វះ​ជាតិ​ដែក​។ ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​នឹង​មាន​ការលូតលាស់​យឺត ព្រមទាំង​ស្រក​ទម្ងន់​ទៀតផង​។

បញ្ហា​នៅ​ស្បែក​
ព្រូន​ក៏​អាច​បណ្តាលឲ្យ​កើត​ជំងឺ​ស្បែក កន្ទួល​រមាស់ តា​អក និង​ទម្រ​ង​នៃ​ជំងឺ​អាឡែ​ហ្ស៊ី​ផ្សេងៗ​ដែរ ដោយសារ​តែ​ជាតិពុល​ដែល​វា​បញ្ចេញ​ទៅក្នុង​ខ្លួន​យើង​តែម្តង​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ស្បែក​ដោយ​គ្មាន​មូលហេតុ ព្រមទាំង​បញ្ហា​នៅ​ស​ក់ទៀត​នោះ ជាពិសេស​ជ្រុះ​សក់ និង​សក់​ពុកផុយ វា​គួរតែ​ដល់​ពេល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ ព្រោះ​ពេល​នេះ​រាងកាយ​អ្នក​ពោរពេញ​ទៅដោយ​ព្រូន​ហើយ​។​

រមាស់រ​ន្ធ​គូថ​
ការ​ដែល​មិន​ស្រួល​នៅ​រន្ធ​គូថ​ច្រើនតែ​បណ្តាលមកពី​ព្រូន​ញី ព្រោះ​វា​ត្រូវ​ទម្លាក់​ពង​នៅ​កន្លែង​នេះ ហើយ​ភាគច្រើន​កើតឡើង​នៅ​ពេលយប់​តែម្តង​។ បើសិនជា​អា​ការៈ​នេះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ក្រោយ​ទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។​

ប្រព័ន្ធ​ភាពស៊ាំ​នឹង​ដើរតួនាទី​យ៉ាង​ធំ​មួយ​ក្នុង​ការកំណត់​ថា​តើ​អ្នក​មាន​ព្រូន​ក្នុង​ខ្លួន ឬ​អត់​។ មាន​ជំនឿ​មិន​ត្រឹមត្រូវ​ច្រើនណាស់​អំពី​ព្រូន​ថា វា​កើត​ឡើង​តែ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទេ​។ ប៉ុន្តែ​ភាគច្រើន​ក៏​អាច​បណ្តាលឲ្យមាន​បញ្ហា​ផ្លូវ​ចិត្តដែរ ដូចជា បាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​។ នេះ​ដោយសារ​តែ ពោះវៀន និង​ខួរក្បាល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតរ​មួ​ត​។ ជាតិពុល​ដែល​បញ្ចេញ​ដោយ​ព្រូន​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធស​រសៃ​ប្រសាទ​មាន​បញ្ហា​បាន​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​ប​បញ្ហា​ផ្លូវចិ​ត្ត​ជាមួយ​គ្នា​នឹង​អាការៈ​ជាច្រើន​ក្នុង​ក្រពះ​ពោះវៀន ចូរ​ស្វែងរក​ការពិគ្រោះ និង​ព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង