មិនត្រឹមតែមានតែរាងកាយទេដែលត្រូវការមានសុខភាពល្អ អាពាហ៍ពិពាហ៍ក៏ត្រូវការដែរ។ ដូចនេះ តើអាពាហ៍ពិពាហ៍ដែលមានសុខភាពល្អ មានលក្ខណៈបែបណាទៅ?
1. នៅពេលដែលអ្នកចាប់ផ្តើមកាន់តែគ្មានពាក្យនិយាយជាមួយប្តី ឬប្រពន្ធអ្នក នោះមានន័យថា អាពាហ៍ពិពាហ៍អ្នកគ្មានសុខភាពល្អឡើយ។ ដូចនេះ អ្នកគួរតែរកថ្នាំព្យាបាល ដោយចាប់ផ្តើមលើកយកបញ្ហាមួយចំនួន ដើម្បីយកមកពិភាក្សាជាមួយគ្នា ឬអ្នកអាចយករឿងមួយចំនួនដែលសប្បាយចិត្ត មកចែករំលែកគ្នា ទើបអាចព្យាបាលបាន។
2. នៅពេលដែលមិត្តភក្តិជុំវិញខ្លួនរបស់អ្នកមានភាគច្រើនលេងលែសគ្នា នោះវានឹងអាចប៉ះពាល់ដល់អាពាហ៍ពិពាហ៍របស់អ្នកបាន។ ដូចនេះ អ្នកគួរតែរកថ្នាំដើម្បីការពារជាមុន ទើបអាពាហ៍ពិពាហ៍អ្នកមិនងាយឈឺ។
3. ប្រសិនជាក្រោយពេលដែលអ្នករៀបការរួច អ្នកចាប់ផ្តើមឈ្លោះគ្នាច្រើនជាងមុន វាជាសញ្ញាបង្ហាញអ្នកថា អាពាហ៍ពិពាហ៍អ្នកកំពុងតែមានជំងឺឆ្លងហើយ។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ និងមានចិត្តអំណត់ អធ្យាស្រ័យច្រើន ទើបអាចព្យាបាលអាពាហ៍ពិពាហ៍អ្នកជា។
4. បើអ្នកតែងតែច្រណែនគ្នា នោះអាពាហ៍ពិពាហ៍អ្នកនឹងងាយត្រូវបានបំផ្លាញណាស់។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីដោះស្រាយបញ្ហានេះ ទើបអាចការពារគ្រួសារអ្នកបានល្អ។
5. នៅពេលដែលការរួមភេទរបស់អ្នកប្រែជាមួយអាទិត្យម្តង នោះមានន័យថា អាពាហ៍ពីពាហ៍អ្នកមានសុខភាពល្អណាស់។ ប៉ុន្តែ បើប្រែជាមួយខែម្តង នោះអ្នកគួរតែរកថ្នាំដើម្បីយកមកព្យាបាល ទើបមិនធ្វើឲ្យគ្រួសារអ្នកងាយបែកបាក់បាន៕