ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកនៅពេលពោះទទេមិនទាន់ញ៊ាំអ្វីអាចផ្ដល់អត្ថប្រយោជន៍កាន់តែពិសេស? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានទឹកនៅពេលពោះទទេ ៖

១. សម្អាតបន្សាបជាតិពុលពីក្នុងរាងកាយ

ការទទួលទានទឹកនៅពេលពោះទទេជួយក្នុងការសម្អាតពោះវៀនដែលបង្កើនសមត្ថភាពពោះវៀនក្នុងការស្រូបយកសារធាតុចិញ្ចឹម។ វាក៏ជួយកម្ចាត់ជាតិពុលផ្សេងៗពីក្នុងរាងកាយផងដែរ។

២. រក្សាសុខភាពស្បែកល្អប្រសើរ

ទឹកជួយក្នុងការកម្ចាត់ជាតិពុលពីក្នុងឈាមដែលជួយរក្សាសុខភាពស្បែកល្អប្រសើរ។ ក្រៅពីព្យាយាមទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ កែវភ្លាមៗក្រោយពីក្រោកពីដំណេកនៅពេលព្រឹកហើយនោះ អ្នកក៏មិនត្រូវភ្លេចទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់បន្ថែមពេញមួយថ្ងៃជាប្រចាំដែរ។

៣. រក្សាសុខភាពពោះវៀនល្អប្រសើរ

ការទទួលទានទឹកនៅពេលពោះទទេអាចជួយសម្រួលដល់ចលនាពោះវៀនដែលទប់ស្កាត់បញ្ហាពិបាករំលាយអាហារ ទល់លាមក និងឆ្លងមេរោគក្នុងពោះវៀន។

៤. ទប់ស្កាត់ក្រួសក្នុងតម្រងនោម

ការទទួលទានទឹកនៅពេលពោះទទេពិតជាអាចជួយទប់ស្កាត់ការកកើងឡើងនូវក្រួសក្នុងតម្រងនោមបានគួរឱ្យកត់សម្គាល់។ វាក៏ជួយទប់ស្កាត់ការឆ្លងមេរោគក្នុងផ្លោកនោមផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់អាចជួយកម្ចាត់រាល់ជាតិពុលនិងទប់ស្កាត់ការឆ្លងមេរោគមិនឱ្យរីករាលដាលពេញរាងកាយ។ ជាលទ្ធផលប្រព័ន្ធភាពស៊ាំរាងកាយនឹងកាន់តែរឹងមាំឡើង ហើយអ្នកអាចចៀសផុតពីហានិភ័យនៃរោគឆ្លងជាច្រើន។

៦. ពន្លឿនដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ

អត្រានៃការដុតរំលាយអាហារនឹងត្រូវបានកើនឡើងតាមរយៈការទទួលទានទឹកច្រើនគ្រប់គ្រាន់ជាប្រចាំ។

៧. ជួយឱ្យស្រកទម្ងន់

ការទទួលទានទឹក​ឱ្យបានច្រើនក្នុងកំឡុងពេលតមអាហារអាចជួយឱ្យអ្នកស្រកទម្ងន់ឆាប់រហ័ស។ នេះក៏ព្រោះតែទឹកគ្មានផ្ទុកជាតិកាឡូរីឡើយ។ ការទទួលទានវាថែមទាំងធ្វើឱ្យអ្នកឆាប់ឆ្អែតទៀតផង។

  • ហេតុអ្វីទើបការទទួលទានសំខាន់ខ្លាំងចំពោះសុខភាព?

នេះក៏ព្រោះតែការទទួលទានមិនបានច្រើនគ្រប់គ្រាន់អាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលជាកត្តាចម្បងនៃហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ កង្វះជាតិទឹកក្នុងរាងកាយរយៈពេលយូរអាចបណ្ដាលឱ្យឈឺក្បាល ឈឺរលាកសន្លាក់ លើសឈាម ឬសដូងបាត ធាត់ជ្រុល មហារីកសុដន់ ក្រួសក្នុងតម្រងនោម និងជំងឺមហារីកស្បូនជាដើម។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ចាប់ពីពេលភ្ញាក់ឡើងនិងបន្តទទួលទានពេញមួយថ្ងៃជាប្រចាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង