មូលហេតុ​នៃ​ការ​ឈឺទ្រូង​អាច​ផ្សេងៗ​ពី​បញ្ហា​តូចតាច​ដូច​ជា​ការ​មិន​រំលាយ​អាហារ​ ឬ​ស្ត្រេ​ស​,​ ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដើម្បី​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ជាដើម​ដូច​ជា​ការ​គាំងបេះដូង​ ឬ​ការ​កកស្ទះ​នៅ​ក្នុង​សួត​ជាដើម​។​ មូលហេតុ​ជាក់ច្បាស់​នៃ​ការ​ឈឺទ្រូង​ជា​រឿយៗ​គឺ​ពិបាក​នឹង​បកស្រាយ​ណាស់​។​
ការ​ស្វែងរក​មូលហេតុ​នៃ​ការ​ឈឺទ្រូង​ជា​រឿង​លំបាក​,​ ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ដែល​ធ្លាប់​មាន​រោគ​សញ្ញា​អ្វី​សោះ​ពី​មុន​មក​នោះ​។

សូ​ម្បី​តែ​គ្រូពេទ្យ​អាច​លំបាក​ដើម្បី​សម្រេច​ថា​តើ​ការ​ឈឺទ្រូង​គឺជា​រោគ​សញ្ញា​នៃ​ការ​គាំងបេះដូង​ ឬ​គ្រាន់តែ​ជា​រោគ​សញ្ញា​នៃ​ការ​មិន​រំលាយ​អាហារ​នោះ​ទេ​។​ ប្រសិនបើ​អ្នក​មានការ​ឈឺទ្រូង​ដោយ​មិនដឹង​ពី​មូលហេតុ​ក្នុង​រយៈពេល​លើស​ពី​២​ ឬ​៣​នាទី​នោះ​,​ សូម​ស្វែង​ការ​សង្គ្រោះ​ភ្លាមៗ​ជា​ជាង​ព្យាយាម​ធ្វើ​រោគវិនិច្ឆ័យ​នៃ​មូលហេតុ​ដោយ​ខ្លួន​អ្នក​។


ដូច​ក្នុង​ករណី​ភ្លាមៗ​ដែល​ឈឺចាប់​មិន​មាន​មូលហេតុ​នោះ​,​ ការ​ឈឺទ្រូង​អាច​ជា​សញ្ញា​ដើម្បី​ដាស់តឿន​អ្នក​អោយ​ស្វែងរក​ការ​សង្គ្រោះ​តាម​បែប​វេជ្ជសាស្ត្រ​។​ សូម​ប្រើប្រាស់​នូវ​ព័ត៌មាន​ខាងក្រោម​នេះ​ដើម្បី​ជួយ​អ្នក​កំនត់​ថា​តើ​ការ​ឈឺទ្រូង​របស់​អ្នក​គឺ​ត្រូវ​ស្វែងរក​ការ​សង្គ្រោះ​ឬ​យ៉ាងណា​។​

ការ​គាំងបេះដូង


ការ​គាំងបេះដូង​កើត​មាន​ឡើង​នៅ​ពេល​ដែល​សរសៃឈាម​អារ​ទេ​ដែល​សម្រាប់​ទៅ​ផ្គត់ផ្គង់​សាចដុំ​បេះដូង​របស់​អ្នក​ប្រែ​ក្លាយជា​ស្ទះ​។​ ការ​គាំងបេះដូង​អាច​បណ្តាល​អោយ​ឈឺ​ដែល​មាន​រយៈពេល​លើស​ពី​១៥​នាទី​។​ ប៉ុន្តែ​ការ​គាំងបេះដូង​អាច​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ក៏​មាន​ដែរ​។​
មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​មាន​កានការ​គាំងបេះដូង​នេះ​មាន​សញ្ញា​ដែល​ព្រួយបារម្ភ​ជា​ច្រើន​ម៉ោង​,​ ជា​ច្រើន​ថ្ងៃ​ ឬ​ជា​ច្រើន​ស​ប្តា​ហ៍​ក៏​មាន​។​ រោគ​សញ្ញា​ដែល​គម្រាមកំហែង​ដំបូង​បំផុត​ចំពោះ​ការ​គាំងបេះដូង​អាច​មាន​រយៈពេល​នៃ​ការ​ឈឺទ្រូង​ដែល​ចាប់ផ្តើម​មាននៅ​ពេល​ដែល​អ្នកមាន​សកម្មភាព​រាង​កាយ​ ប៉ុន្តែ​វា​នឹង​ធូរស្រាល​ទៅ​វិញ​នៅ​ពេល​ដែល​អ្នក​សម្រាក​។​
អ្នក​ដែល​មានការ​គាំងបេះដូង​អាច​ធ្លាប់​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ​:
-​    ​តឹង​,​ ណែន​ ឬ​ឈឺ​ដូច​គេ​ច្របាច់​នៅ​ចំ​កណ្តាល​ទ្រូង​ដែល​មាន​រយៈពេល​លើស​ពី​ពីរ​ ឬ​បី​នាទី​
-​    ​ការ​ឈឺចាប់​រាលដាល​ដល់​ស្មា​,​ ក​ ឬ​ដៃ​
-​    ​ងងឹតមុខ​,​ ល្ហិតល្ហៃ​,​ បែកញើស​,​ ចង្អោរ​ ឬ​ដកដង្ហើម​ខ្លីៗ​
ប្រសិនបើ​អ្នក​ ឬ​នរណា​ម្នាក់​អាច​កំពុង​មានការ​គាំងបេះដូងៈ​
-​    ​សូម​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់ៈ​ កុំ​ទុក​អោយ​រោគ​សញ្ញា​នៃ​ការ​គាំងបេះដូង​អោយ​លើស​ពី​៥​នាទី​អោយ​សោះ​។​ ប្រសិនបើ​អ្នកមាន​អ្វី​ដែល​ទាក់ទង​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​បាន​ទេ​នោះ​,​ សូម​អោយ​នរណា​ម្នាក់​ដូច​ជា​អ្នក​ជិតខាង​ ឬ​មិត្ត​ភិ​ក្ត​,​ ជូន​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​ជិត​បំផុត​។​ សូម​បើកបរ​ទៅ​កាន់​មន្ទីរពេទ្យ​ខ្លួនឯង​នៅ​ពេល​ដែល​វា​ជា​ជម្រើស​ចុង​ក្រោយ​។​ ការ​បើកបរ​ដោយ​ខ្លួន​អ្នក​អាច​អោយ​អ្នក​ និង​អ្នក​ដទៃ​មាន​គ្រោះថ្នាក់​ប្រសិនបើ​លក្ខ​ខ័​ណ្ឌ​របស់​អ្នក​កាន់តែ​យ៉ាប់​ទៅៗ​ភ្លាមៗ​នោះ​។​
-​    ​សូម​លេបថ្នាំ​អាស្ពីរីនៈ​ ថ្នាំ​អាស្ពីរីន​បន្ថយ​ឈាម​ដែល​កក​ដែល​អាច​ជួយ​ដល់​លំហូរ​ឈាម​របស់​អ្នក​ឆ្លងកាត់​សរសៃឈាម​អារ​ទែ​ដែល​ចង្អៀត​ដែល​ត្រូវ​បាន​បង្ក​អោយ​ជា​ការ​គាំងបេះដូង​នេះ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ សូមកុំ​លេបថ្នាំ​អាស្ពីរីន​ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​អាស្ពីរីន​,​ មាន​បញ្ហា​ហូរ​ឈាម​ ឬ​ប្រសិនបើ​គ្រូពេទ្យ​ប្រាប់​អ្នក​មិន​អោយ​លេប​វា​នោះ​។​
-​    ​លេប​នី​ត្រូ​គ្លី​សេរី​ន​ប្រសិនបើ​មាន​វេជ្ជបញ្ជាៈ​ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មានការ​គាំងបេះដូង​ និង​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​អោយ​ទិញ​ថ្នាំ​នី​ត្រូ​គ្លី​សេរី​ន​ដល់​អ្នក​,​ សូម​លេប​វា​។​ សូមកុំ​អោយ​ថ្នាំ​នេះ​ទៅ​អ្នក​ដទៃ​ផ្សេង​។​ សូម​ចាប់ផ្តើម​សង្គ្រោះ​ចង្វាក់បេះដូង​ និង​ដង្ហើម​លើ​អ្នក​ដែល​មានការ​គាំងបេះដូងៈ​ ប្រសិនបើ​អ្នក​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​គាំងបេះដូង​ គឺ​បាត់បង់​ស្មារតី​នោះ​,​ អ្នក​អាច​ជួយ​សង្គ្រោះ​ចង្វាក់បេះដូង​ និង​ដង្ហើម​របស់​គាត់​បាន​។​ សូ​ម្បី​ប្រសិនបើ​អ្នក​មិន​ត្រូវ​បាន​ហាត់រៀន​ក៏​ដោយ​,​ អ្នក​សង្គ្រោះ​អាច​ណែនាំ​អ្នក​អោយ​ធ្វើការ​សង្គ្រោះ​ចង្វាក់បេះដូង​ និង​ដង្ហើម​នេះ​រហូត​ដល់​ពួក​គេ​មក​ដល់​។​ ប្រសិនបើ​អ្នក​មិនដឹង​ថា​ការ​សង្គ្រោះ​ចង្វាក់បេះដូង​ និង​ដង្ហើម​យ៉ាងណា​នោះ​ទេ​,​ សូម​ចាប់ផ្តើម​សង្កត់​អោយ​ខ្លាំង​ និង​ញាប់​ដល់​ទ្រូង​របស់​គាត់​ ដោយ​ការ​សង្កត់​១០០​ដង​ក្នុង​មួយ​នាទី​។​
ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង
ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង​គឺជា​ប្រភេទ​នៃ​ការ​ឈឺទ្រូង​មួយ​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ​បេះដូង​របស់​អ្នក​។​ ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង​អាច​មាន​សភាព​ថេរ​ ឬ​មិន​ថេរៈ​
-​    ​ការ​ឈឺទ្រូង​ថេរៈ​ មាន​ជាប់​,​ កើត​មានការ​ឈឺចាប់​ដែល​ជា​ធម្មតា​កើត​មាន​ពេលធ្វើការ​ងារ​ធ្ងន់​
-​    ​ការ​ឈឺទ្រូង​មិន​ថេរៈ​ ឈឺទ្រូង​ភ្លាមៗ​,​ ការ​ឈឺទ្រូង​ថ្មី​ ឬ​ប្រែប្រួល​ពី​សភាព​ថេរ​ដែល​អាច​ជា​សញ្ញា​នៃ​ការ​គាំងបេះដូង​នឹង​កើត​មាន​ឡើង​
ការ​ឈឺទ្រូង​ប្រភេទ​នេះ​គឺជា​រឿង​ទូទៅ​មួយ​ ប៉ុន្តែ​អាច​ជា​រឿង​ពិបាក​ដើម្បី​ចែក​ពី​ប្រភេទ​ដទៃ​ទៀត​នៃ​ការ​ឈឺទ្រូង​ដូច​ជា​ការ​ឈឺទ្រូង​ ឬ​ភាព​មិន​ស្រួល​នៃ​ការ​មិន​រំលាយ​អាហារ​ជាដើម​
ការ​ឈឺទ្រូង​ដោយ​ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង​រួម​មានៈ​
-​    ​ការ​ឈឺទ្រូង​ ឬ​មិន​ស្រួល​
-​    ​ឈឺដៃ​,​ ក​,​ ថ្គាម​,​ ស្មា​ ឬ​ខ្នង​ដែល​គួប​ផ្សំ​នឹង​ការ​ឈឺទ្រូង​
-​    ​ចង្អោរ​
-​    ​អស់កម្លាំង​
-​    ​ដកដង្ហើម​ខ្លីៗ​
-​    ​ថប់​បារម្ភ​
-​    ​បែកញើស​
-​    ​វិលមុខ​
ភាព​ធ្ងន់ធ្ងរ​,​ រយៈពេល​ និង​ប្រភេទ​នៃ​ការ​ឈឺទ្រូង​នេះ​អាច​ផ្សេងៗ​ពី​គ្នា​។​ ប្រសិនបើ​អ្នក​មានការ​ឈឺទ្រូង​ថ្មី​ ឬ​ប្រែប្រួល​នៃ​ការ​ឈឺទ្រូង​,​ រោគ​សញ្ញា​ថ្មី​ ឬ​រោគ​សញ្ញា​នៃ​ការ​ប្រែប្រួល​នេះ​អាច​ជា​សញ្ញា​គ្រោះថ្នាក់​នៃ​ទម្រង់​នៃ​ការ​ស្ទះ​សរសៃឈាម​មក​ចិញ្ចឹម​បេះដូង​នេះ​ ឬ​ជា​ការ​គាំងបេះដូង​តែ​ម្តង​។​ ប្រសិនបើ​ការ​ស្ទះ​សរសៃឈាម​ទៅ​ចិញ្ចឹម​បេះដូង​កាន់តែ​យ៉ាប់​ទៅ​ ឬ​ប្រែប្រួល​ទៅ​ជា​មិន​ថេរ​នោះ​,​ សូម​ស្វែងរក​ការ​សង្គ្រោះ​ដោយ​ប្រុង​ប្រយ័ត្ន​។

