​តាម​ការសិក្សា​ថ្មីៗ​នេះ​បានឲ្យដឹងថា ឪពុក​ម្តាយ​ច្រើនតែ​ចូលចិត្ត​ផ្តល់នូវ​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​របស់​ខ្លួន​ឲ្យ​កូនៗ​លេង​ច្រើន ដោយសារតែ​ពួកគេ​មិនសូវ​មាន​ពេលវេលា​ច្រើន​ដើម្បី​លេង​ជាមួយ​កូន​។ ប៉ុន្តែ​ការ​ដែល​ធ្វើ​បែប​នេះ​ច្រើន វា​អាច​នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​ពួកគេ​ច្រើន​ណាស់​។ ជាក់​ស្តែក​គឺ​ធ្វើឲ្យ​គេ​ងាយ​នឹង​ឈឺ​សាច់ដុំ​នៅ​ម្តុំ​ក​ញ្ចឹ​ក និង​ខ្នង​តែម្តង​។

​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចងចាំ​ដើម្បី​អាច​ជួយ​ពួកគេ​កុំឲ្យ​ជួប​បញ្ហា​ឈឺ​ចាប់ទៀត​នៅពេល​ឧស្សាហ៍​លេង​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​។

ឲ្យ​ពួក​គេ​លេង​ក្នុង​ជំហរ​មួយ​ដែល​ត្រឹមត្រូវ​
ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​ច្រើនពេក​អាច​បណ្តាលឲ្យ​មាន​ជំហរ​រាងកាយ​មិនល្អ ដែល​ជាហេតុ​នាំឲ្យ​កើត​មាន​ជាប់​ដល់​ធំ និង​បង្ក​ជា​ការឈឺចាប់​នៅ​ខ្នង​រ៉ាំរ៉ៃ​បាន​។ ដូច្នេះ​ចូរ​ជួយ​ពួកគេ​អង្គុយ​ឲ្យ​ត្រង់ ហើយពឺង​ខ្នង​ក្នុងពេលលេង​ទូរស័ព្ទ​។

កាត់បន្ថយ​ការប្រើប្រាស់​
បើសិន​ជា​អ្នក​មិន​អាច​ចៀសវាង​ការ​ឲ្យ​កូនលេង​ទូរស័ព្ទទេ ចូរ​ដាក់​ដែន​កំណត់​មួយ​ឲ្យ​ពួកគេ​ទៅ​។ ចូរ​សុំ​ឲ្យ​កូន​ផ្អាក​លេង​ជា​រៀងរាល់ ៣០​នាទី​ម្តង ដោយ​ជំនួស​នូវ​ការ​ដើរលេង​អ្វី​ផ្សេង និង​សម្រួល​ដល់​ការរក្សា​ជំហរ​ពួកគេ​ផង​៕

សម្រាក​ឲ្យ​គ្រប់គ្រាន់​
បើសិន​ជា​កូន​អ្នករ​អ៊ូ​អំពី​ការឈឺចាប់​ដោយសារតែ​ប្រើ​ទូរស័ព្ទ​ច្រើនពេក ចូរ​លើកទឹកចិត្ត​គេ​ឲ្យ​សម្រាក​ច្រើន​ទៅ​។ បើសិនជា​វា​មិនមែន​ជា​អាការៈ​រ៉ាំរ៉ៃ​ទេ ការឈឺចាប់​ភាគច្រើន​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ហើយ​។​