​​អ្នក​ពិតជា​ត្រៀម​ខ្លួន​សម្រាប់​ការ​មាន​កូន​ហើយ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ទេ មែន​ទេ​? មាន​កត្តា​ច្រើនណាស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បន្ត​ពូជ​អ្នក​បាន​។ ខណៈពេល​ដែល​អ្នកមាន​ទម្លាប់​មួយ​ចំនួន​ដែល​ជា​កត្តា​ប្រឈមមុខ វា​ក៏​អាច​ក្លាយ​ជា​ដើមហេតុ​នាំ​ឲ្យ​អ្នក​មិន​ងាយ​មាន​ផ្ទៃពោះ​បានដែរ​។

អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​
ការ​ដែល​សម្រាក​បាន​ពេញលេញ​អាច​ជំរុញ​ដល់​ភាព​មានកូន​តាមរយៈ​ការកាត់បន្ថយ​ស្ត្រេ​ស​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​បិទ​ភ្លើង​អស់​មុនពេល​ចូល​គេង តែ​បើសិនជា​មិន​អាច​បិទ​បានទេ ចូរ​ប្រើ​ម៉ាស​បិទ​ភ្នែក​ក្នុងពេល​កំពុង​គេង​ទៅ​។

មិន​ទទួលបាន​វីតាមីន D គ្រប់គ្រាន់​
បើសិន​ជា​អ្នក​កំពុងតែ​ស្វះស្វែង​ការ​មាន​ផ្ទៃពោះ​មែន អ្នក​ត្រូវ​តែមាន​ចំនួន​វីតាមីន D ក្នុង​ខ្លួន​គ្រប់គ្រាន់​ដែរ​។ ហើយ​បើសិនជា​អ្នក​មិន​ប្រាកដថា មាន​វា​គ្រប់គ្រាន់​តែ ចូរ​ធ្វើតេស្ត​ឈាម​ពិនិត្យ​ទៅ​។ ការ​ដែល​ហាលថ្ងៃ​រាល់ថ្ងៃ​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​បានដែរ​។

មិន​បាន​គ្រប់គ្រង​ទម្ងន់​ត្រឹមត្រូវ​
អ្នក​អាច​នឹង​មាន​បញ្ហា​មិន​អាច​មាន​កូន បើសិនជា​ធាត់​ពេក​។ វា​គឺជា​រឿង​មួយ​ល្អ​បំផុត​ក្នុង​ការពិភាក្សា​រឿង​ទម្ងន់ របប​អាហារ និង​ការ​ហាត់ប្រាណ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​រៀប​គម្រោង​មាន​ផ្ទៃពោះ​។

ប្រើប្រាស់​ផលិតផល​មាន​ជាតិ​ផ្លាស្ទិ​ចច្រើន​
សារធាតុ Phthalates ដែល​ចេញពី​ផលិតផល​ធ្វើ​ពី​ផ្លាស្ទិ​ចច្រើន ដូចជា ប្រអប់​ផ្លា​ស្ទិច ឬ​កញ្ចប់​ផ្លា​ស្ទិច​ខ្ចប់​អាហារ អាច​រំខាន​ដល់​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង