​បើសិន​ជា​អ្នក​គឺ​ជា​ម្តាយ​គេ នោះ​អ្នក​ន​ដឹងថា​ដំណាក់កាល​នៃ​ការ​ដុះធ្មេញ​មាន​ការលំបាក​ប៉ុណ្ណា​ហើយ វា​គឺជា​ការឈឺចាប់ ខឹង និង​យំ​ច្រើន​ម៉ោង​ម្តង​ហើយ​ម្តងទៀត​។ ពិតណាស់ ការ​ម៉ាស្សា​ធ្មេញ និង​អញ្ជាញ​ធ្មេញ​អាចជួយ​បំបាត់​ការឈឺចាប់​មួយ​ចំនួ​ន​បាន​។ យ៉ាងណាមិញ ការឈឺចាប់​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ដុះធ្មេញ​ប៉ុណ្ណោះ តែ​ក៏​មាន​រឿង​ជាច្រើន​ទៀត​កើតឡើង​ខណៈពេល​កំពុង​តែ​ដុះធ្មេញ​នេះដែរ​ដូចជា​៖

មិន​ឃ្លាន​អាហារ​
ការឈឺចាប់​នៅ​អញ្ចាញធ្មេញ​អាច​ធ្វើឲ្យ​ទារក​ពិបាក​ញ៉ាំ​អាហារ ទោះ​បី​នោះ​គឺ​ជាប​របរ​ដែល​គេ​ចូលចិត្ត​ខ្លាំង​ក៏​ដោយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​បញ្ចុក​អាហារ​ឲ្យគេ ដោយ​ដំបូង​ឡើយ​សម្រាក ២០​នាទី និង​បន្ទាប់មក ១០​នាទី ចាំ​បញ្ចុក​ម្តងទៀត​។

គេង​ភ្ញាក់ៗ​
គ្រូពេទ្យ​អាច​នឹង​ប្រាប់​អ្នក​ថា ក្រោយ​ពី​កូន​អាយុ​បាន ៦​ខែ គេ​ត្រូវកា​រគេង​ជា​ទៀងទាត់​។ យ៉ាងណាមិញ ខណៈពេលដែល​ធ្មេញ​របស់​ទារក​កំពុងតែ​ដុះ ការ​គេង​របស់គេ​អាច​នឹង​ឧស្សាហ៍​ភ្ញាក់​បន្តិច​ហើយ ដោយសារ​តែ​ឈឺ​ក្នុង​អញ្ចាញធ្មេញ​។​

រាក​រូស​
រឿង​នេះ​ដូចជា​គ្មាន​អ្វី​ទាក់ទង​គ្នា​ដោយផ្ទាល់​រវាង​ការ​ដុះធ្មេញ និង​ការ​រាក​រូស​។ យ៉ាងណាមិញ មាន​ឱកាស​មួយ​ដែល​ទារក​អាច​នឹង​បាត់បង់​ការ​បន្ទោបង់​ដោយសារ​ការបង្ក​រោគ​។ ក្នុងពេល​ទារក​ដុះ​ធ្មេញ ចាប់ផ្តើម​ចាប់​អ្វីៗ​ដាក់​មាត់​ញ៉ាំ​នោះ គេ​អាច​នឹង​ងាយ​ឆ្លង​រោគ​តាមរយៈ​សកម្មភាព​នេះ និង​បង្ក​ជាការ​រាករូស​តែម្តងទៅ​។

ក្តៅខ្លួន​
ពេលខ្លះ ការបង្ក​រោគ​អាច​សម្គាល់​ដឹង​តាមរយៈ​ការ​ក្តៅខ្លួន​ស្ទិញ ដែល​អាច​ព្យាបាល​បាន​តាមរយៈ​ការឲ្យ​គេ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ប៉ា​រ៉ា​សេ​តា​ម៉ុល​។

ខឹង ឬ​កាច​
ការ​ដែល​យក​ដៃ​ញី​ភ្នែក អេស​ក្បាល និងរ​ញាំ​រញ៉ូវ​ច្រើន គឺជា​សញ្ញា​មួយ​នៃ​ភាព​ខឹង ឬ​កាចរ​បស់​ក្មេង​ខណៈពេល​កំពុង​តែ​ដុះធ្មេញ​ហើយ​។ យ៉ាងណាមិញ អាការៈ​ទាំងនេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅពេល​ធ្មេញ​ដុះ​ល្អ​ហើយ​៕