ការ​ភ្លេចភ្លាំង​មិនមែន​ជា​ជំងឺ​ទេ ប៉ុន្តែ​វា​គឺជា​បណ្តុំ​នៃ​រោគសញ្ញា​ដែល​ប៉ះពាល់​ដល់​ការចងចាំ ការទំនាក់ទំនង ការគិត និង​សមត្ថភាព​រស់​នៅក្នុង​សង្គម ដែល​សុទ្ធតែ​រំខាន​ដល់​សកម្មភាព​រស់​នៅ​ប្រចាំថ្ងៃ​។ ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ការ​មាន​របួស​នៅ​ក្បាល ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដុំ​សាច់​ក្នុង​ខួរក្បាល សុទ្ធតែ​ជា​មូលហេតុ​សំខាន់​មួយ​ចំនួន​នៃ​ការ​ភ្លេច​ភ្លាំង​។ យ៉ាងណាមិញ ការ​សម្គាល់​ដឹង​នូវ​រោគសញ្ញា​របស់​វា​ភ្លាមៗ​នឹង​ជួយ​កំណត់​រោគវិនិច្ឆ័យ​បាន​លឿន​ដើម្បី​ស្វែងរក​មូលហេតុ​របស់​វា​។ ខាងក្រោម​នេះ​គឺជា​អការៈ​មួយ​ចំនួន​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​អាការៈ​ជំងឺ​ភ្លេច​ភ្លាំងហើយ​៖

​1. ការប្រែប្រួល​ចំពោះ​ការចងចាំ​រយៈពេល​ខ្លី​
​2. ពិបាក​ក្នុង​ការបំពេញ​ការងារ​ខុសៗ​គ្នា​ជា​ច្រើន​ដែល​ខ្លួន​ធ្លាប់​តែ​ធ្វើ​បាន​
​3. លែង​សូវ​មាន​ចំណាប់អារម្មណ៍​លើ​អ្វី​ដែល​ចូលចិត្ត​
​4. ភ្លេច​នូវ​ការប្រើប្រាស់​ពាក្យពេជ្យ​ដែល​ត្រឹមត្រូវ ឬ​សាមញ្ញៗ​
​5. ឧស្សាហ៍​មាន​ភាព​វង្វេងវង្វាន់​
​6. អារម្មណ៍​មាន​ការប្រែប្រួល​ដូចជា ការបាក់​ទឹកចិត្ត ការខឹង​ឆេវឆាវ ឬ​ពិបាកចិត្ត​ជាដើម​
​7. ចេះ​តែ​និយាយ​ពាក្យ​ដដែលៗ​
​8. ពិបាក​ផ្ចង់អារម្មណ៍​លើ​សាច់រឿង​ដែល​មាន​ច្រើន​ដើម្បី​បញ្ចូល​គ្នា​ក្លាយទៅជា​រឿង​តែ​មួយ​
​9. ពិបាក​សម្រប​ខ្លួន​ទៅ​នឹង​ការប្រែប្រួល​អ្វី​ដែល​ថ្មីៗ​
​10. លែង​ចេះ​កាត់​សេចក្តី​ថា​អ្វី​ជា​ខុស និង​អ្វី​ដែល​ត្រូវ​

​ដូច្នេះ​បើ​សិន​ជា​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក​ធ្លាប់មាន​បញ្ហា​ទាំងអស់​ដូចខាងលើ យក​ល្អ​គួរតែ​នាំ​គាត់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ខាង​ផ្លូវចិត្ត​ភ្លាមៗ​ទៅ​។ ការបាត់បង់​ការចង​ចាំ​តែមួយ​មុខ​មិនមែន​មានន័យថា វា​ជា​ជំងឺ​ភ្លេចភ្លាំង​ឡើយ ព្រោះ​វា​មាន​កត្តា​ច្រើន​ទៀត​ដែល​ចូលរួម​ជាមួយ​។ យ៉ាងណាមិញ បើសិនជា​រោគសញ្ញា​កើតឡើង​ម្តង​ហើយ​ម្តងទៀត និង​កាន់តែ​ធ្ងន់​ទៅៗ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​ខាន​តែ​បាន​ទៅ​៕