ទម្លាប់នៃការទទួលទានមួយចំនួនអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាព។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់នៃការទទួលទានដែលអ្នកគួរចៀសវាង ៖

១. ញ៊ាំផ្លែឈើភ្លាមៗក្រោយទទួលទានអាហារ

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ទម្លាប់នេះអាចជះផលប៉ះពាល់ច្រើនជាងអត្ថប្រយោជន៍ល្អៗ។ នេះក៏ព្រោះតែវាអាចរារាំងចលនានៃអាហារក្នុងក្រពះដោយធ្វើឱ្យស្អិតនឹងពោះវៀន។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានផ្លែឈើ ១ ម៉ោងមុន ឬក្រោយពេលអាហារ។

២. បន្ធូរខ្សែក្រវ៉ាត់

ទម្លាប់នេះអាចធ្វើឱ្យអ្នកទទួលទានច្រើនជាងធម្មតា។

៣​. ការដើរ

ការដើរភ្លាមៗក្រោយទទួលទានអាហារ គឺមិនល្អសោះដោយវាអាចបង្កជាបញ្ហាពិបាករំលាយអាហារនិងច្រាលទឹកអាស៊ីតក្រពះ។ ដើម្បីជាការប្រសើរចូររងចាំរយៈពេល ៣០ នាទីសិន និងដើរសម្រាប់រយៈពេលត្រឹមតែ ១០ នាទីបានហើយ។ ការធ្វើបែបនេះនឹងជួយទប់ស្កាត់បញ្ហាប្រព័ន្ធរំលាយអាហារនិងច្រាលទឹកអាស៊ីតក្រពះ។

៤. គេងភ្លាមៗក្រោយទទួលទាន

ការគេងភ្លាមក្រោយពេលទទួលទានអាហារអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនរួមបញ្ចូលទាំងបញ្ហាពិបាករំលាយអាហារ និងការដំណើរការមុខងារផ្សេងទៀតនៃរាងកាយ។ ចន្លោះពេលដ៏សមស្របបំផុតនៃការទទួលទានអាហារ និងការគេង គឺគម្លាតពី ២ ទៅ ៣ ម៉ោង។ 

៥. ទទួលទានតែ

ការទទួលទានទឹកតែភ្លាមៗក្រោយអាហារអាចជះឥទ្ធិពលដល់ការរំលាយអាហារបានត្រឹមត្រូវ ហើយបញ្ហានេះនឹងធ្វើអោយរាងកាយមិនអាចទទួលបាននូវសារធាតុពេញលេញពីអាហារ។ ដើម្បីជាការប្រសើរអ្នកគួររងចាំយ៉ាងហោចណាស់ ១ ម៉ោងបន្ទាប់ពីទទួលទានអាហារសិន សឹមទទួលទានទឹកតែ។

៦. ងូតទឹក

អ្នកក៏មិនគួរងូតទឹកភ្លាមក្រោយពេលទទួលទានអាហារដែរ ក៏ព្រោះការធ្វើបែបនេះអាចបណ្ដាលឱ្យបរិមាណនៃលំហូរឈាមទៅកាន់ក្រពះត្រូវកាត់បន្ថយ។ ជាលទ្ធផលល្បឿននៃការរំលាយអាហារក៏ថយចុះតាមនោះដែរ៕