ការ​ស្ទះ​នៅ​ក្នុង​សរសៃឈាម​សួត

ការ​ស្ទះ​នៅ​ក្នុង​សរសៃឈាម​សួត​កើត​មាន​ឡើង​នៅ​ពេល​ដែល​កំនក​ ដែល​ជា​ធម្មតា​មក​ពី​សរសៃឈាម​វ៉ែន​នៃ​ជើង​ ឬ​ត្រគាក​,​ ចាល់​ចូល​ទៅ​ក្នុង​សរសៃឈាម​អារ​ទែ​នៅ​នឹង​សួត​។​ ជាលិកា​សួត​ចាំ​ទទួល​ឈាម​ប៉ុន្តែ​នៅ​ពេល​ដែល​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​លិ​កា​នោះ​ស្លាប់​។​ នេះ​ធ្វើ​អោយ​វា​កាន់តែ​ពិបាក​ឡើងៗ​សម្រាប់​សួត​របស់​អ្នក​ដើម្បី​ផ្តល់​អុក​ស៊ី​សែន​ទៅ​កាន់​ខ្លួន​របស់​អ្នក​បាន​គ្រប់គ្រាន់​នោះ​។​
រោគ​សញ្ញា​នៃ​ការ​ស្ទះ​សរសៃឈាម​នៅ​ក្នុង​សួត​នោះ​រួម​មានៈ​
-​    ​ឈឺទ្រូង​ភ្លាមៗ​ដែល​ចាប់ផ្តើម​ ឬ​កាន់តែ​យ៉ាប់​ទៅៗ​ជាមួយនឹង​ការ​ដកដង្ហើម​ជ្រៅៗ​ ឬ​ក្អក​,​ ជា​រឿយៗ​ត្រូវ​បាន​គួប​ផ្សំ​ដោយ​ការ​ដកដង្ហើម​ខ្លីៗ​
-​    ​ដកដង្ហើម​ខ្លីៗ​ដោយ​មិនដឹង​មូលហេតុ​ទោះជា​គ្មាន​ការ​ឈឺ​ក៏​ដោយ​
-​    ​ក្អក​ដែល​អាច​មាន​ធ្លាក់ឈាម​
-​    ​បេះដូង​លោត​ញាប់​
-​    ​ល្ហិតល្ហៃ​
-​    ​ថប់​បារម្ភ​
-​    ​បែកញើស​
ការ​ស្ទះ​សរសៃឈាម​នៅ​នឹង​សួត​អាច​គម្រាមកំហែង​ដល់​ជីវិត​។​ ដូចដែល​អ្នក​សង្ស័យ​ថា​គាំងបេះដូង​ដែរ​,​ សូម​ស្វែងរក​អ្នក​សង្គ្រោះ​ភ្លាមៗ​។​

ការ​រហែក​សរសៃឈាម​អារ​អក

ការ​រហែក​សរសៃឈាម​អារ​អក​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​ការ​រហែក​មាននៅ​ត្រង់​ស្រទាប់​ស្តើង​នៃ​សរសៃឈាម​អារ​អក​,​ ដែល​ជា​សរសៃឈាម​ដែល​ធំ​ដែល​បែកខ្នែង​ចេញពី​បេះដូង​។​ ឈាម​កើនឡើង​តាម​រយៈ​ការ​រហែក​នេះ​ទៅ​ក្នុង​ស្រទាប់​កណ្តាល​នៃ​សរសៃឈាម​អារ​អក​,​ ដែល​បណ្តាល​អោយ​ស្រទាប់​ដំបូង​ និង​ស្រទាប់​កណ្តាល​ញែក​ដាច់​ពី​គ្នា​។​​ប្រសិនបើ​អ្នក​គិត​ថា​ការ​រហែក​សរសៃឈាម​អារ​អក​គឺជា​មូលហេតុ​បណ្តាល​អោយ​អ្នក​ឈឺទ្រូង​,​ សូម​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​។

ការ​រលាក​សាច់​សួត​ជាមួយនឹង​ការ​ដក់​ទឹក​នៅ​ក្នុង​ស្រោម​សួត​

រោគ​សញ្ញា​ញឹកញាប់​នៃ​ការ​រលាក​សួ​ច​គឺ​ការ​ឈឺទ្រូង​ត្រូវ​បាន​គួប​ផ្សំ​នឹង​ការ​ញាក់​,​ គ្រុនក្តៅ​ និង​ក្អក​ដែល​អាច​បង្កើត​នូវ​ស្លេស​ដែល​មាន​ឈាម​ និង​ក្លិន​។​ នៅ​ពេល​ដែល​ការ​រលាក​សួត​កើត​មាន​ឡើង​ជាមួយនឹង​ការ​រលាក​ស្រោម​សួ​ម​,​ អ្នក​អាច​មានការ​ឈឺទ្រូង​ខ្លាំង​នៅ​ពេល​ដែល​អ្នក​ដកដង្ហើម​ចូល​ និង​ក្អក​។​ លក្ខ​ខ័​ណ្ឌ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ទឹក​ដក់​ស្រោម​សួត​។

រោគ​សញ្ញា​ម​យ​យ​នៃ​ការ​ដក់​ទឹក​នៅ​នឹង​ស្រោម​សួត​គឺថា​ការ​ឈឺចាប់​ជា​ធម្មតា​ត្រូវ​បាន​បន្ថយ​ជា​បណ្តោះអាសន្ន​ដោយ​ទុក​ខ្យល់​នៅ​ក្នុង​សួត​ ឬ​សង្កត់​ទៅ​លើ​តំបន់​ដែល​ឈឺ​នៅ​លើ​ទ្រូង​។​ នេះ​មិនមែន​ជា​រឿង​ពិតប្រាកដ​នៃ​ការ​គាំងបេះដូង​នោះ​ទេ​។​ ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​ជា​ជំងឺ​រលាក​សួត​ ហើយ​បន្ទាប់​មក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​នៃ​ការ​ដក់​ទឹក​នៅ​ក្នុង​ស្រោម​សួត​,​ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ ឬ​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់​ដើម្បី​កំនត់​ពី​មូលហេតុ​នៃ​ការ​ឈឺទ្រូង​នេះ​។​ ការ​ដក់​ទឹក​ក្នុង​ស្រោម​សួត​តែ​ឯក​ឯ​មិន​ត្រូវការ​សង្គ្រោះ​ជា​បន្ទាន់​នោះ​ទេ​,​ ប៉ុន្តែ​អ្នក​មិន​គួរ​សាកល្បង​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ខ្លួនឯង​នោះ​ទេ​។​

ការ​ឈឺ​ឆ្អឹងជំនី


ភាព​ផ្សេងៗ​ពី​គ្នា​មួយទៀត​នៃ​ការ​ឈឺទ្រូង​នោះ​គឺ​ការ​ឈឺ​ឆ្អឹងជំនី​។​ ការ​ឈឺ​ឆ្អឹងជំនី​នេះ​គឺជា​ការ​រលាក​ឆ្អឹងជំនី​ និង​ឆ្អឹងខ្ចី​។​ វា​បណ្តាល​អោយ​ឈឺ​ និង​តឹង​នៅ​ខាងក្នុង​ និង​ជុំវិញ​ឆ្អឹងខ្ចី​ដែល​ផ្សារ​ភ្ជាប់​ឆ្អឹងជំនី​ទៅ​ឆ្អឹង​សន្ទះ​ទ្រូង​។


ក្នុង​ករណី​នេះ​ការ​រលាក​ឆ្អឹងជំនី​ និង​ឆ្អឹងខ្ចី​,​ សង្កត់​ខាង​ចុង​ឆ្អឹង​សន្ទះ​ទ្រូង​ដែល​ជា​រឿយៗ​មាន​ភាព​តឹង​នៅ​នឹង​តំបន់​នោះ​។​ ប្រសិនបើ​ការ​សង្កត់​ដោយ​ម្រាមដៃ​បណ្តាល​អោយ​ឈឺទ្រូង​ដែរ​នោះ​,​ វា​មិន​ហាក់ដូចជា​លក្ខ​ខ័​ណ្ឌ​ធ្ងន់ធ្ងរ​ដូច​ជា​ការ​គាំងបេះដូង​,​ គឺជា​មូលហេតុ​នៃ​ការ​ឈឺទ្រូង​នោះ​ទេ​។

មូលហេតុ​ដទៃ​ទៀត​នៃ​ការ​ឈឺទ្រូង​រួម​មានៈ​
-​    ​យារ​សាច់ដុំ​ទ្រូង​ដោយសារ​ការ​ប្រើ​កម្លាំង​ក្អក​ខ្លាំង​ពេក​
-​    ​សាច់ដុំ​ទ្រូង​ជាំ​ដោយ​ការ​ប៉ះទង្គិច​ក្នុង​កម្រិត​ស្រាល់​
-​    ​ថប់​បារម្ភ​ក្នុង​រយៈពេល​ខ្លី​ជាមួយនឹង​ការ​ដកដង្ហើម​លឿន​
-​    ​ជំងឺ​ដំបៅ​ក្រពះ​
-​    ​ការ​ឈឺចាប់​ដែល​មក​ពី​ប្រដាប់​រំលាយ​អាហារ​ដូច​ជា​ការ​ចាល់​អាស៊ីត​ក្រពះ​,​ ដំបៅ​ក្រពះ​ ឬ​ឈឺ​ថង់ទឹកប្រមាត់​ដែល​អាច​មាន​អារម្មណ៍​ស្រ​ដៀង​នឹង​រោគ​សញ្ញា​នៃ​ការ​គាំងបេះដូង​អ​ញ្ចឹ​ង​ដែរ​៕