ការជក់បារី ក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកជួបបញ្ហាជាច្រើន ជាពិសេសគឺថ្លើម។ ការជក់បារី អាចធ្វើឲ្យខូចខាតសរីរាង្គ ទារកលូតលាស់ខុសធម្មតា ឬឈានដល់ស្លាប់ក្នុងពោះទៀតផង។

ការសិក្សាថ្មីមួយមកពីសាកលវិទ្យាល័យ Edinburgh បានរកឃើញថា មានសារធាតុគីមីចម្រុះគ្នាចំនួន ៧ ០០០ ប្រភេទនៅក្នុងបារីមួយដើមៗ ហើយសារធាតុទាំងនេះ ពិតជាមិនល្អទាល់តែសោះ សម្រាប់ស្រ្តី និងទារកនៅក្នុងផ្ទៃម្តាយ។ សារធាតុទាំងនេះនឹងធ្វើឲ្យទារក និងម្តាយប្រឈមទៅនឹងបញ្ហាជាច្រើន។

ថ្លើម គឺជាសរីរាង្គចំបង ដែលធានារ៉ាប់រង ក្នុងការបញ្ចេញជាតិពុល ចេញពីរាងកាយ។

ការសិក្សាបានបង្ហាញថា សារធាតុគីមីទាំងនេះ នឹងទៅបំផ្លាញដល់ថ្លើម របស់កូនប្រុស និងកូនស្រីខុសគ្នា។ សម្រាប់កូនប្រុស ថ្លើមអាចមានសម្លាក ចំណែកកូនស្រីវិញ ថ្លើម អាចខូចខាតធ្ងន់ធ្ងរជាងនេះ។

ដូច្នេះ មិនថាឪពុក ឬម្តាយនោះទេ បើអ្នកចង់បានកូន ដាច់ខាត អ្នកត្រូវបញ្ឈប់ការជក់បារីឲ្យបានច្រើនខែ មុនយលកូន៕