នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​
-​    ​ការ​សម្គាល់​ឃើញ​ថា​ឈឺ​កដៃ​បន្ត​មាន​ជាប់​លើស​ពី​មួយ​ថ្ងៃ​
-​    ​មានការ​ខ្សោយ​ និង​ស្ពឹក​ដៃ​
-​    ​អ្នក​ទើបតែ​មាន​គ្រោះថ្នាក់​ថ្មីៗ​,​ កដៃ​របស់​អ្នក​ហាក់ដូចជា​ខូច​ទ្រង់ទ្រាយ​ និង​អ្នក​មិន​អាច​មាន​ចលនា​លើ​វា​បាន​
-​    ​អ្នក​លឺ​សម្លេង​ក្រេ​កៗ​ជាដើម​

តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ

នៅ​ខាងក្នុង​នៃ​កដៃ​គឺ​មាន​ផ្នែក​ដ៏​តូច​មួយ​,​ ជា​ការ​សាងសង់​នៃ​ឆ្អឹង​ និង​សរសៃ​ត​ឆ្អឹង​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ បំពង់​កដៃ​(carpal​ tunnel)​។​ សរសៃវិញាណ​កណ្តាល​(median​ nerve)​ និង​តង់​ដុ​ង​ឆ្លងកាត់​តាម​រន្ធ​ដ៏​តូច​នេះ​ទៅ​កាន់​ដៃ​ និង​ម្រាមដៃ​របស់​អ្នក​។​ ប្រសិនបើ​តង់​ដុ​ង​នៃ​កដៃ​របស់​អ្នក​ត្រូវ​បាន​ប៉ះពាល់​ខ្លាំង​,​ ប្រហែល​អាច​មក​ពី​ការ​មាន​ចលនា​ខ្លាំង​លើ​វា​,​ វា​អាច​ក្លាយទៅជា​រលាក​ និង​ហើម​។​ ក្នុង​ពេល​នេះ​,​ តង់​ដុ​ង​ចាប់ផ្តើម​បិទ​លើ​សរសៃវិញាណ​ និង​មុន​នឹង​អ្នកដឹង​ពី​វា​,​ អ្នកមាន​អារម្មណ៍​ថា​ឈឺចាប់​ឆៀបៗ​,​ ដែល​ត្រូវ​បាន​ធ្វើ​តាម​ដោយ​មាន​អារម្មណ៍​ថយ​ចុះ​ និង​បន្ទាប់​មក​ស្ពឹក​ត្រង់​មេដៃ​,​ ចង្អុលដៃ​ និង​ដៃ​កណ្តាល​របស់​អ្នក​។​ អ្នក​អាច​បាត់បង់​នូវ​ការ​សម្របសម្រួល​ និង​យារ​ និង​អាច​មាន​អារម្មណ៍​ថា​ពិបាក​។​ ការ​គ្រោះថ្នាក់​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​បណ្តុំ​រោគ​សញ្ញា​ carpal​ tunnel​ និង​វា​គ្រោះ​ថ្នាក់លើ​អ្នក​រាល់គ្នា​ដែល​ប្រើប្រាស់​ដៃ​ដើម្បី​សម្តែង​នូវ​សកម្មភាព​មួយ​ដដែលៗ​នោះ​។​

ការ​មាន​អារម្មណ៍​ថា​ដូច​មាន​គេ​ខ្ទាស់​ជា​រឿយៗ​ត្រូវ​បាន​គួប​ផ្សំ​ដោយ​ការ​ឈឺចាប់​គឺជា​ការ​បង្ហាញ​ឡើង​ថា​ឈឺ​ខ្លាំង​។​ វេជ្ជបណ្ឌិត​ ស្កុ​ត​ ប៊េ​ន​ហាត​(Scott​ Barnhart)​ដែល​ជា​ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ឯ​គ្លី​នី​កមួយ​ ក្នុង​ទីក្រុង​ ស៊េ​ថ​ល​បាន​និយាយ​ថា​ អ្នក​សម្រេចចិត្ត​ថា​តើ​ពិបាក​បែប​ណា​ដែល​អ្នក​កាន់​ក្តាប់​អ្វីមួយ​ដោយ​មាន​សម្ពាធ​ដែល​ធ្វើ​អោយ​អ្នក​ឈឺ​នៅ​នឹង​ដៃ​របស់​អ្នក​នោះ​។​

ភាព​ស្រពេចស្រពិល​ដទៃ​ទៀត​អាច​កើត​លើ​អ្នក​អំឡុង​ពេល​យប់​។​ អ្នកមាន​ក្រោក​ពី​គេង​ដោយ​ការ​ឈឺចាប់​ឆៀបៗ​ និង​ក្រហាយ​ដៃ​។​ តង់​ដុ​ង​ដែល​ហើម​ចាល់​ទឹក​ អាច​បណ្តាល​អោយ​មានការ​ឈឺចាប់​នៅ​ពេល​យប់​។​ វេជ្ជបណ្ឌិត​ ស្តេ​វិ​ន​ ប៊ូ​ហ្គា​ដ​(Steven​ Bogard)​ ដែល​ជា​អ្នកដឹកនាំ​ខាង​ព្យាបាល​អោយ​មជ្ឈមណ្ឌល​ Mayo​ Clinic​ Hand​ ក្នុង​ទីក្រុង​ មី​ណេ​ស៊ូ​តា​បាន​និយាយ​ថា​ អំឡុង​ពេល​គេង​,​ នៅ​ពេល​ដែល​ដៃ​របស់​អ្នក​សម្រាក​,​ ជាតិ​ទឹក​មានការ​ពិបាកធ្វើ​ដំនើរ​ និង​បង្កើត​ជា​សម្ពាធ​ត្រង់​តំបន់​នោះ​។​ គាត់​បាន​និយាយ​ថា​ នៅ​ពេល​ដែល​អ្នក​ក្រោក​,​ ប្រសិនបើ​អ្នក​រំ​ញ័រ​ដៃ​,​ វា​ផ្តល់​ភាព​ប្រសើរ​ឡើង​។​ នេះ​បន្ថយ​នូវ​ការ​បង្កើត​ជា​សម្ពាធ​ដោយ​ទឹក​។​ វេ​ជ​បណ្ឌិត​ ប៊ូ​ហ្គា​ដ​បាន​និយាយ​ថា​ កដៃ​របស់​អ្នក​គឺ​ខូចខាត​ទៅ​នឹង​ប្រភេទ​នៃ​គ្រោះថ្នាក់​ពី​ការ​ប្រើ​ខ្លាំង​ពេក​ ប៉ុន្តែ​ការ​ចាល់​ជាតិ​ទឹក​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​បណ្តាល​អោយ​ជាលិកា​ហើម​ និង​បង្ក​អោយ​ជា​បណ្តុំ​រោគ​សញ្ញា​ carpal​ tunnel​ ។​

ការ​គ្រោះថ្នាក់​ដូច​ជា​ការ​ខុស​ទីតាំង​ ឬ​ការ​បាក់ឆ្អឹង​អាច​បណ្តាល​អោយ​ឈឺ​កដៃ​ផង​ដែរ​។​ ជា​ការ​ពិត​ណាស់​,​ វា​អាច​ទៅ​រួច​ទៅ​នឹង​ការ​បាក់​កដៃ​ និង​ដំបូង​មិនដឹង​ពី​វា​នោះ​ទេ​។​ ការ​ឈឺចាប់​អាច​ក្លាយជា​ការ​សម្គាល់​ទៅ​ថ្ងៃក្រោយ​,​ និង​អ្នក​អាច​សម្គាល់ថា​មាន​លឺ​សម្លេង​ក្រេ​កៗ​ដែល​នៅ​ត្រង់​សន្លាក់​ជាដើម​។

ការ​បន្ធូរបន្ថយ​រោគ​សញ្ញា

ជា​ការ​ពិត​ណាស់​,​ លើកលែងតែ​គ្រោះថ្នាក់​ដែល​ធ្ងន់​ចេញ​ដែល​គ្រូពេទ្យ​គួរតែ​ទំនោរ​ធ្វើ​យ៉ាង​ភ្លាមៗ​,​ ទាំងនេះ​ជា​របៀប​ថា​តើ​ទប់​កដៃ​របស់​អ្នក​ដោយ​របៀប​ណា​។​

-​    ​ជា​រឿយៗ​ ការ​ការពារ​កដៃ​របស់​អ្នក​ពី​ការ​ខូចខាត​ទៅ​ថ្ងៃក្រោយ​គឺជា​ជំហាន​ដំបូង​ក្នុង​ការ​ដោះស្រាយ​វា​។​ ឧទាហរណ៍​ថា​ ប្រសិនបើ​អ្នក​ច្បាស់​ថា​តើ​ហេតុ​អ្វី​បានជា​កដៃ​របស់​អ្នក​កំពុង​តែ​ចាប់ផ្តើម​ឈឺ​,​ អ្នក​សូមកុំ​វាយ​អត្ថបទ​ដោយ​កុំព្យូទ័រ​,​ នេះ​បន្ថយ​ការ​ឈឺចាប់​ហើយ​។​ ប្រសិនបើ​អ្នក​មិន​អាច​បញ្ឈប់​បាន​ទាំងស្រុង​នោះ​ទេ​,​ ឧទាហរណ៍​ប្រសិនបើ​ការ​វាយ​កុំព្យូទ័រ​គឺជា​ការងារ​របស់​អ្នក​,​ អ្នកឯកទេស​មួយ​ចំនួន​បាន​ណែនាំ​ថា​អ្នក​សូម​ផ្លាស់​ការងារ​វាយ​អត្ថបទ​ដោយ​កុំព្យូទ័រ​ជាមួយនឹង​ការងារ​មិត្ត​រួមការ​ងារ​ដទៃ​ផ្សេង​ទៀត​។​ សូម​ផ្លាស់​ប្តូរ​ទម្លាប់​ការងារ​ប្រសិនបើ​អ្នក​អាច​។​ សូម​សម្រាក​អោយ​បាន​ច្រើន​ និង​ព្យាយាម​ដាក់​ដៃ​ និង​កដៃ​របស់​អ្នក​អោយ​ត្រង់​,​ កុំ​បត់​ចុះ​បត់​ឡើង​។​

