ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលបុរសអាចទទួលបានពីការរួមភេទ។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលការរួមភេទរបស់អ្នកដំណើរការបានយ៉ាងល្អ នោះអ្នកនឹងកាន់តែឆាប់គេងលក់ស្រួល។ ដូចនេះ អ្នកគួរតែប្រើអារម្មណ៍ល្អដើម្បីរួមភេទ ទើបអ្នកអាចបន្ធូរអារម្មណ៍បាន។

2. នៅពេលដែលអ្នករួមភេទដោយមិនលោភលន់ មានន័យថា អ្នកដឹងពីពេលវេលាក្នុងការរួមភេទ ដោយមិនរួមភេទច្រើនហួសកំណត់ នោះខួរក្បាលអ្នកនឹងមិនងាយចាស់ឡើយ។ ដូចនេះ អ្នកនឹងអាចចងចាំបានយ៉ាងល្អ មិនងាយភ្លេចទេ។

3. អត្ថប្រយោជន៍មួយទៀតគឺ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺបេះដូង និងជំងឺស្ទះសរសៃឈាមឡើយ។ វានឹងជួយថែរក្សាសុខភាពបេះដូងឲ្យដំណើរការបានយ៉ាងល្អ។

4. នៅពេលដែលអ្នកមានអាការៈឈឺសន្លាក ឈឺក្រពះ ឈឺក្បាល ឬឈឺធ្មេញ អ្នកអាចធ្វើការរួមភេទបាន ព្រោះវាអាចជួយបំបាត់អាការៈឈឺចុកចាប់ទាំងនេះបានយ៉ាងងាយ។

5. អ្នកនឹងមិនសូវប្រឈមមុខនឹងជំងឺស្បែកនោះទេ ព្រោះឈាមដើរស្រួល ដោយធ្វើឲ្យស្បែកថ្មីឆាប់កើតឡើង។ ជាពិសេស ស្បែកអ្នកនឹងភ្លឺរលោង ក្រោយពេលដែលអ្នករួមភេទរួច។

6. ក្រោយពេលដែលអ្នករួមភេទរួច ឆ្អឹងអ្នកនឹងមិនងាយពុកឡើយ ព្រោះវាអាចធ្វើឲ្យឆ្អឹងអ្នកមានសភាពរឹងមាំខ្លាំង។

7. អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺផ្សេងៗឡើយ នៅពេលដែលអ្នករួមភេទ ព្រោះប្រព័ន្ធការពាររាងកាយអ្នករឹងមាំខ្លាំង។ ដូចនេះ អ្នកអាចធ្វើការរួមភេទបាន ដើម្បីអាចការពារសុខភាពអ្នកឲ្យល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង