ការវះកាត់ដូរសន្លាក់មិនមែនមានន័យថា អ្នកលែងបានហាត់ប្រាណទៀតឡើយ។ ប៉ុន្តែដើម្បីហាត់ប្រាណបានត្រឹមត្រូវ គួរតែធ្វើទៅតាមក្បួនរបស់វាទើបល្អ៖
- គ្រូពេទ្យប្រហែលជាមិនឲ្យអ្នកហាត់ប្រាណឡើយ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុនពេលអ្នកហាត់ប្រាណក្រោយពេលវះកាត់រួច
- លុះត្រាតែគ្រូពេទ្យនិយាយថា អាចហាត់បាន តែចូរកុំរត់ ជិះស្គី ឬការហាត់ប្រាណទាំងឡាយណាដែលដាក់សម្ពាធទៅលើសន្លាក់ដែលបានដូររួចនោះពេក
- ចូរជ្រើសរើសការហាត់ប្រាណណាដែលមិនសូវមានភាពតានតឹងច្រើនដូចជា ហែលទឹក វាយសៃ និងជិះកង់ជាដើម៕