ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចទាំង១០ដែលប្តីគួរតែធ្វើ ដើម្បីសុភមង្គលគ្រួសារអ្នក។ តើមានអ្វីខ្លះទៅ?

  1. ក្នុងនាមជាស្វាមីគួរតែរៀននិយាយផ្អែមបន្តិចដាក់ប្រពន្ធ។ នៅពេលដែលអ្នកនិយាយផ្អែម នឹងមិនសូវឈ្លោះគ្នា ហើយក៏អាចរស់នៅជាមួយគ្នាបានយូរអង្វែងផងដែរ។
  2. អ្នកគួរតែរៀនធ្វើចិត្តទន់ដាក់ប្រពន្ធ ព្រោះមានតែប្រពន្ធទេដែលមើលថែទាំអ្នកបានអស់មួយជីវិត។ នៅពេលដែលចិត្តអ្នកទន់ អ្នកនឹងអាចកាន់ដៃគ្នាបានរហូតដល់ចាស់។
  3. អ្នកគួរតែរៀនចេះបន្ទាបខ្លួនមុខប្រពន្ធ។ នៅពេលដែលអ្នកចេះបន្ទាបខ្លួន នោះឋានៈអ្នកក្នុងចិត្តរបស់ប្រពន្ធនឹងខ្ពស់ខ្លាំងណាស់។
  4. មិនថាក្នុងកាលៈទេសៈណាឡើយ អ្នកគួរតែទុកមុខមាត់ឲ្យគ្នា ដោយចេះគោរពគ្នា ទើបអ្នកទាំងពីរអាចរស់នៅប្រកបដោយសុភមង្គល មិនបែកបាកគ្នាក្នុងពាក់កណ្តាលផ្លូវ។
  5. នៅពេលដែលប្រពន្ធខឹងមួលម៉ៅ អ្នកគួរតែរៀនចេះបង្វែលរឿងចេញ ទើបមិនធ្វើឲ្យអ្នកទាំងពីរឈ្លោះកាន់តែខ្លាំង។
  6. នៅពេលដែលអ្នកទំនេរ គួរតែនាំប្រពន្ធកូនដើរលេងខ្លះ ទើបអាចបង្កើនមនោសញ្ចេតនាអ្នក ថែមទាំងអាចធ្វើឲ្យអ្នកស្រឡាញ់គ្នាកាន់តែខ្លាំងផងដែរ។
  7. អ្នកគួរតែសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាឲ្យបានច្រើន ដើម្បីឲ្យប្រពន្ធអ្នកចងចាំបានយូរ ហើយមិនធ្វើឲ្យគេតែងរករឿងអ្នកពេលដែលនឹកឃើញអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមទាំងនោះ។
  8. អ្នកមិនគួរយកប្រពន្ធទៅប្រៀបធៀបជាមួយអ្នកផ្សេងទេ ព្រោះមនុស្សគ្រប់រូបសុទ្ធតែខុសគ្នាទាំងអស់ ហើយគ្មាននរណាល្អឥតខ្ចោះនោះឡើយ។ ដូចនេះ បើអ្នកអាចធ្វើបានចំណុចទាំងនេះ អ្នកនឹងអាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងតែម្តង៕