ភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់ដឹងទេថាការដែលឧស្សាហ៍យល់សប្ដិអាក្រក់អាចបណ្ដាលមកពីកត្តាមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលបណ្ដាលឱ្យអ្នកឧស្សាហ៍យល់សប្តិអាក្រក់ ៖

១. ទទួលទានអាហារនៅពេលយប់ជ្រៅ

អ្នកដែលចូលចិត្តទទួលទានអាហារនៅពេលយប់ជ្រៅ គឺងាយនឹងគេងយល់សប្តិមិនល្អជាប្រចាំ។ នេះក៏ព្រោះតែការទទួលទានច្រើនពិសេសអាហារហឹរ អាហារកែច្នៃ និងអាហារសម្បូរខ្លាញ់នៅមុនពេលគេងអាចបណ្ដាលឱ្យអត្រានៃការដុតរំលាយអាហារកើនល្បឿន។ ជាលទ្ធផលអ្នកមិនអាចគេងបានស្កប់ឡើយដោយស្មារតីនៅតែសកម្ម។

២. ការគេងមិនគ្រប់

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ទេនោះ អ្នកប្រាកដជាអាចនឹងយល់សប្តិអាក្រក់នៅយប់បន្ទាប់។ ដូច្នេះដើម្បីជាការប្រើប្រាស់ចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់។

៣. ស្ត្រេសពេក

ភាពស្ត្រេសពេកពេញមួយថ្ងៃ ប្រាកដជាអាចធ្វើឱ្យអ្នកគេងយល់សប្តិអាក្រក់នៅពេលយប់ជាក់ជាមិនខាន។ ការចូលគេងជាមួយនឹងកម្រិតនៃអ័រម៉ូនស្ត្រេសខ្ពស់ក្នុងលំហូរឈាមបង្កើនហានិភ័យនៃការមានសុបន្តិអាក្រក់។

៤. ថប់បារម្ភនិងធ្លាក់ទឹកចិត្ត

បញ្ហានៃជំងឺថប់បារម្ភនិងធ្លាក់ទឹកចិត្តអាចបណ្ដាលឱ្យអ្នកពិបាកនឹងគេងលក់ណាស់។ ទោះបីអាចគេងលក់បានខ្លះ ប៉ុន្តែក៏ច្រើនតែយល់សប្តិអាក្រក់ជានិច្ច។ ប្រសិនបើមិនអាចគ្រប់គ្រងភាពថប់បារម្ភនិងធ្លាក់ទឹកចិត្តដោយខ្លួនឯងបានទេ ចូរព្យាយាមស្វែងរកជំនួយពីអ្នកជំនាញទើបប្រសើរ៕