វិធី​ក្នុង​ការសង្គ្រោះ​កុមារ ដែល​មាន​វិបត្តិ​ផ្លូវដង្ហើម ដោយ​ការ​ឈ្លក់​
 
ចំពោះ​កុមារ​តូច (​កុមារ​ដែល​មាន​អាយុ​តិចជាង ១​ឆ្នាំ )
·         សណ្តូក​កុមារ​នៅ​លើ​ដៃ ឬ នៅ​លើ​ភ្លៅ​របស់​អ្នក ដោយ​ដាក់​ក្បាល​របស់​គេ អោយទាប​។​
·         ធ្វើការ​គោះ​ខ្នង​របស់គេ ដោយ​ប្រើ​កែង​បាតដៃ​របស់​អ្នក​។​
·         បើ​កុមារ​នៅតែ​ស្ថិត ក្នុងស្ថានភាព​ស្ទះដង្ហើម​ដដែល នោះ​អ្នក​ត្រូវ​ធ្វើការ​ផ្ងារ​គេ​មក​វិញ រួច​សង្កត់ រឹត​ទ្រូង​កុមារ ៥​ដង ដោយ​ប្រើ​ម្រាម​ពីរ នៅត្រង់​ចុងដង្ហើម​។​
·         ក្នុងករណី​បរាជ័យ រក​មូលហេតុ នៃ​វត្ថុ​ដែល​ស្ទះ​ដែល​នៅក្នុង​មាត់ និង ព្យាយាម​យក​វា​ចេញ​។​
·         បើ​ចាំបាច់ ត្រូវ​ចាប់​អនុវត្ត​នូវ វិធី​ខាងលើនេះ​ឡើង​វិញ​ម្តង​ទៀត ។​
 
ចំពោះ​កុមារ​ដែល​មាន​អាយុ ចាប់ពី ១​ឆ្នាំ​ឡើង​ទៅ​
·         ដាក់​កុមារ អោយ​អង្គុយ​លុតជង្គង់ ឬ ដេក និង ធ្វើការ​គោះ​ខ្នង​គេ អោយបាន ៥​ដង ដោយ​ប្រើ​កែង នៃ​បាតដៃ​របស់​អ្នក​។​
·         បើ​គេ​នៅ​ស្ទះ​ដដែល នោះ​អ្នក​ត្រូវ​ឱប​កុមារ​ពី​ក្រោយ ដៃ​ម្ខាង​ក្តាប់ ដៃ​ម្ខាង​ទៀត​ចាប់ដៃ​ដែល​ក្តាប់ ហើយ​ទាញ​រឹត កញ្ឆក់​ទៅលើ (​ចលនា​នេះ ត្រូវបាន​គេ​ហៅថា ហេម​លិច​) ។ រួច​ធ្វើ​ឡើង​វិញ អោយ គ្រប់​ប្រាំ​ដង​។​
·         បើ​នៅ​តែ​បរាជ័យ ( ឧបសគ្គ​នៅតែមាន​) ពិនិត្យ​រក​មូលហេតុ ដែល​នាំ​អោយ​ស្ទះ​នៅ​ក្នុង​មាត់ និង យក​វា​ចេញ ។​
·         បើ​ចាំបាច់ ធ្វើ​ឡើង​វិញ​តាម​លំដាប់លំដោយ ចាប់ផ្តើម​ពី​ការ​គោះ​ខ្នង​ម្តងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង