ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​គឺ​មាន​រយៈពេល ៤០​សប្តាហ៍​។ យ៉ាងណាមិញ ដោយសារតែ​ហេតុផល​ជាច្រើន ទើប​ធ្វើឲ្យ​កូនកើត​មកមិនគ្រប់​ខែ ឬ​កើតមុន​កំណត់​។ ទារក​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​កើត​មិន​គ្រប់​ខែ​គឺ គែ​សម្រាល​ចេញពី​ពោះ​ម្តាយ​នៅ​អាយុ​មុន ៣៧​សប្តាហ៍​។ ដូច្នេះ​ការយល់ដឹង​អំពី​មូលហេតុ នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ អាច​ជា​វិធី​មួយ​ជួយ​ដោះស្រាយ និង​ត្រៀមលក្ខណៈ​ទុកជាមុន​បាន​។

​មាន​កត្តា​ច្រើនណាស់​ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្ពស់នឹង​ការសម្រាល​កូន​មិន​គ្រប់​ខែ​ដូច​ជា​៖

​1. ការជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​លេបថ្នាំ​មិន​ត្រឹមត្រូវ​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​ការ​មាន​ផ្ទៃពោះ​។ ដូច្នេះ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​រឿង​នេះ​ដើម្បី​កុំឲ្យ​មាន​ផលវិបាក​ក្នុង​ពេលមា​ន​ផ្ទៃពោះ​។
​2. បើសិន​ជា​ម្តាយ​ធា​ត់ ឬ​ស្គម​ពេក រាងកាយ​របស់​គាត់​គឺ​មិន​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​សម្រាប់​ការ​មាន​ផ្ទៃពោះ​ទេ​។ ដូច្នេះ ចូរ​ថែរក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​សិន មុន​ពេល​រៀប​គម្រោង​មាន​ផ្ទៃពោះ​។
​3. ស្ថានភាព​សុខភាព​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម និង​ការបង្ក​រោគ​អាច​ចៀសវាង​បាន​តាមរយៈ​ការអនុវត្តន៍​អនាម័យ និង​រស់នៅ​ប្រកប​ដោយ​សុខភាព​ដូចជា ញ៉ាំ​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ​ទៀងទាត់ គេង​គ្រប់គ្រាន់ និង​បំបាត់​ស្ត្រេ​ស​។
​4. ការថែទាំ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដ៏​ល្អ​មួយ​គឺ​សំខាន់​ដូច​របប​អាហារ​ល្អ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អញ្ចឹង​។ គេ​អាច​និយាយបាន​ថា ម្តាយ​ត្រូវការ​ការគាំទ្រ និង​ថែរក្សា​ច្រើន​ណាស់​ពី​ប្តី មិត្ត​ស្និទ្ធស្នាល និង​ក្រុមគ្រួសារ​។ ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​អាច​បណ្តាលមកពី​ម្តាយ​ធ្លាប់​សម្រាលកូន​មិន​គ្រប់​ខែ​កាលពី​ពេលមុន​។​
​6. សម្រាប់​ស្ត្រី​មាន​កូនភ្លោះ​ចាប់ពី​ពីរ​ឡើង​ទៅ​ក៏​ប្រឈម​មុខ​តិចតួច​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ដែរ​។
​7. ការ​មាន​ផ្ទៃពោះ​ភ្លាមៗ​ក្រោយ​ពី​សម្រាលកូន​មួយ​រួច ក៏​អាច​ដាក់​សម្ពាធ​លើ​រាងកាយ​ម្តាយ​កាន់តែខ្លាំង​ទៀត​ដែរ ក្នុងការ​សម្រាលកូន​ក្រោយ​មិន​គ្រប់​ខែ​៕​៖

​ឈឺភ្នែក​
​អាការៈ​នេះ​អាច​បណ្តាល​មក​ពី​ការ​មាន​របួស​នៅ​ភ្នែក​ណាមួយ​នៃ​គ្រាប់ភ្នែក និង​ជំងឺ​នៃ​ការ​រលាក​ភ្នែក​ជាដើម​។ ការ​ឈឺ​ភ្នែក​នេះ​ក៏​អាច​កើតមាន​លើ​ខ្វាក់​គោម និង​ឈឺក្បាល​បែប​ប្រកាំង​ដែរ​។ បើសិនជា​ការ​ឈឺ​ភ្នែក​នេះ​កើតឡើង​ជាប់​រហូត​ច្រើន​ជាង​មួយ​ថ្ងៃ យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​។​

ក្រហម​ភ្នែក​
​ការ​ក្រហម​ភ្នែក​អាច​កើតឡើង​លើ​ជំងឺ​រលាក​ប្រស្រី​ភ្នែក រលាក​កញ្ចក់ភ្នែក ខ្វាក់​គោម និង​ជំងឺ​ភ្នែក​ផ្សេងៗ​ទៀត​។ ការ​ដែល​មាន​ធូលី ឬ​អ្វី​មួយ​ក្នុង​ភ្នែក និង​ការប៉ះទង្គិច​ភ្នែក​ក៏​អាច​បណ្តាល​ឲ្យ​ក្រហមភ្នែក​បាន​ដែរ​។

ខ្វាក់​មាន់​
​ខ្វាក់មាន់​នេះ​ចង់​សម្តៅ​ទៅលើ ការមើល​មិន​ឃើញ​នៅ​ពេល​មេឃងងឹត ហើយ​រឿង​នេះ​ច្រើន​តែ​បណ្តាលមកពី​ការ​កង្វះ​វីតាមីន A​។ ដូច្នេះ​យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ និង​ធ្វើតេស្ត​ល​ភ្នែក​របស់​អ្នកផង​។ អ្នកជំងឺ​បែបនេះ​គួរតែ​ធ្វើ​យ៉ាងណា​ចៀសវាង​ការចេញ​ទៅ​ក្រៅ​ផ្ទះ​នៅពេល​យប់​។​

ហៀរ​ទឹកភ្នែក​ច្រើន​
​ការ​ដែល​ហូរ​ទឹកភ្នែក​ច្រើន​អាច​ដោយសារតែ​មូលហេតុ​ច្រើន​ប្រភេទ​ដូចជា ប្រតិកម្ម​អាឡែ​ហ្ស៊ី និង​ការ​រលាក​ភ្នែក​ផ្សេងៗ​ទៀត ឬ​អាច​ដោយសារតែ​ការស្ទះ​ក្នុង​ប្រព័ន្ធ​លំហូរ​ទឹកភ្នែក​៕