-​    ​វេជ្ជបណ្ឌិត​ ប៉ូ​ហ្គា​ដ​បាន​និយាយ​ថា​ ការ​ដាក់​កញ្ចប់​ថង់​ទឹកកក​លើ​កន្លែង​ឈឺ​អាច​មាន​ប្រយោជន៍​។​ ដាក់​ប្រេង​សារធាតុ​រ៉ែ​ទៅ​លើ​ស្បែក​ដែល​ថង់​នឹង​ត្រូវ​បាន​ដាក់​។​ ដាក់​កន្សែង​ស្តើង​លើ​ប្រេង​ និង​ដាក់​ថង់​ទឹកកក​នៅ​លើ​កន្សែង​។​ គ្រប​ថង់​ជាមួយនឹង​ការ​ដាក់​កន្សែង​សម្រាប់​រុំ​។​ គាត់​ផ្តល់​ដំបូន្មាន​ថា​ ដាក់​ថង់​ទឹកកក​នោះ​កំឡុង​ពេល​ ១០​ ទៅ​២០​នាទី​។​ សូម​ពិនិត្យ​មើល​ស្បែក​របស់​អ្នក​រៀង​រាល់​៥​ទៅ​១០​នាទី​ម្តង​។​ ប្រសិនបើ​ស្បែក​ប្រែ​ទៅ​ជាស​ ឬ​ខៀវ​,​ សូម​ដក​ថង់​ទឹកកក​ចេញ​ភ្លាមៗ​។​

-​    ​ក្នុង​ករណី​នៃ​ការ​ឈឺ​ខ្លាំង​,​ គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​ករទី​ស៊ូ​ន​ផ្ទាល់​ទៅ​ក្នុង​បំពង់​នៅ​នឹង​កដៃ​(carpal​ canal)​ដើម្បី​បន្ថយ​ការ​ឈឺចាប់​ និង​ហើម​។​

-​    ​ដើម្បី​ប្រាប់​យ៉ាង​ច្បាស់​ថា​កន្លែង​ណា​ដែល​គ្រោះថ្នាក់​បាន​កើតឡើង​ទៅ​លើ​ និង​ថា​តើ​មាន​ខូចខាត​សរសៃវិញាណ​អ្វី​ទេ​នោះ​,​ គ្រូពេទ្យ​អាច​ណែនាំ​អោយធ្វើ​នូវ​ការ​ពិសោធន៍​មួយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ ការ​វាស់​សាច់ដុំ​ដោយ​អេ​ឡិច​ត្រិ​ច​(electromyelogram)​។​ អំឡុង​ពេល​នៃ​ការ​ធ្វើតេស្ត​នេះ​,​ អ្នកឯកទេស​នឹង​វាស់​លក្ខ​ខ័​ណ្ឌ​នៃ​សាច់ដុំ​នៅ​ត្រង់​តំបន់​ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយ​ដាក់​ម្ជុល​ដែល​ភ្ជាប់​ជាមួយនឹង​អេឡិចត្រូត​ទៅ​ក្នុង​សាច់ដុំ​ និង​មើល​ពី​សញ្ញា​អេ​ឡិច​ត្រិ​ច​។​ ទាំងនេះ​ជួយ​ប្រាប់​ពី​ទីតាំង​ដែល​សរសៃវិញាណ​ត្រូវ​បាន​ប៉ះពាល់​ និង​វាស់​ពី​ទំហំ​នៃ​ការ​ខូចខាត​។​ វិធី​នេះ​មិន​ចាំបាច់​សម្រាប់​អ្នក​រាល់គ្នា​នោះ​ទេ​,​ ប៉ុន្តែ​វា​អាច​ត្រូវ​បាន​គេ​ប្រើ​ប្រសិនបើ​ទីតាំង​នៃ​គ្រោះថ្នាក់​មិន​បាន​លេចឡើង​ទាំងស្រុង​នោះ​។​

-​    ​ក្នុង​ករណី​ធ្ងន់ធ្ងរ​នៃ​បណ្តុំ​រោគ​សញ្ញា​ carpal​ tunnel,​ ការ​វះកាត់​អាច​ចាំបាច់​ដើម្បី​បន្ថយ​សម្ពាធ​ប្រឆាំង​នឹង​សរសៃវិញាណ​ និង​សរសៃឈាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង