ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្តី៣ប្រភេទដែលអ្នកមិនគួរបង្កើតកូនឲ្យគេ។ តើមានបុគ្គលណាខ្លះទៅ?
- ស្វាមីដែលមិនជួយធ្វើការងារផ្ទះ ដោយចាំតែគេបម្រើ មិនគួរបង្កើតកូនឲ្យគេឡើយ ព្រោះក្រោយពេលដែលអ្នកកើតកូនចេញមក កុំសង្ឃឹមថាគេជួយមើលកូន ដោយការងារអ្វីក៏ត្រូវតែអ្នកមកធ្វើដែរ។ ដូចនេះ មានតែអ្នកទេដែលនឿយហត់ជាងគេ។
- ប្តីដែលប្រកាន់តែគំនិតខ្លួន ដោយមិនទទួលយកគំនិតអ្នក ពិបាកក្នុងការពិភាក្សាគ្នា អ្នកមិនគួរបង្កើតកូនឲ្យគេឡើយ ព្រោះនៅពេលដែលអ្នកមានកូន ជម្លោះរវាងអ្នកទាំងពីរ នឹងចាប់ផ្តើមកាន់តែខ្លាំង។ អ្នកនឹងអាចឈ្លោះព្រោះរឿងកូនច្រើន។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់មុននឹងសម្រេចចង់បានកូន។
- ស្វាមីដែលប្រកាន់យកគំនិតរបស់ម្តាយគេជាធំ ដោយឈរខាងម្តាយគេជានិច្ច ក៏អ្នកមិនគួរបង្កើតកូនឲ្យគេដែរ ព្រោះមានរឿងអ្វីកើតឡើង គេនឹងមិនឈរខាងអ្នកឡើយ។ ដូចនេះ មានតែអ្នកទេជាអ្នករងទុក្ខ៕