នៅពេលដែលសន្លាក់មានសភាពគាំង និងឈឺ ទឹកក្តៅឧណ្ហៗអាចជាអ្វីដែលគ្រូពេទ្យណែនាំឲ្យប្រើប្រាស់ដើម្បីសម្រួលដល់ការឈឺចាប់បាន។ ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចទទួលបានប្រយោជន៍ពីទឹកក្តៅឧណ្ហៗក្នុងពេលឈឺសន្លាក់បាន៖
- ចូរដាំទឹកក្តៅនៅចន្លោះ ៣២ ទៅ ៣៧អង្សារ
- ចូរប្រើប្រាស់បាញ័រសម្រាប់ដាក់ទឹកក្តៅត្រាំខ្លួន។ អ្នកក៏អាចប្រើប្រាស់កូនបាល់តេនីសដាក់នៅខាងក្រោមកញ្ចឹងកករពេលកំពុងតែត្រាំ ហើយរមាលលើបាល់នោះថ្នមៗ
- ចូរលាយទឹកអំបិលបន្តិចក្នុងទឹកក្តៅឧណ្ហៗនោះផង ប៉ុន្តែសម្រាប់អ្នកជំងឺទឹកនោមផ្ងែម គួរតែចៀសវាងការប្រើប្រាស់អំបិលច្រើនពេក ព្រោះវាអាចជម្រុញឲ្យមានការផលិតអាំងស៊ុយលីនច្រើនបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855