ប្រសិនបើ​អាច​ទៅរួច មុនពេល​ដែល​អ្នក​ព្យាយាម​ធ្វើការ បញ្ឈប់​នូវ​ការ​ហូរឈាម​ដែល​មាន​សភាព ធ្ងន់ធ្ងរ អ្នក​ត្រូវ​ធ្វើ​ការលាង​សំអាត​ដៃ​របស់​អ្នក ដើម្បី​ជៀសវាង​នូវ​ការ​ចម្លងរោគ និង ត្រូវធ្វើ​ការពាក់​ស្រោម ដៃ​។ ប្រសិនបើ​មុខរបួស ស្ថិតនៅ​ត្រង់​តំបន់​ពោះ ហើយ​សរីរៈ​ខាងក្នុង ត្រូវបាន​ស្ថិតនៅ​ខុស​ទីតាំង  នោះ​អ្នក​មិនត្រូវ ព្យាយាម​ធ្វើការ​រុញ​វា ចូលទៅ​ក្នុង​ទីតាំង​ដើម​វិញ​នោះទេ អ្នក​ត្រូវ​ធ្វើការ​គ្រប​តំបន់ នោះ ជាមួយនឹង​ក្រណាត់ ឬ ស្បៃ​ស្តេរី​ល​ស្អាត​។​

​សម្រាប់​ករណី​នៃ​ការ​ហូរឈាម ក្នុង​សភាព​ធ្ងន់ធ្ងរ អ្នក​ត្រូវ​៖

·         ដាក់​ជនរងគ្រោះ អោយ​ដេក និង ធ្វើការ​ដណ្តប់​ជនរងគ្រោះ ដើម្បី​ការពារ​កុំអោយ​គេ មាន​ការបាត់ បង់​សីតុណ្ហភាព​រាងកាយ​។ ប្រសិនបើ​អាច​ធ្វើបាន អ្នក​ត្រូវ​ដាក់​ក្បាល​របស់​ជនរងគ្រោះ អោយ បាន​ទាប​ជាង ដងខ្លួន​បន្តិច ឬ ធ្វើការ​កល់​ជើង ឬ កន្លែង​ដែល​មាន​ការ​ហូរឈាម អោយបាន​ខ្ពស់ ជាង​។​

·         នៅពេល​ដែល​អ្នក​បាន​ពាក់​ស្រោមដៃ​ហើយ អ្នក​អាច​យក​ចេញ​នូវ​ធូលី ឬ កំទេចកំទី​ដែល អាច មើលឃើញ​ច្បាស់ នៅលើ​មុខរបួស​។ តែ​អ្នក​មិន​ត្រូវ​យក​នូវ វត្ថុ​អ្វីមួយ​ដែល​មាន​ទំហំ​ធំ និង ចាក់​ចូល​ជ្រៅ ទៅក្នុង​មុខរបួស ចេញ​នោះ​ទេ​។ អ្វី​ដែល​អ្នក​ចាំបាច់ ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ អ្នក​ត្រូវ​ធ្វើកា​រ​បឈ្ឈប់​នូវ ការ​ហូរ​ឈាម​របស់​ជ​ន​រងគ្រោះ ។​

·         អ្នក​អាច​ដាក់​សម្ពាធ ដោយ​ផ្ទាល់​ទៅលើ​មុខរបួស​តែម្តង រហូត​ដល់​ការ​ហូរឈាម​ត្រូវបាន​បឈ្ឈប់ ។ អ្នក​ត្រូវ ប្រើ​បង់​រុំ​ដែល​ស្តេរី​ល ឬ ក្រណាត់​ស្អាត រួច​បន្ត​ធ្វើការ​ទប់​សង្កត់​សម្ពាធនេះ អោយបាន យ៉ាងហោចណាស់ រយៈពេល ២០​នាទី ដោយ​មិន​ចាំបាច់​ពិនិត្យមើល​ថា តើ​មុខរបួស​នោះ​បាន ឈប់​ហូរឈាម​ហើយ​ឬ​នៅ​ទេ​? ធ្វើការ​រក្សា​សម្ពាធ​នេះ ដោយ​ការ​រុំ​មុខរបួស​អោយ​តឹង​ណែន ជាមួយនឹង​បង់​រុំ ឬ ក្រណាត់​ស្អាត និង ស្កុត​ស្អិត​បិ​ទជាប់​។ ប្រើ​ដៃ​ស្អាត​របស់​អ្នក ប្រសិនបើ​អ្នក មិន​មាន​របស់​ទាំងនេះ ជាប់​ជាមួយ​។ ប្រសិនបើ​អាច​ធ្វើបាន អ្នក​ត្រូវ​ពាក់​ស្រោម ដៃ​ស្អាត ឬ ប្រើ​ថង់ប្លាស្ទីក​ស្អាត ដើម្បី​ការពារ ការចម្លង រោគ ។​

·         អ្នក​មិន​ត្រូវ  ធ្វើការ​យក​ចេញ​នូវ ស្បៃ​រុំ ឬ បង់​រុំ​ចេញពី​មុខរបួស របស់​ជនរងគ្រោះ​នោះទេ​។ ប្រសិន បើ​មុខរបួស នៅតែ​បន្ត​មានការ​ហូរឈាម និង ជ្រាប​ចេញពី​ស្បៃ​រុំ​របួស ឬ វត្ថុ​អ្វីមួយ​ដែល​អ្នក​បាន ប្រើ​ក្នុង​ការចង​រុំ​មុខរបួស នោះ​អ្នក​មិន​ត្រូវ​យក​វា​ចេញ​ទេ​។ ជំនួស​មកវិញ អ្នក​ត្រូវ អ្នក​ត្រូវ​យក វត្ថុ ឬ ក្រណាត់​អ្វី​ដែល​មាន​ការ​បឺត​ស្រូប​ល្អ យកមក​ដាក់​បន្ថែម​លើ​វា​ទៀត ។​

·         ធ្វើ​ការគាបសង្កត់ សរសៃ​អាទែ​ដែល​សំខាន់  ប្រសិនបើ​ចាំបាច់​។ ប្រសិនបើ​ការ​ហូរឈាម​នេះ មិន​ត្រូវបាន​បញ្ឈប់ ជាមួយ​នឹង​ការប្រើ​សម្ពាធ​ដោយផ្ទាល់ នោះ​អ្នក​ត្រូវ​ធ្វើ​ការគាបសង្កត់ នៅលើ សរសៃ​អាទែ ដែល​ធ្វើ​ការផ្តល់​ឈាម មក​កាន់​តំបន់​នៃ​មុខរបួស​។ កន្លែង​ដែល​អ្នក ត្រូវដាក់​សម្ពាធ នៅ​លើ​ដៃ គឺ​ស្ថិតនៅ​ផ្នែក​ខាង​ក្នុងនៃ​ដៃ គឺ​ស្ថិតនៅ​ខាងលើ​កែងដៃ​បន្តិច និង ខាងក្រោម​ឃ្លៀក បន្តិច​។ កន្លែង​ដែល​ត្រូវដាក់​សម្ពាធ នៅ​លើ​ជើង គឺ​នៅ​ត្រង់ ផ្នែក​ខាងក្រោយ​នៃ​ជង្គង់ និង នៅត្រង់ ក្រ​លៀន​។ ធ្វើការ​សង្កត់ ស​សៃ​អាទែ​ដែល​សំខាន់ នៅ​ត្រង់​តំបន់​ទាំងនេះ អោយ​ខ្ទប់​ទៅ​នឹង​ឆ្អឹង ដោយ​ដាក់​ម្រាមដៃ​អ្នក អោយ​រាបស្មើរ​។ ហើយ​ជាមួយនឹង​ដៃ​ម្ខាង​ទៀត អ្នក​ត្រូវ​បន្ត​ដាក់​សម្ពាធ ទៅលើ​មុខរបួស ដដែល ។​

·          ធ្វើការ​ដាក់​ផ្នែក​នៃ​រាងកាយ​របស់​ជនរងគ្រោះ ដែល​ត្រូវ​បាន​រងរបួស​អោយ​នឹងថ្កល់ នៅពេល ដែល​ការ​ហូរឈាម ត្រូវបាន​បញ្ឈប់​។ រក្សា​បង់​រុំ​មុខរបួស អោយ​ស្ថិតនៅ​កន្លែង​ដដែល និង ប្រញាប់ ធ្វើការ​បញ្ជូន​ជនរងគ្រោះ ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ អោយបាន​ឆាប់រហ័ស តាម​ដែល អាចធ្វើ​បាន ។​

​ប្រសិនបើ​អ្នក​មាន​ការសង្ស័យថា ជនរងគ្រោះ​មានការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង នោះ​អ្នក​ត្រូវ​ប្រញាប់ ហៅ រក ក្រុម​សង្គ្រោះ​បន្ទាន់​អោយ​បាន​ភ្លាមៗ ។ 

​សញ្ញា នៃ​ការ​ហូរឈាម​ផ្នែក​ខាងក្នុង មានដូចជា​៖

·         មានការ​ហូរឈាម​ចេញ​ពី ប្រហោង​ផ្នែក​ណាមួយ​នៃ​រាងកាយ​។​

·         មានការ​ក្អួត ឬ ក្អក​ធ្លាក់​ឈាម​។​

·         មាន​ស្នាម​ជាំ​នៅ​លើក​, ដើមទ្រូង​, ពោះ ឬ នៅ​ផ្នែក​ចំហៀង​នៃ​ដងខ្លួន ។​

·         មុខរបួស ដែល​មាន​ការចាក់​ទម្លុះ​ចូល​ដល់​លលាដ៍ក្បាល , ដើមទ្រូង ឬ ពោះ ។​

·         មានការ​បាក់ឆ្អឹង ។​

·         មាន​ស្ថានភាព​ស្ហុក ដែល​ត្រូវ​បាន​បង្ហាញ​ប្រាប់​តាម​រយៈ សភាព​អស់កំលាំង​ល្ហិតល្ហៃ​, ការ​ថប់​បារម្ភ មានការ​ស្រេកទឹក​ជាខ្លាំង ឬ ស្បែក​មាន​សភាព​ត្រជាក់​ខ្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង