លក្ខ​ខ័​ណ្ឌ​ជា​ច្រើន​ប្រហាក់ប្រហែល​នឹង​រោគ​សញ្ញា​នៃ​ការ​ពុល​ ដែល​រួម​មាន​,​ ការ​ប្រកាច់​,​ ការ​ពុល​ដោយ​ស្រា​,​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ប្រតិកម្ម​នឹង​ថ្នាំ​ អាំង​ស៊ុ​យ​ លី​ន​ជាដើម​។​ ដូចនេះ​សូម​មើល​ពី​រាយ​នាយ​នៃ​រោគ​សញ្ញា​ខាងក្រោម​នេះ​ និង​ប្រសិនបើ​អ្នក​សង្ស័យ​ថា​ពុល​,​ សូម​ទាក់ទង​ទៅ​កន្លែង​សង្គ្រោះ​បន្ទាន់​ភ្លាម​មុន​ នឹង​អ្វីៗ​ ប៉ះពាល់​ដល់​អ្នក​ដែល​បាន​ពុល​។
រោគ​សញ្ញា​នៃ​ការ​ពុលៈ
-​    ​ក្រហាយ​ និង​ក្រហម​ជុំវិញ​មាត់​ និង​បបូរមាត់​ពី​ការ​ផឹក​ជាតិពុល​មួយ​ចំនួន​
-​    ​ដកដង្ហើម​ដែល​មាន​ក្លិន​ដូចនឹង​សារធាតុ​គីមី​ដូច​ជា​ហ្គា​ស​សូលី​ន​ជាដើម​
-​    ​រលាក​,​ ប្រឡាក់​ និង​ធំក្លិន​លើ​មនុស្ស​,​ លើ​សម្លៀក​បំពាក់​របស់​គាត់​ ឬ​លើ​គ្រឿង​សង្ហា​រឹម​,​ កម្រាល​,​ ព្រំ​ ឬ​របស់​ដទៃ​ទៀត​នៅ​ជុំវិញ​តំបន់​ដែល​ពុល​
-​    ​មាន​ដប​ថ្នាំ​ទទេ​ ឬ​គ្រាប់​ថ្នាំ​រប៉ាត់រប៉ាយ​
-​    ​ក្អួត​,​ ពិបាក​ដកដង្ហើម​,​ ងងុយគេង​,​ ភ័​ណ្ឌ​ភាំង​ ឬ​រោគ​សញ្ញា​ដែល​មិន​ត្រូវ​បាន​រំពឹង​ទុក​ដទៃ​ទៀត​
នៅ​ពេល​ណា​ដែល​ស្វែងរក​ការ​សង្គ្រោះ​:
-​    ​ងងុយគេង​ ឬ​បាត់បង់​ស្មារតី​
-​    ​មានការ​ដកដង្ហើម​លំបាក​ ឬ​ឈប់​ដកដង្ហើម​
-​    ​រវើរវាយ​
-​    ​មានការ​ប្រកាច់​
ប្រសិនបើ​មនុស្ស​ម្នាក់​ហាក់ដូចជា​នៅ​នឹងធឹង​ល្អ​ និង​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​,​ ប៉ុន្តែ​អ្នក​សង្ស័យ​ថា​ពុល​,​ សូម​ស្វែងរក​កន្លែង​សង្គ្រោះ​។​ ផ្តល់​ព័ត៌មាន​អំពី​រោគ​សញ្ញា​,​ អាយុ​ និង​ទម្ងន់​ពី​មនុស្ស​ម្នាក់​នោះ​ និង​ព័ត៌មាន​ដទៃ​ទៀត​ដែល​អ្នកមាន​អំពី​ការ​ពុល​ដូច​ជា​ បរិមាណ​ និង​រយៈពេល​ចាប់តាំងពី​មនុស្ស​ម្នាក់​នោះ​ប្រឈម​នឹង​ការ​ពុល​ជាដើម​។​ តើ​អ្វី​ដែល​គួរ​ធ្វើ​នៅ​ពេល​ដែល​កំពុង​រង់ចាំ​ជំនួយៈ​
-​    ​ប្រសិនបើ​មនុស្ស​ម្នាក់​ពុល​នឹង​ផ្សែង​ដូច​ជា​ពពួក​កាបូនម៉ូណូអុកស៊ីត​,​ សូម​ដាក់​អោយ​គាត់​មាន​ខ្យល់​ដកដង្ហើម​បរិសុទ្ធ​ភ្លាមៗ​
-​    ​ប្រសិនបើ​មនុស្ស​ម្នាក់​បាន​លេប​សារធាតុពុល​,​ សូម​កំចាត់​ចោល​អ្វី​គ្រប់យ៉ាង​ដែល​មាននៅ​ក្នុង​មាត់​
-​    ​ធ្វើ​តាម​ការ​ព្យាបាល​ដោយ​ផ្ទាល់​ដែល​ត្រូវ​បាន​ផ្តល់​អោយ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជាតិពុល​
-​    ​ប្រសិនបើ​ជាតិពុល​បាន​ប្រឡាក់​ទៅ​សម្លៀក​បំពាក់​,​ ស្បែក​ ឬ​ភ្នែក​របស់​មនុស្ស​ម្នាក់​,​ សូម​ដោះ​សម្លៀក​បំពាក់​ចេញ​។​ លាង​ស្បែក​ ឬ​ភ្នែក​ជាមួយនឹង​ទឹក​ត្រជាក់​ ឬ​ក្តៅ​ឧ​ណ្ឌៗ​ដូច​ជា​ងូតទឹក​ក្នុង​រយៈពេល​២០​នាទី​រហូត​ដល់​ជំនួយ​បាន​មក​ដល់​
-​    ​សូម​អោយ​ច្បាស់​ថា​មនុស្ស​ម្នាក់​នោះ​កំពុង​មាន​ដង្ហើម​។​ ប្រសិនបើ​មិន​ដូច្នោះ​ទេ​,​ សូម​ចាប់ផ្តើម​ធ្វើការ​ជួយ​សង្គ្រោះ​បេះដូង​ និង​ចង្វាក់​ដង្ហើម​ភ្លាម​
-​    ​សូម​យក​របស់​ដែល​ធ្វើ​អោយ​ពុល​ទៅ​ជាមួយ​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ​
អ្វី​ដែល​មិន​គួរ​ធ្វើ
កុំអោយ​សឺ​រ៉ូ​ម​ ipecac​ ឬ​ធ្វើ​អ្វី​ដើម្បី​បង្ខំ​អោយ​ក្អួត​នោះ​៕