តើ​សក់​មិនល្អ អាច​មានន័យ​ថា​អ្នក​មាន​សុខភាព​មិនល្អ​មែន​ដែរឬទេ​?

    តើ​សក់​របស់​អ្នក​អាច​ព្យាយាម​ប្រាប់​អ្នក​អំពី​អ្វី​មួយ​ទាក់ទង​នឹង​សុខភាព​របស់​អ្នក​មែន​ទេ​? ប្រហែល​ជា​វា​អាច​។​ ​ស្ថានភាព និង ឱសថ​មួយចំនួន​មាន​ផលប៉ះពាល់​ដល់​ខ្លួនប្រាណ​អ្នក ក៏ដូចជា​សក់​របស់​អ្នក​ផងដែរ​។ នៅក្នុង​ករណី​ផ្សេង​ទៀត អ្នក​អាច​នឹង​គ្រាន់តែ​ត្រូវការ​ការថែទាំ​ឱ្យ​ប្រសើរ​ជាងនេះទៀត សម្រាប់​សក់ និង ស្បែក​ក្បាល​របស់​អ្នក​។ សូម​ប្រើ​នូវ​គន្លឹះ​ទាំង​នេះ ដើម្បី​រក​ឃើញ​ពីអ្វី​ដែល​បែងចែក​រវាង​អ្វី​ដែល​យើង​យល់​ខុស និង ការពិត នៅពេល​ដែល​វា​កើតមានឡើង​ចំពោះ​សុខភាព​អ្នក និង​សក់​របស់​អ្នក​។​

ការ​រ​បកស្បែក​ក្បាល​សៗ គឺ​មិន​ចោទ​ជា​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទេ​

    អង្គែ​មិនមែនជា​ជំងឺឆ្លង​ទេ​។ ដូច្នេះ​តើ​អ្នក​អាច​កើត​វា​បាន​ដោយ​របៀប​ណា​? វេជ្ជបណ្ឌិត មិនមាន​ភាពច្បាស់លាស់​ចំពោះ​រឿង​នេះ​ទេ ប៉ុន្តែ​មាន​ទ្រឹស្តី​និយាយថា វា​អាច​កើត​មាន​ដោយសារតែ​ការរីកលូតលាស់​ជ្រុល​នៃ​ពពួក​​ផ្សិត​។ កត្តា​ប្រឈម​នឹង​បញ្ហា​នេះ ដែល​អាច​កើត​មាន​ដូចជា ស្បែក​ដែលមាន​ជាតិ​ប្រេង ស្ត្រេ​ស ភាពធាត់​ជ្រុល​​អាកាសធាតុ​ត្រជាក់ ឬ ស្ងួត និង​ការ​មាន​ជំងឺ​ត្រ​អក ឬ​រោគ​សើ​ស្បែក​។ ទោះបីជា​ជំងឺ​អង្គែ​អាចធ្វើឱ្យ​អ្នក​មាន​ភាព​ខ្មាស់អៀន និង​មាន​ការ​រមាស់​ដែល​អាច​ជា​ផល​រំខាន​នោះ តែ​វា​មិន​មាន​ផ្តល់​ទុក្ខទោស​អ្វី​ដល់​អ្នក​នោះ​ទេ​។​

​គន្លឺះ​សម្រាប់​ព្យាបាល​ស្បែកក្បាល​ដែល​មាន​អ​ង្គែ​

    ដើម្បី​កាត់បន្ថយ​នូវ​ការកើនឡើង​នៃ​កោសិកា​ស្បែក​ងាប់​ដែល​ជា​អង្គែ សូម​ព្យាយាម​ប្រើប្រាស់​សាប៊ូ​សម្រាប់​ព្យា​​បាល​ស្បែកក្បាល​ដែល​មាន​អង្គែ​ឱ្យបាន​ជា​រៀងរាល់ថ្ងៃ​។ ទុក​សាប៊ូ​ឱ្យបាន​ប្រាំ​នាទី​នៅលើ​ក្បាល​របស់​អ្នក បន្ទាប់​មក​លាង​វា​ចេញ​ឱ្យ​បាន​ស្អាត​ល្អ​។ អ្នក​អាច​នឹង​ត្រូវ​ការសាកល្បង​ប្រភេទ​សាប៊ូ​សម្រាប់​ស្បែកក្បាល​ដែល​មាន​អង្គែ​ជាច្រើន​ប្រភេទ ដើម្បី​ស្វែងរក​ថា​តើ​ផលិតផល​មួយ​ណា​ដែល​សាក​សម​សម្រាប់​អ្នក​។ ប្រសិនបើ​ផលិតផល​ណាមួយ​ឈប់​ដំណើរការ​សម្រាប់​អ្នក សូម​ព្យាយាម​សាក​ផលិតផល​ថ្មី​ផ្សេង​ទៀត​។ ហើយ​ប្រសិនបើ​វា​នៅតែ​មិន​អាច​ជួយ​បាន​ទៀត សូម​ទំនាក់ទំនង​ទៅកាន់​វេជ្ជបណ្ឌិត​របស់​អ្នក ។​

​តើ​អ្វី​ជា​អង្គែ​ពណ៌​លឿង​?

    ប្រសិនបើ​ក្រ​ម៉​ស្បែក​ក្បាល​អង្គែដែល​អ្នក​ឃើញ មាន​ជាតិ​ខ្លាញ់​ច្រើន និង​មាន​ពណ៌​លឿង អ្នក​អាច​មាន​ការ​រលាក​ស្បែក​ដោយសារតែ​មាន​ជាតិ​ប្រេង​ច្រើន​។ វា​គឺជា​ស្ថានភាព​នៃ​ការ​រលាក​ស្បែក​ដែល​អាច​កើតមាន​នៅ​កន្លែង​ណា​ដែល​មាន​ក្រពេញ​ខ្លាញ់​ច្រើន មាន​ដូចជា​នៅ​លើ​ស្បែកក្បាល និង​មុខ​។ ទោះបីជា​ការ​រលាក​ស្បែក​ដោយសារ​តែ​ជាតិ​ប្រេង​នេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​អរ​ម៉ូ​ន ពពួក​ផ្សិត និង​ថែម​ទាំង​បញ្ហា​មួយចំនួន​របស់​ប្រព័ន្ធ​ប្រសាទ​ក៏ដោយ ប៉ុន្តែ​វា​ត្រូវបាន​គេ​ព្យាបាល​ដូចគ្នា​ទៅ​នឹង​ការព្យាបាល​ជំងឺ​អង្គែ​ធម្មតា​ដែរ​។ ក្នុង​ករណី​ធ្ងន់ធ្ងរ គេ​អាច​នឹង​ត្រូវការ​វេជ្ជបញ្ជា​នៃ​ពពួក​ឱសថ​សេ្ត​រ៉ូ​អ៊ីត និង​ឱសថ​ប្រឆាំង​នឹង​ពពួក​ផ្សិត ។​

​អ្នក​អាច​នឹង​ជ្រុះ​សក់​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​

   វា​មិនមែន​ជា​ការ​កំណត់ទុក​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​អ្នកជំនាញ​បាន​ប៉ាន់ប្រមាណ​ថា យើង​អាច​នឹង​មាន​ការ​​ជ្រុះ​សក់​ចាប់ពី ១០០​ស​សៃ ឬ​ច្រើន​ជាង​នេះ​ទៀត​ក្នុង​មួយ​ថ្ងៃ​។ វា​មិនមែន​ជា​ការប្រកាសអាសន្ន ហើយ​វា​ក៏​មិនមែន​មានន័យថា អ្នកនឹង​ទំពែក​នោះដែរ​។ ប្រហែលជា ៩០​ភាគរយ​នៃ​ឬ​ស​សក់​ទាំង ១០០.០០០ បាន​បង្កើត​សក់​នៅពេល​ណា​មួយ​។ ១០​ភាគរយ​ផ្សេងទៀត គឺ​ស្ថិត​នៅក្នុង​ដំណាក់កាល​សំរាក រួច​សក់​នឹង​ជ្រុះ​ចេញ​មក​បន្ទាប់​ពី​រយៈពេល ២ ទៅ ៣​ខែ​។ វា​ត្រូវ​បាន​ជំនួស​ដោយ​សក់​ថ្មី​ទៀត រួច​វដ្ត​នៃ​ការលូតលាស់​នឹង​ចាប់ផ្តើម​ជាថ្មី​ម្តងទៀត​។​

តើ​អ្វី​បណ្តាលឱ្យមាន Telogen Effluvium? 

    មាន​ការភ្ញាក់ផ្អើល​កើតមាន​ចំពោះ​ប្រព័ន្ធ​រាងកាយ​របស់​អ្នក ដូចជា ការវះកាត់ ការ​សម្រាលកូន ការប្រើប្រាស់​​ឱសថ​មួយចំនួន ការ​តម​អាហារ មាន​ស្ត្រេ​ស​ក្នុង​កម្រិត​ធ្ងន់ធ្ងរ និង​បញ្ហា​របស់​ក្រពេញ​ទី​រ៉ូ​អ៊ីត អាច​ជំរុញ​ឱ្យ​សក់​របស់​អ្នក​ចូល​ដល់​ដំណាក់កាល​ងាប់​។ ប្រហែល​ជា​ក្នុង​រយៈពេល ២​ខែ​ក្រោយ​មក អ្នក​អាច​នឹង​ឃើញ​សក់​របស់​អ្នក​ជ្រុះ​ចេញមក និង​ស្តើង​ជាមុន វា​គឺជា​ស្ថានភាព​មួយ​ដែល​យើង​ហៅថា Telogen Effluvium​។ ពេល​ខ្លះ​គេ​អាច​ពិពណ៌នា វា​ថា​ជាការ​ជ្រុះ​សក់​ពេញ​មួយ​ដៃ​។ នៅក្នុង​ករណី​ភាគច្រើន សក់​ថ្មី​នឹង​ចាប់ផ្តើម​ដុះ​សារជាថ្មី​ឡើងវិញ​។​

ការវាយប្រហារ​ទៅលើ​ឬ​ស​សក់​

    នៅក្នុង​តំបន់​ដែល​ទំពែក ប្រព័ន្ធ​ភាព​សុំា​របស់​អ្នក​មាន​កំហុស​ក្នុង​ការវាយប្រហារ​នឹង​ឬ​ស​សក់​ដែល​បណ្តាល​ឱ្យ​សក់​របស់​អ្នក​ជ្រុះ​ជារឿយៗ​គឺ​ក្នុង​ពេល​ភ្លាមៗ​នោះ​។ មនុស្ស​ភាគច្រើន​នឹង​មាន​ទំពែក​មួយ ឬ ពីរ​ផ្នែក​ប៉ុន្តែ​ក្នុង​ករណី​ផ្សេងទៀត រាល់​រោម​នៃ​រាងកាយ​ក៏​ជ្រុះ​ចេញ​ផងដែរ​។ បរិវេណ​នៃ​កន្លែង​ទំពែក មិន​បាន​ផ្តល់​ទុក្ខទោស ឬ​ឆ្លង​រាលដាល​នោះទេ ប៉ុន្តែ​វា​អាច​ជះ​ឥទ្ធិពល​ដល់​ផ្នែក​សតិអារម្មណ៍​។ សក់​ទាំងនោះ​អាច​ដុះ​បាន​មក​វិញ​ដោយ​ខ្លួន​វា ហើយ​ការព្យាបាល​អាចជួយ​ឱ្យ​វា​ដុះ​បាន​មក​វិញ​ឆាប់រហ័ស​ជាង​នេះ​។ តែ​ជា​សំណាងអាក្រក់ មាន​មនុស្ស​ខ្លះ​អាច​មាន​បទពិសោធន៍​ជួប​នឹង​ភាព​ទំពែក​នេះ​ជា​ញឹកញាប់​ឡើងវិញ​។​

ហ្សែ​ន​អាច​បណ្តាល​ឱ្យ​បុរស ៩០​ភាគរយ ជ្រុះ​សក់​បាន​

      តាមរយៈ​តំណពូជ លក្ខណៈ​រូបរាង​អាច​ជះឥទ្ធិពល​ច្រើន​មកពី​ខាង​គ្រួសារ​របស់​ម្តាយ​ជាង​គ្រួសារ​របស់​ឪពុក​អ្នក​។ ដូច្នេះ​ការ​សំលឹង​ទៅ​រក​គន្លឹះ​នៃ​ជីតា​ខាង​ម្តាយ​អ្នក​អាច​ឱ្យ​សញ្ញា​យ៉ាង​ប្រសើរ​អំពី​អនាគត​របស់​អ្នក​។ គំរូ​នៃ​ភាព​ទំពែក​របស់​បុរស ជារឿយៗ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​សណ្តក​សក់​នៅ​ផ្តុំ​សៀតផ្កា និង​បន្ទាប់មក​នៅ​ផ្នែក​ខាង​មុខ រួច​បន្សល់​ទុក​ស​ក់រា​ង​ដូចជា​រង្វង់​នៅ​ជុំវិញ​ក្បាល​របស់​អ្នក​។ ឱសថ​ដែល​អាច​កាត់បន្ថយ​ការ​ជ្រុះ​សក់​មានដូចជា  Rogaine ( minoxidil ) និង Propeica ( finasteride)​។​

គំរូ​នៃ​ភាព​ទំពែក​របស់​ស្ត្រី​

     ការ​ជ្រុះ​សក់​ចំពោះ​ស្ត្រី​ហាក់ដូចជា​មាន​ន័យ​ថា សក់​មាន​សភាព​ស្តើង​នៅ​ជុំវិញ​ក្បាល​របស់​នាង​។ ខុស​ពី​បុរស ស្ត្រី​កម្រ​នឹង​ក្លាយទៅជា​ទំពែក​ណាស់ ហើយ​ពួកគេ​ក៏​ហាក់ដូចជា​ជ្រុះ​សក់​យឺត​ជាង​មនុស្ស​ប្រុស​ផងដែរ​។ ផ្ទុយ​ពី ជំនឿ​ទូទៅ សក់វែង​គឺ​មិន​ដាក់​ទំងន់​ដល់​ឬ​ស​សក់​ដែល​នាំ​ឱ្យ​ពួកវា​ជ្រុះ​ចេញ​នោះទេ​។ ហើយ​សាប៊ូ​វិញ ក៏​មិន​បាន​ទាញ​ឱ្យ​សក់​ជ្រុះ​ដែរ វា​គ្រាន់តែ​យក​សក់​ដែល​ជ្រុះ​ចេញ​រួចជាស្រេច​នោះ​ចេញ​មក​ប៉ុណ្ណោះ​។ ឱសថ Minoxidil អាច​ជួយ​សក់​ឱ្យ​ដុះ​មកវិញ និង​ការពា​រសក់​មិន​ឱ្យ​ស្តើង​។​

ជៀសវាង​ពន្លឺព្រះអាទិត្យ​ដែល​បំផ្លាញ​ដល់​សក់​

    ការ​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​ជ្រុល​អាចធ្វើឱ្យ​សក់​របស់​អ្នក​ផុយស្រួយ ស្ងួត ដែល​អាច​បែក និង​ដាច់​បាន​យ៉ាង​ងាយស្រួល​។ ហើយ​ប្រសិនបើ​អ្នក​មាន​សក់​ស្តើង​រួចទៅហើយ អ្នក​អាច​ប្រឈម​នឹង​ការ​រលាក​ដោយសារ​កម្តៅ​ព្រះអាទិត្យ​នៅលើ​ស្បែក​ក្បាល​របស់​អ្នក​។ ការជ្រើសរើស​ផលិតផល​ការពា​រសក់​ដែល​មាន​ផ្សំ​ជាមួយ​ក្រែមការពារ​កម្តៅ​ថ្ងៃអា​ច​ផ្តល់ឱ្យ​អ្នក​នូវ​ការការពារ​មួយចំនួន ទោះបីជា​វា​អាច​មាន​ភាព​ពិបាក​ក្នុងការ​ស្រោប​សក់​របស់​អ្នក​ឱ្យ​បាន​ស្មើគ្នាៗ​។ ដូច្នេះហើយ ទើប​វា​ជា​គំនិត​ដ៏​ល្អ​សម្រាប់​អ្នក​ក្នុងការ​ពាក់មួក​នៅពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ​នៅក្រោម​ពន្លឺព្រះអាទិត្យ ជា​ពិសេស​ប្រសិនបើ​ស្បែក​ក្បាល​របស់​អ្នក​ងាយ​ប៉ះ​នឹង​វា​។​

អាហារ​ដែល​មាន​រសជាតិ​អាច​បិទ​បាំង​តម្រូវការ​សារជាតិ​បំរុង​រាងកាយ​

    តើ​ការ​ទទួលទាន​អាហារ​អាច​មាន​តំលៃ​ស្មើ​សក់​របស់​អ្នក​ទេ​? នៅក្នុង​ករណី​ធ្ងន់ធ្ងរ វា​ពិតជា​អាច​។ សក់​របស់​អ្នកត្រូវការ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក​ដើម្បីឱ្យ​វា​មាន​សុខភាព​ល្អ រួមជាមួយ​នឹង​សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ជាតិ​ស័ង្កសី និង​វីតាមីន A ប៉ុន្តែ​វា​មិន​ត្រូវការ​ច្រើន​ពេក​នោះទេ​។ ពួកវា​អាច​ការពារ​សក់​របស់​អ្នក​ពី​ការ​ជ្រុះ​ដាច់​។ ការ​បរិភោគ​អាហារ​ក្នុង​កម្រិត​ទាប ជារឿយៗ​គឺ​មាន​កង្វះខាត​នូវ​សារជាតិ​បំរុង​រាងកាយ និង​អាច​ធ្វើឱ្យ​ការរីកលូតលាស់​របស់​សក់​នៅ​នឹងថ្កល់ និង​ទន់ខ្សោយ​។ ប្រសិនបើ​កង្វះ​សារជាតិ​បំរុង​នេះ​មាន​ទំហំ​ធំ​គ្រប់គ្រាន់​ដូចជា មនុស្ស​ដែល​មាន​បញ្ហា​នឹង​ការ​ទទួលទាន​អាហារ​មិនបាន​ប្រក្រតី សក់​របស់​ពួកគេ​អាច​នឹង​ដាច់​ជ្រុះ​។​

អាហារ​សម្រាប់​សក់ និង បេះដូង​ឱ្យ​មាន​សុខភាព​ល្អ​

   អ្នក​អាច​ជួយ​ឱ្យ​សក់​របស់​អ្នក​មើល​ទៅ​មាន​សុខភាព​ល្អ​ដោយ​ការ​ទទួលទាន​ត្រី​សាល់​ម៉ុន និង វ៉ាល់​ណាត់ ដើម្បី​ទទួលបាន​នូវ​សារជាតិ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ស្ពីណា​ច និង​ការ៉ុត​សម្រាប់​វីតាមីន A, សណ្តែក​ដីប្រេ​ស៊ីល ដើម្បី​សារជាតិ​សេលេ​ញ៉ូម និង​គ្រុំ​សមុទ្រ និង​គ្រាប់ស្វាយចន្ទី ដើម្បី​ទទួលបាន​សារជាតិ​ស័ង្កសី​។ គ្រប់​សារជាតិ​ទាំងនេះ អាច​ថែរក្សា​ស្បែកក្បាល និង​សក់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ក៏​ដូច​ជា​ការ​ទទួលទាន​នូវ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច គ្រាប់​ធញ្ញជាតិ និង​បន្លែ​ផ្សេងៗ​ទៀត​ផង​ដែរ​។ អ្នក​នឹង​ទទួលបាន​នូវ​លទ្ធផល​ពីរ​ផ្ទួនគ្នា​គឺ​អាហារ​ដែល​មាន​ផល​ល្អ​ចំពោះ​សក់​របស់​អ្នក ហើយក៏​បាន​ផ្តល់​គុណសម្បត្តិ​ដល់​បេះដូង​របស់​អ្នក​ដែរ​។​

​សក់ស្កូវ​មុន​អាយុ​គឺ​បណ្តាលមកពី​ហ្សែ​ន​

    ការ​មាន​សក់ស្កូវ​មុន​អាយុ​មិន​តែងតែ​ទាក់ទង​នឹង​កត្តា​អាយុ​នោះទេ​។ ប្រសិនបើ​អ្នក នៅ​មិនទាន់មាន​អាយុ ៤០

​ឆ្នាំ​ទេ ហើយ​អ្នក​ឃើញ​ថា​ខ្លួនឯង​មាន​សក់ស្កូវ​ច្រើន​ជាង​ពីរ​បី​ស​សៃ​នោះ​គឺ​ដោយសារតែ​អ្នកមាន​ឱកាស​កើតមាន​វា​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុមគ្រួសារ​របស់​អ្នក​។ សក់ស្កូវ​មិនមែន​ជា​សញ្ញា​នៃ​ការ​មាន​សុខភាព​ទន់ខ្សោយ​នោះទេ ទោះ​ជា​ជំងឺ​ខ្វះ​ឈាមក្រហម បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត កង្វះ​វីតាមីន​បេ​ដូ (Vitamin B-12) និង vitiligo អាច​បណ្តាលឱ្យ​អ្នក​មាន​សក់ស្កូវ​មុន​អាយុ​ក៏ដោយ​។ អ្នក​អាច​ហាយ​ឡាយ ឬ​លាបថ្នាំ​ពណ៌​លើ​សក់​របស់​អ្នក ដើម្បី​បិទបាំង​ភាព​ស្កូវ​នេះ ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​មាន​មនុស្ស​មួយចំនួន​គឺ​មាន​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​គីមី​នៃ​ថ្នាំលាប​សក់​។ លទ្ធផល​នោះ​គឺ អ្នក​អាច​មាន​ភាព​រមាស់ និង​រលាក​ស្បែកក្បាល​។​

ដំណាល​ទៅរក​ភាព​ទំពែក​អាច​បំផ្លាញ​ដល់ ឬ​ស​សក់​

   ការ​ទាញ​សក់​តឹង​ពេក ដូច​ជា​ការចង​សក់​ទៅក្រោយ សក់​ក្រង និង​ធ្វើ​សក់​ឱ្យ​រួញ អាច​បំផ្លាញ​ឬ​ស​សក់​របស់​អ្នក និង​អាច​ធ្វើឱ្យ​សក់​ផុយស្រួយ និង​ជ្រុះ​ដាច់​។ ការ​ទាញ​ពន្លា​សក់ និង​ដាក់​សក់​ជា​បំណែកៗ​ពេល​ខ្លះ​អាច​នាំ​អ្នក​ទៅ​រក​ភាព​ទំពែក​ផងដែរ ដោយសារតែ​ទម្ងន់​បន្ថែម​របស់​ពួក​វា​ទាញ​ទៅលើ​សក់​ដែល​មាន​ស្រាប់​។ ការផ្លាស់ប្តូរ​ម៉ូត​សក់​ជាធម្មតា អាច​ធ្វើឱ្យ​សក់​ដុះ​មកវិញ​បាន​។ ការ​ទាញ​សក់​ចង​ទៅក្រោយ​យ៉ាង​តឹង​ក្នុង​រយៈពេល​យូរ​អាច​នាំ​ទៅរក​ភាព​ជ្រុះ​សក់​ជាប់​ជាប្រចាំ​។​

ការធ្វើ​សក់​ជ្រុល​ហួសហេតុ​អាច​ធ្វើឱ្យ​សក់​របស់​អ្នកទន់ខ្សោយ​

     ការ​ផ្លុំ​សក់ កៀប​សក់ត្រង់ លៀប​ពណ៌​សក់ និង​ប្តូរ​ពណ៌​សក់ ថែម​ទាំង​ការ​សិតសក់​ហួសហេតុ​ពេក ទាំងអស់​នេះ​អាច​បំផ្លាញ​ស្រទាប់​ផ្នែក​ខាងក្រៅ​នៃ​សក់​។ នៅពេល​ដែល​ផ្នែក​មូលដ្ឋានគ្រឹះ​ខាងក្នុង​នៃ​សក់ ត្រូវបាន​បង្ហាញ​ឡើង​នោះ​សក់​របស់​អ្នកនឹង​ស្ងួត និង​រេ​ចរិល​។ ទោះបីជា​វា​មិន​បណ្តាល​ឱ្យ​មាន​ការបំផ្លាញ​ជា​អាចិន្ត្រៃយ៍​ដល់​សុខភាព​របស់​អ្នកក៏​ដោយ ជម្រើស​តែ​មួយ​របស់​អ្នក​ដើម្បី​ទទួលបាន​ស​ក់មាន​សុខភាព​ល្អ​នោះ​គឺ​អ្នកត្រូវកា​ត់វា​ចេញ និង​ចាប់ផ្តើម​ឱ្យ​វា​ដុះ​ឡើងវិញ​។​

ផលប៉ះពាល់​ដែល​មាន​ភាព​ភ្ញាក់ផ្អើល​

    នៅក្នុង​ចំណោម​ឱសថ​ទាំងឡាយ មាន​នៅក្នុង​បញ្ជី​ថ្នាំ​ដែល​មាន​ផលប៉ះពាល់​នាំឱ្យ​មាន​ការ​ជ្រុះ​សក់​មានដូចជា ថ្នាំ​ប្រឆាំង​ជំងឺ​ឈាមកក ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ថ្នាំ​ប្រឆាំង​ភាព​ទុក្ខព្រួយ ថ្នាំ​ប្រឆាំងនឹង​ការ​រលាក និង​ថ្នាំ​សម្រាប់​ភាព​អស់​រដូវ ថ្នាំ​ពន្យា​កំណើត និង​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​។ ជាធម្មតា សក់​នឹង​ដុះ​ត្រលប់​មកវិញ​នៅពេល​ដែល​ការប្រើប្រាស់​ឱសថ​ទាំងនោះ​ត្រូវបាន​បញ្ឈប់ ប៉ុន្តែ​នៅក្នុង​ករណី​ខ្លះ​វា​ក៏​នឹង​មិន​ដុះ​មក​វិញ​ដែរ​។​

​ការ​ម៉ាស្សា​ស្បែក​ក្បាល​អាចធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ​

    វា​គ្មាន​ភស្តុតាង​ណា​ដែល​អាច​បង្ហាញ​ថា ការ​ម៉ាស្សា​ស្បែក​ក្បាល​របស់​អ្នក​អាច​កាត់បន្ថយ​ការ​ជ្រុះ​សក់ ឬ​ធ្វើឱ្យ​ស្ថានភាព​ស្បែក​ក្បាល​របស់​អ្នក​ប្រសើរ​ឡើង​វិញ​នោះទេ ប៉ុន្តែ​វា​ពិតជា​អាច​ធ្វើឱ្យ​អ្នក​រំសាយ​នូវ​សភាព​ស្ត្រេ​ស​។ ស្បែក​ក្បាល​របស់​អ្នក​គឺ​ត្រូវបាន​គ្របដណ្តប់​ដោយ​ចុង​សសៃប្រសាទ ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ភ្ញោ​ច​ជាខ្លាំង​ក្នុងការ​ប៉ះ​។ ការ​រឹត​ស្បែក​ក្បាល​របស់​អ្នក អាច​ជួយ​បន្ថយ​នូវ​ភាព​តានតឹង​។ ការ​ម៉ាស្សា​អាច​ជា​គន្លឹះ​នៃ​ការបញ្ចេញ​អរ​ម៉ូ​ន​ដែល​ធ្វើឱ្យ​មាន​អារម្មណ៍​ល្អ ដូចជា ដូ​ប៉ា​មីន (dopamine) និង សេរ៉ូ​តូនី​ន (serotonin)​។​

​ការវិភាគ​សក់​គឺ​មិន​អាច​ទុកចិត្តបាន​នោះទេ​

     មាន​ក្រុមហ៊ុន​ជាច្រើន​អះអាងថា​ពួកគេ​អាច​វិភាគ​សក់​ដើម្បី​រក​ឃើញ​ថា​តើ​អ្នក​មាន​កង្វះ​វីតាមីន ឬ​មាន​បញ្ហា​សុខភាព​។ ទោះបីជា​ការវិភាគ​សក់​អាច​រក​ឃើញ​ពី​ជាតិពុល​មួយចំនួន​ដូចជា សំណ ឬ​អាសេនិច គំហើញ​ទាំងនេះ អាច​មាន​ភាពប្រែប្រួល និង​ផ្សេងៗ​គ្នា​។ វត្ថុ​ផ្សេងៗ​ទៀត​ពី​ការបំពុល​នៅក្នុង​អាកាស និង​សាប៊ូ​អាចមាន​ផលប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​។ សមាគមន៍​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ការធ្វើ​វិភាគ​ដើម្បី​កំណត់​ពី​ការព្យាលបាល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង