ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំឆ្លូវ

ឆ្នាំឆ្លូវ ជាបុគ្គលដែលមិនចូលចិត្តនិយាយច្រើនឡើយ ប៉ុន្តែក្នុងចិត្តដឹងច្បាស់ថាគេកំពុងតែធ្វើអ្វី ហើយគួរតែធ្វើអ្វី មិនគួរធ្វើអ្វី។ ជាពិសេស គេមានចិត្តដែលតស៊ូមួយ មិនងាយបោះបង់ចោលឡើយ។ ជាហេតុដែលធ្វើឲ្យទេវតាទ្រព្យស្រឡាញ់គេខ្លាំងណាស់។

ឆ្នាំខាល

ឆ្នាំខាល មានមហិច្ឆិតាធំ ហើយនិយាយស្តីក៏ត្រង់ៗដែរ។ ប្រសិនជាមាននរណាធ្វើអ្វីប៉ះពាល់ដល់គេ គេនឹងអាចតបវិញភ្លាម។ ប៉ុន្តែគេជាបុគ្គលដែលល្អចំពោះមិត្តភក្តិណាស់ ដោយធ្វើឲ្យគេអាចរក្សាទំនាក់ទំនងល្អជាមួយនឹងមនុស្សជាច្រើន។ ជាហេតុដែលធ្វើឲ្យទេវតាទ្រព្យចូលចិត្ត ហើយនាំទ្រព្យមកឲ្យគេផងដែរ។

ឆ្នាំរកា

ឆ្នាំរកា ជាមនុស្សដែលមានចរិតឆាប់ឆេវឆាវណាស់ ដោយអ្នកដទៃប៉ះមិនបានឡើយ។ ជាពិសេស បើមាននរណាប្រឆាំងនឹងគំនិតរបស់គេ គេនឹងមិនព្រមឡើយ។ ប៉ុន្តែគេជាបុគ្គលដែលចេះសង្កេតបានល្អិតល្អន់ ដោយធ្វើឲ្យគេចាប់បានឱកាសច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ទេវតាទ្រព្យក៏ស្រឡាញ់គេដែរ ដោយនាំទ្រព្យជូនគេច្រើនតែម្តង៕