Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំរោង 

ឆ្នាំរោង មានគោលដៅ និងក្តីស្រមៃធំណាស់ ព្រោះគេមិនចង់រស់នៅដោយភាពសាមញ្ញនោះទេ។ ជាហេតុដែលធ្វើឲ្យគេតែងប្រឹងប្រែងរកលុយជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ពូកែបណ្តាក់ទុនត្រូវដែរ។ ដូចនេះ នរណាតាមជិតខ្លួនគេខ្លាំង នឹងមានលុយចាយមិនអស់ឡើយ។

ឆ្នាំរកា

ឆ្នាំរកា តែងរត់តាមលុយជានិច្ច ព្រោះគេចង់នាំលុយច្រើនចូលមក។ គេមិនខ្លាចឧបសគ្គអ្វីឡើយ ដោយតែងដើរទៅមុខជានិច្ច ដើម្បីចំណេញបានប្រាក់។ ជាពិសេស គេចេះប្រើលុយបង្កើតលុយ ដោយធ្វើឲ្យលុយកាន់តែច្រើនចូលមក។ ដូចនេះ មនុស្សដែលនៅជិតខ្លួនគេ នឹងអាចតាមគេរកបានប្រាក់ធំផងដែរ។

ឆ្នាំវក

ឆ្នាំវក មានខួរក្បាលខ្លាំងក្នុងការចំណេញប្រាក់។ ជាពិសេស គេជាបុគ្គលដែលមានប្រតិកម្មខ្ពស់ជាមួយនឹងលេខលុយ។ ជាហេតុដែលធ្វើឲ្យលុយធំតែងចូលមកជិតខ្លួនគេ។ ដូចនេះ អ្នកដែលតាមគេជាប់ នឹងមិនសូវខ្វះលុយចាយនោះឡើយ៕