​ដោយ​យោង​ទៅតាម​អជ្ញាធរ​វេជ្ជសាស្ត្រ គេ​បាន​រកឃើញ​ជំងឺ​កង្វះ​គ្រាប់​ឈាម​ប្រមាណ​ជាង ៤០០​ប្រភេទ​ខុសៗ​គ្នា​ឯណោះ ដោយ​សម្គាល់​ដឹង​តាមរយៈ​ការ​កង្វះ​កោសិកា​គ្រប់​ឈាម​ក្រហម ឬ​អេ​ម៉ូគ្លូ​ប៊ីន​ដែល​ជា​សមាសធាតុ​រប​ស់​ឈាម​សម្រាប់​ដឹកនាំ​អុកស៊ីសែន​។ ប៉ុន្តែ​អ្វី​ដែល​កើតឡើង​ច្រើន និង​ញឹកញាប់​ជាង​គេ​បំផុត​នោះ​គឺ​ការ​កង្វះ​គ្រាប់​ឈាម​ដោយ​សារជាតិ​ដែក​មិន​គ្រប់​។

​ជំងឺ​កង្វះ​គ្រាប់​ឈាមមាន​រោគសញ្ញា​ខុសៗ​គ្នា​ច្រើន​ណាស់​អាស្រ័យ​ទៅតាម​ប្រភេទ​របស់​វា​។ យ៉ាងណាមិញ ប្រភេទ​ជាច្រើន​របស់​ជំងឺ​នេះ​ច្រើន​តែ​មាន​លក្ខណៈ​មួយ​ចំនួន​ដែល​ដូចគ្នា​។ មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ដោយសារ​ជាតិ​ដែក​មិន​គ្រប់​ប្រហែលជា​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទេ ដោយសារ​តែ​វា​មាន​លក្ខណៈ​តិចតួច​ជាពិសេស​ក្នុង​ពេល​ចាប់ផ្តើម​ដំបូង​តែម្តង​។ ប៉ុន្តែ​នៅពេល​ជំងឺ​នេះ​វិវឌ្ឈន៍​ទៅ​ជា​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ​ហើយ វា​នឹង​ចេញ​ជា​រោគសញ្ញា​ងាយ​ដឹង​ដូចជា​៖

  • ​ស្លេកស្លាំង​
  • ​អស់កម្លាំង​
  • ​ចង្វាក់បេះដូង​ដើរ​ញ៉ាប់​
  • ​ថប់​អារម្មណ៍​
  • ​ពិបាក​ដកដង្ហើម​
  • ​ឈឺ​ទ្រូង​
  • ​វិលមុខ​
  • ​ត្រជាក់​ចុងដៃចុងជើង​
  • ​ជ្រុះ​សក់ និង​ក្រចកដៃ​ពុកផុយ​
  • ​ឃ្លាន​អាហារ​ចម្លែកៗ​ជាពិសេស​អាហារ​ដែល​គ្មាន​ជីវជាតិ​ដូចជា ដុំ​កក​ជាដើម​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង