ការ​ហើមពោះ ជាទូទៅ​កើតឡើង​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល ឬ​អាច​ពេល​ខ្លះ​ជា​អាការៈ​ក្រពះ​កិន​មិន​ស្រួល​ដែរ​។ យ៉ាងណាមិញ ការ​ហើមពោះ​ញឹកញាប់​ពេក អាច​បណ្តាលមកពី​មាន​អ្វីមួយ​ខុស​ប្រក្រតី​ច្រើន និង​កាន់តែ​គ្រោះថ្នាក់​នោះ​គឺ​ជំងឺមហារីក​នៅ​ពីក្រោយ​តែ​ម្តង​។

​ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​ដែល​អ្នក​គួរតែ​គិត​ដល់​ផង​គ្រប់​ពេល​ដែល​ហើមពោះ​ញឹកញាប់​ខុសពី​ធម្មតា​៖

​1. ជំងឺ​ទាច​ទឹក​៖ ហើមពោះ​ដូច​មាន​ផ្ទៃពោះ​អញ្ចឹង ហើយ​វា​គឺជា​សញ្ញា​ធ្ងន់ធ្ងរ​មួយ​នៃ​ជំងឺ​ថ្លើម​

  1. ​ស្រក​ទម្ងន់​៖ រឿង​នេះ​អាច​ជា​សញ្ញា​ដ៏​ធ្ងន់ធ្ងរ​មួយ​នៃ​ជំងឺមហារីក​ក្នុង​ពោះវៀន ដែល​ជាហេតុ​នាំ​ឲ្យ​សុំ​សាច់​នោះ​ដុះ​ទល់នឹង​ក្បាលពោះ​
  2. ក្តៅខ្លួន​៖ ហើមពោះ​កើត​ឡើង​ជាមួយ​នឹង​ក្តៅខ្លួន អាច​បញ្ជាក់​ថា ជា​ការបង្ក​រោគ ឬ​ការ​រលាក​មួយចំនួន​ហើយ​
    ​4. មហារីក​លំពែង ក្រពះ ក្រពេញ​អូ​វ៉ែ ស្បូន​៖ កាលណា​មាន​ដុំ​សាច់​មហារីក​នៅលើ​សរីរាង្គ​ទាំងនេះ វា​នឹង​លូត​ធំ​ទៅៗ​រហូត​ដល់​រុញ​ក្បាលពោះ​ដូច​ហើមពោះ​អញ្ចឹង​
    ​5. ការ​រលាក​ក្នុង​អាង​ត្រគាក​៖ ការបង្ក​រោគ​នៅ​ក្រពេញ​អូ​វ៉ែ ឬ​បំពង់​ដៃ​ស្បូន ភាគច្រើន​ជា​ជំងឺ​កាមរោគ​ដែល​បង្កឡើង​ដោយ មេរោគ​ប្រមេះទឹកបាយ និង​ទឹកថ្លា ហើយ​ករណី​ទាំងនេះ​អាច​បណ្តាលឲ្យរ​លូតកូន​បានដែរ ក្រៅពី​ហើមពោះ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង