អ្នកមិនគួរឲ្យកូននៅជិតរបស់ទាំងឡាយខាងក្រោមនេះឡើយ ព្រោះវាជារបស់ដែលប្រៀបដូចជាគ្រឿងញៀនអញ្ចឹង។ តើមានអ្វីខ្លះទៅ?

1. អ្នកមិនគួរបាញ់គ្រឿងក្រអូបក្នុងបន្ទប់ដែលមានទារកនោះទេ ព្រោះវាអាចធ្វើឲ្យកូនពិបាកដកដង្ហើម និងឈឺក្បាលជាដើម។ ជាពិសេស អាចប៉ះពាល់ដល់ភ្នែករបស់កូនផងដែរ។ ម្យ៉ាងទៀត ស្បែកកូនក៏ងាយកើតមានបញ្ហាដូចគ្នា ដោយអាចរបកស្បែកទៀតផង។ ដូចនេះ អ្នកអាចដាំរុក្ខជាតិ ដើម្បីធ្វើឲ្យបន្ទប់មានក្លិនល្អបាន។

2. នៅពេលដែលខោអាវកូនប្រឡាក់ អ្នកមិនគួរប្រើទឹកម្យ៉ាង ដែលក្រោយពេលដែលដាក់ទៅ ធ្វើឲ្យខោអាវសភ្លាមនោះទេ ព្រោះទឹកនេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនណាស់ នៅពេលដែលកូនស្លៀកពាក់រួច។ ដូចនេះ នៅពេលដែលខោអាវកូនប្រឡាក់ខ្លាំង អ្នកអាចប្រើក្រូចឆ្មារដើម្បីលាងសម្អាតបាន។

3. អ្នកមិនគួរឲ្យកូននៅជិតទូរទស្សន៍ និងម៉ាស៊ីនគិតលេងច្រើននោះទេ ព្រោះវាអាចធ្វើឲ្យសុខភាពកូនមិនស្រួលឡើយ។ ដូចនេះ អ្នកមិនគួរដាក់ទូរទស្សន៍ក្នុងបន្ទប់នោះទេ ទើបអាចការពារសុខភាពកូនបានល្អ។

4. អ្នកមិនគួរលាបថ្នាំសក់ឲ្យកូនឡើយ ព្រោះស្បែកក្បាលកូននៅខ្ចី បើប៉ះត្រូវថ្នាំ នឹងអាចបំផ្លាញស្បែកក្បាលកូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចៀសពីការលាបសក់ឲ្យកូនជាដាច់ខាត។

5. អ្នកមិនគួរឲ្យកូនពាក់គ្រឿងអលង្ការនានាឡើយ ព្រោះអាចធ្វើឲ្យស្បែកកូនប្រតិកម្ម ថែមទាំងអាចធ្វើឲ្យកូនរបួសដោយមិនដឹងខ្លួនទៀតផង។

6. នៅពេលដែលអ្នកបោះសម្អាតបន្ទប់ទឹក ដោយប្រើថ្នាំផ្សេៗ អ្នកគូរតែកុំឲ្យកូននៅជិត ហើយបើកបង្អួច ដើម្បីឲ្យក្លិនទាំងនោះចេញឲ្យអស់ ទើបកូនចូលមកក្នុងបន្ទប់ទឹក មិនប៉ះពាល់ដល់សុខភាពរបស់គេ។

7. អ្នកគួរតែឲ្យកូនលេងប្រដាប់ប្រដាល់លេងដែលធ្វើពីឈើ ច្រើនជាងជ័រ ព្រោះរបស់ជ័រអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូននៅពេលដែលគេប៉ះត្រូវច្រើន។

8. ទឹកលាងដៃក៏អ្នកមិនគួរឲ្យកូនប្រើដែរ ព្រោះស្បែកគេនៅខ្ចី មិនគួរឲ្យគេប៉ះត្រូវរបស់ទាំងនេះឡើយ ទើបអាចការពារស្បែកគេបានល្អ។

9. សាប៊ូកក់សក់ដែលបំបាត់អង្គែរ ក៏មិនគួរឲ្យកូនប្រើដែរ ព្រោះវាអាចធ្វើឲ្យស្បែកក្បាលកូនងាយកើតមានបញ្ហា។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