ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃការញ៉ាំទឹករបស់សក់ពោត។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកយកសក់របស់ពោតទៅឆុងទឹកញ៉ាំ នឹងអាចជួយបញ្ចុះសារធាតុស្ករក្នុងរាងកាយអ្នក។ ជាហេតុដែលធ្វើឲ្យអ្នកមិនលើសជាតិស្ករនោះទេ។
- នៅក្នុងសក់ពោតមានផ្ទុកសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នក ដោយជួយធ្វើឲ្យអ្នកមិនងាយជួបនឹងការលើសសម្ពាធឈាមឡើយ។
- មិនត្រឹមតែជួយបញ្ចុះជាតិស្ករ និងបញ្ចុះសម្ពាធឈាម សក់ពោតនេះ ក៏អាចជួយឲ្យប្រមាថអ្នកដំណើរការបានល្អផងដែរ។
- ក្រោយពេលដែលអ្នកញ៉ាំទឹកនៃសក់ពោតនេះ អ្នកនឹងងាយស្រួលបត់ជើងតូចខ្លាំងណាស់ ដោយអាចបញ្ចេញជាតិពុលចេញមកអស់តែម្តង។
- វិធីក្នុងការធ្វើ : ចំពោះសក់ពោតដែលស្រស់ អ្នកអាចយកចំនួន១៥ក្រាមមកឆុងជាមួយទឹក រួចញ៉ាំជាការស្រេច។ ជាធម្មតា ទឹកមួយនេះ មនុស្សធម្មតាអាចពិសារបាន ជាពិសេស អ្នកដែលមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និងប្រមាថមិនល្អ អាចញ៉ាំបាន។ ប៉ុន្តែចំពោះបុគ្គលដែលខ្វះជាតិស្ករ នោមញឹកញាប់ មិនស័ក្តិសមក្នុងការពិសារឡើយ៕