​ធម្មតា​ចង្កោម​រោគសញ្ញា​ត្រៀម​មក​រដូវ​ច្រើន​តែ​កើត​ឡើង​នៅ​ចន្លោះ​អាយុ ៣០ ទៅ​៤០​ឆ្នាំ​។ ដូច្នេះ​កាលណា​អ្នក​មាន​អាការៈ​បែប​នេះ​មែន គ្មាន​អ្វី​ល្អ​ជាង​ការ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ពិភាក្សា​ទៅលើ​អ្វី​ដែល​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​ឡើយ​។

​ចង្កោម​រោគសញ្ញា​ត្រៀម​មក​រដូវ​មាន​ច្រើន​ណាស់​ដែល​ស្ត្រី​ម្នាក់ៗ​អាច​នឹង​កើតមាន​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អា​ការៈរួម​មួយចំនួន​ដែល​បញ្ជាក់​ថា​ជា​ចង្កោម​រោគសញ្ញា​នៃ​ការត្រៀម​មក​រដូវ​របស់​មនុស្ស​ស្រី​៖

  • ​ឆេវឆាវ​
  • ​មាន​អារម្មណ៍មិនល្អ​
  • ​ហើម​ខ្លួន​
  • ​សុដន់​ទៅជា​តឹង​
  • ​ឃ្លាន​អាហារ​ច្រើនៗ​

​នៅ​ពេល​អ្នក​សម្គាល់​ដឹង​អំពី​បញ្ហា​នេះហើយ ចូរ​កុំ​ខ្មាស់អៀន​លើ​ការសាកល្បង និង​ព្យាយាម​អ្វីៗ​ដែល​ថ្មី​ដូចជា ការលាង​ពោះវៀនធំ​តាមរយៈ​ការ​ញ៉ាំ​តែ និង​អាហារ​សម្បូរ​ជាតិ​សរសៃ ផ្លាស់ប្តូរ​របប​អាហារ​ដែល​អាច​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​បាន​។ តាមរយៈ​ការលាង​សម្អាត​ជាតិពុល​ក្នុង​ខ្លួន​បែបនេះ អ្នក​ក៏​អាច​គ្រប់គ្រង​ជីវិត​បាន​យ៉ាង​ល្អ​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង