នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ
-​    ​អ្នកមាន​អារម្មណ៍​ថា​ទាក់ៗ​នៅ​ពេល​ដែល​អ្នក​ងាកក​ចុះឡើង​
-​    ​អ្នក​ធ្លាប់​មាន​គ្រោះថ្នាក់​ដែល​បាន​ប៉ះ​ក​ ហើយក​អ្នក​នៅ​តែ​ជាប់​គាំង​ទៀត​ពីរ​ថ្ងៃ​ក្រោយមក​
-​    ​ប្រសិនបើ​អ្នកមាន​ហើម​ក្រពេញ​,​ គ្រុនក្តៅ​,​ ឈឺក្បាល​ ឬ​មាន​អារម្មណ៍​ថា​ចង់​ក្អួត​,​ សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​ភ្លាមៗ​
-​    ​ការ​ជាប់​ក​របស់​អ្នក​ត្រូវ​បាន​គួប​ផ្សំ​ដោយ​ការ​ឈឺចាប់​ឆៀបៗ​
តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?
អ្នក​ក្រោក​ឡើង​ជាមួយនឹង​ការ​ជាប់​ក​។​ សូម​ពិចារណា​នូវ​បទ​ពិសោធន៍​នូវ​ការ​ក្រោក​ពី​គេង​ដែល​ប្រាប់​អ្នក​អោយ​ប្រុង​ប្រយ័ត្ន​ទៅ​នឹង​ទម្លាប់​នៃ​ការ​គេង​។​ជា​ការ​ពិត​ណាស់​,​ គ្រោះថ្នាក់​ឡាន​,​ ធ្លាក់​,​ ការ​រលាក​សន្លាក់​ និង​សូ​ម្បី​តែ​ខ្យល់​ត្រជាក់​ក៏​អាច​បណ្តាល​អោយ​មានការ​ជាប់​ក​ផង​ដែរ​។​ ប៉ុន្តែ​ទំនង​ជាង​នេះ​ អ្នក​បាន​ដេក​លង់លក់​តាម​របៀប​មួយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​សន្លាក់​ក​បង្ក​ជា​ការ​រលាក​ និង​ជាប់​គាំង​នេះ​។​
វេជ្ជបណ្ឌិត​ ថេ​ប​ ប្លេ​ក​បឺ​ន​ (Tab​ Blackburn)​ ដែល​ជា​គ្រូពេទ្យ​ឯកទេស​ព្យាបាល​ បាន​និយាយ​ថា​ ប្រសិនបើ​អ្នកមាន​ចលនា​ទៅ​លើ​សន្លាក់​,​ ដាក់​វា​ត្រង់​មុំ​មួយ​ដែល​ចម្លែក​ និង​ទុក​វា​ចោល​,​ អ្នក​នឹង​មានការ​ជាប់​គាំង​។​
មូលហេតុ​ដទៃ​ទៀត​នៃ​ការ​ជាប់​ក​នេះ​អាច​រួម​មាន​ដូច​ជា​ ជំងឺ​ផ្តាសាយ​,​ ជំងឺ​គ្រុន​ស្វិតដៃជើង​ និង​ជំងឺរលាកស្រោមខួរ​ គឺ​សុទ្ធ​ជា​មូលហេតុ​ដែល​ធ្ងន់ធ្ងរ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ លក្ខ​ខ័​ណ្ឌ​ទាំងនេះ​បង្ហាញ​ដោយ​ខ្លួន​វា​នូវ​រោគ​សញ្ញា​ដែល​មិន​គាប់ប្រសើរ​ដែល​រួម​មាន​ ចង្អោរ​,​ ឈឺក្បាល​ និង​ហើម​ក្រពេញ​ជាដើម​។​
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
ទាំងនេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​បន្ថយ​នូវ​ការ​ឈឺចាប់​។​
-​    ​វេជ្ជបណ្ឌិត​ ប្លេ​ក​បឺ​ន​បាន​និយាយ​ថា​ ជា​រឿយៗ​,​ ការ​ដាក់​នូវ​អ្វី​ក្តៅៗ​ផ្ទាល់​ទៅ​លើក​ក្នុង​រយៈពេល​២០​ ទៅ​៣០​នាទី​ ពី​២​ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​នឹង​ផ្តល់​នូវ​ភាព​ធូរស្រាល​នូវ​អ្វី​ដែល​ពិបាក​។​ ប្រសិនបើ​អ្នក​មិន​មាន​ទ្រនាប់​កម្តៅ​ទេ​,​ ព្យាយាម​មធ្យោបាយ​នេះ​។​ វេជ្ជបណ្ឌិត​ ប្លេ​ក​បឺ​ន​បាន​និយាយ​ថា​ ដាក់​កន្សែង​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​,​ រួច​ពូត​វា​,​ ព្រ​លា​វា​វិញ​ បន្ទាប់​មក​រុំ​វា​ត្រង់​ក​របស់​អ្នក​។​ សូមកុំ​ប្រើ​នូវ​កម្តៅ​ប្រសិនបើ​ការ​ជាប់​គាំង​នេះ​គឺជា​លទ្ធផល​នៃ​ការ​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​២​ថ្ងៃមុន​នោះ​។​ កម្តៅ​នឹង​ធ្វើ​អោយ​រឹតតែ​ធ្ងន់​ដល់​ការ​គ្រោះថ្នាក់​ ដែល​ធ្វើ​អោយ​ការ​ឈឺចាប់​រឹតតែ​យ៉ាប់​ទៅៗ​។​
-​    ​វេជ្ជបណ្ឌិត​ ប្លេ​ក​បឺ​ន​បាន​និយាយ​ថា​ ការ​ច្របាច់​ និង​ធ្វើ​ចលនា​ថ្នមៗ​អាច​ជួយ​អោយ​ត្រឡប់​មក​មាន​ភាព​បត់បែន​បាន​ល្អ​ពី​ការ​ជាប់​ក​វិញ​។​ គាត់​បាន​និយាយ​ថា​ ប្រសិនបើ​អ្នក​អាច​ធ្វើ​ចលនា​ក​របស់​អ្នក​ ៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ​,​ វា​ហាក់ដូចជា​ការ​ដាក់​ឡេ​លើ​វា​អ​ញ្ចឹ​ង​។​ គាត់​ណែនាំ​អោយ​បត់​ក​ពី​ម្ខាង​ទៅ​ម្ខាង​ដោយ​ប្រុង​ប្រយ័ត្ន​។​ មើលទៅ​ចុង​ស្មា​ខាងស្តាំ​ហើយ​រាប់​ដល់​៥,​ បន្ទាប់​មក​បត់​មក​មើល​ចុង​ស្មា​ខាងឆ្វេង​ហើយ​រាប់​ដល់​៥​ដូច​គ្នា​។​ ធ្វើ​របៀប​នេះ​ទៅ​មកៗ​អោយ​បាន​៣​ដង​។​
-​    ​វេជ្ជបណ្ឌិត​ ប្លេ​ក​បឺ​ន​បាន​និយាយ​ថា​ ការ​រឺត​ដោយ​ប្រេង​រឺត​នៅ​លើក​ដែល​ជាប់​មិន​ព្យាបាល​មូលហេតុ​ដែល​បង្ក​អោយ​ជាប់​កបាន​នោះ​ទេ​,​ ប៉ុន្តែ​វា​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​ទៅ​វិញ​។​ ប្រេង​រឺត​និង​ប្រេង​ក្រឡា​ផ្សំ​ពី​សារធាតុ​ដែល​ធ្វើ​អោយ​កន្លែង​ដែល​ត្រូវ​បាន​លាប​នោះ​មាន​សភាព​ក្តៅ​។​ ប្រេង​ផ្សេង​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អាស៊ីត​សាលី​ស៊ី​លី​ក​,​ ដែល​ជា​ធាតុ​ផ្សំ​បន្ថយ​ការ​ឈឺចាប់​នៅ​ក្នុង​ថ្នាំ​អាស្ពីរីន​។​(​អ្នក​ដែល​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​អាស្ពីរីន​គួរតែ​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​មុន​នឹង​ប្រើ​នូវ​ប្រេង​ទាំងនេះ​)​។​ វេជ្ជបណ្ឌិត​ ខាល​ ប៊ី​.​ ហ្វ៊ា​ល​(Karl​ B.​ Fields)​ ប្រធាន​នៃ​មន្ទីរពេទ្យ​ Sports​ Medicine​ Fellowship​ at​ Moses​ Cone​ Memorial​ បាន​និយាយ​ថា​ មាន​អ្វីមួយ​អំពី​ការ​ដាក់​ដៃ​របស់​អ្នក​ចុះ​ដែល​ធ្វើ​អោយ​មានការ​ឈឺចាប់​តិច​ និង​ផ្តល់​ភាព​ធូរស្រាល​។​
-​    ​វេជ្ជបណ្ឌិត​ ហ្វ៊ា​ល​បាន​និយាយ​ថា​ ការ​បក់​ខ្យល់រំភើយ​ត្រជាក់​ប៉ះ​រូប​អ្នក​អាច​ជម្រុញ​អ្នក​អោយ​ប្តូរ​ទីតាំង​មួយ​ដែល​មិន​ទំនង​ដែល​លទ្ធផល​បណ្តាល​អោយ​ជា​ជាប់​ក​។​
-​    ​ការ​ដាក់​ខ្នើយ​២​ ឬ​៣​បន្ថែម​អាច​ផ្តល់​នូវ​ផាសុកភាព​,​ ប៉ុន្តែ​ក​របស់​អ្នក​មិន​ទទួលស្គាល់​នូវ​ការ​ធ្វើ​ទាំងអស់​នៃ​របៀប​នេះនោះ​ទេ​។​ ខ្នើយ​ដ៏​ទន់​មួយ​គឺ​មាន​ភាព​ងាយស្រួល​ដើម្បី​ផ្តល់​អោយ​មានការ​ទ្រ​ដ៏​ល្អ​មួយ​សម្រាប់​ក​ជា​ជាង​ការ​ដាក់​ក​របស់​អ្នក​អោយ​ខ្ពស់​នោះ​។​
-​    ​កុំ​ដេក​លើ​សា​ឡុ​ង​:​ អ្នក​មុខជា​ចង់​ដេក​ថ្ងៃ​ ប៉ុន្តែ​ពេល​ក្រោយ​,​ ជៀសវាង​ដេក​លើ​សា​ឡុ​ង​។​ វេជ្ជបណ្ឌិត​ ប្លេ​ក​បឺ​កបាន​និយាយ​ថា​ ជា​ធម្មតា​សា​ឡុ​ង​មិន​ជាទី​ពេញលេញ​ ឬ​ទ្រទ្រង់​ដល់​ការ​គេង​របស់​អ្នក​នោះ​ទេ​។​
-​    ​ប្រសិនបើ​ការ​ជាប់​គាំង​នោះ​បន្ត​មាន​លើស​ពី​២​ថ្ងៃ​នោះ​ និង​ថ្នាំ​សម្រាប់​ព្យាបាល​នៅផ្ទះ​មិន​អាច​ជួយ​បាន​,​ គ្រូពេទ្យ​អាច​ជួយ​រក​មធ្យោបាយ​ដើម្បី​បន្ថយ​វា​បាន​។​ គាត់​ប្រហែលជា​ណែនាំ​អោយ​ពាក់​ប្រដាប់​ទ្រាប់​ក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង