ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកម្តាយថា កូនញ៉ាំឆ្អែតខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
ជាធម្មតា ក្នុងមួយថ្ងៃទារកតូច អាចបត់ជើងធំចន្លោះ៥ដង។ ប៉ុន្តែអាស្រ័យលើអាយុរបស់កូនកាន់តែធំ នោះកូននឹងបត់ជើងធំចំនួន១ដង ទៅ២ដងក្នុងមួយថ្ងៃនោះទេ។ ប្រសិនជាកូនបត់ជើងធំច្រើនជាងនឹង មានន័យថាកូនបរិភោគឆ្អែតជ្រុលហើយ។ ជាពិសេស នៅពេលដែលកូនបៅហើយតែងក្អួត ឬក្អែរ ក៏ជាសញ្ញាប្រាប់អ្នកម្តាយថា កូនកំពុងតែឆ្អែតខ្លាំងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីសញ្ញាទាំងនេះ ទើបមិនធ្វើឲ្យកូនបៅឆ្អែតជ្រុល ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់កូន៕