ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកម្តាយដែលសម្រាលកូនដោយវះរួច ត្រូវតែផោម ទើបអាចពិសារអាហារបាន។ ហេតុអ្វីទៅ?

តាមពិតទៅ ក្រោយពេលដែលអ្នកម្តាយទើបតែសម្រាលកូនដោយវះរួច ពោះវៀន និងក្រពះនៅមិនទាន់សម្រាកបានគ្រប់គ្រាន់ឡើយ ព្រោះថ្នាំស្ពឹកនៅមិនទាន់អស់។ នៅពេលដែលអ្នកញ៉ាំអាហារចូល នឹងអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នក ថែមទាំងអាចធ្វើឲ្យស្នាមវះលើពោះនោះឈឺផងដែរ។ ដូចនេះ ក្រោយពេលដែលអ្នកម្តាយទើបតែវះរួច សមាជិកគ្រួសារអាចធ្វើការម៉ាស្សាឲ្យអ្នកម្តាយ ដើម្បីឲ្យឈាមក្នុងរាងកាយដើរបានស្រួលវិញ។ ជាពិសេស គ្រែរបស់អ្នកម្តាយត្រូវតែបង្វិលមកជាលក្ខណៈអង្គុយ មិនគួរឲ្យអ្នកម្តាយគេងត្រង់លើគ្រែឡើយ ទើបមុខរបួសមិនកាន់តែឈឺ។ នៅពេលដែលរាងកាយដំណើរការបានល្អវិញ នោះក្រពះ និងពោះវៀននឹងដំណើរការវិញ ដោយបញ្ចេញជាសញ្ញាជាផោមឲ្យអ្នកបានដឹង។ នៅពេលដែលអ្នកផោមរួច នឹងអាចបរិភោគអាហារបានជាធម្មតាវិញហើយ៕