​ពាក្យ​ថា​ដុំ​សាច់​ក្នុង​ខួរក្បាល​ស្តាប់​មើលទៅ​ទំនង​ជា​គួរ​ឲ្យ​ខ្លាចណាស់​។ ទោះបីជា​យើង​មិន​បាន​ដឹង​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​ដុំ​សាច់​នេះ​លូតលាស់​ក្នុង​ខួរក្បាល​ក៏ដោយ តែ​មាន​កត្តា​ជាច្រើន​អាច​ធ្វើឲ្យ​អ្នក​មានឱកាស​កើត​វា​កាន់តែ​ខ្ពស់​។ ឧទាហរណ៍ ដុំ​សាច់​ក្នុង​ខួរក្បាល​ភាគច្រើន​កើតឡើង​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ធ្លាប់​មាន​គ្រួសារ​កើត​ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​ខួរក្បាល​ប៉ះពាល់​នឹង​ការបាញ់​កាំរស្មី​ជាដើម​។

​យ៉ាងណាមិញ ការរកឃើញ​សញ្ញា​ដំបូង​ដែល​បញ្ជាក់​អំពី​ដុំ​សាច់​ក្នុង​ខួរក្បាល​នេះ​ទាន់ពេលវេលា អាច​នឹង​ធ្វើ​ឲ្យ​ឱកាស​នៃ​ការព្យាបាល​មានសង្ឃឹម​ច្រើន​។

អា​ការៈដែល​កើតឡើង​ដោយសារ​មាន​សម្ពាធ​ក្នុង​ខួរក្បាល​កាន់តែខ្លាំង​

  • ​ឈឺ​ក្បាល​ខ្លាំង​នៅ​ពេល​ព្រឹក ឬ​ពេល​ក្អក ឬ​អោន​
  • ​ក្អួត​ជាប់​
  • ​ព្រឹល​ភ្នែក ឬ​មាន​អារម្មណ៍​ថា​មើលឃើញ​ចំណុច​ខ្មៅ​តូចៗ ឬ​ឆ្នូត​ខ្មៅ​នៅ​ក្នុង​ភ្នែក​
  • ​ប្រកាច់​
  • ​ងងុយគេង​ច្រើនជាង​ធម្មតា​

អា​ការៈដែល​បង្កឡើង​ដោយ​ទីតាំងរ​បស់​ដុំ​សាច់​

  • បើ​ដុំ​សាច់​នោះ​ស្ថិត​នៅ​ក្លែប​ខួរក្បាល​ខាងមុខ វា​ប្រហែលជា​ធ្វើឲ្យ​ផ្លាស់ប្តូរ​ចរឹកលក្ខណៈ​ដូចជា ឆេវឆាវ ឬ​ខឹង​ជាដើម​។ លែង​ស្រង់ក្លិន​បាន ឬ​ខ្សោយ​មួយ​ចំហៀង​ខ្លួន​
  • ​បើ​ដុំ​សាច់​នៅ​ក្លែប​ខួរក្បាល​ម្តុំ​សៀតថ្កា វា​អាច​នឹង​ធ្វើឲ្យមាន​បញ្ហា​ដល់​ការចងចាំ ប្រកាច់ ឬ​ប្រកាច់​ដោយសារតែ​ធំក្លិន​របស់​អ្វីមួយ​
  • ​បើ​ដុំ​សាច់​នៅ​ក្លែប​ខួរក្បាល​ខាងលើ​វិញ វា​អាច​បណ្តាល​ឲ្យ​លែង​មាន​អារម្មណ៍​ដឹង​មួយ​ចំហៀង​ខ្លួន​
  • ​បើ​ដុំ​សាច់​នៅ​ក្លែប​ខួរក្បាល​ខាងក្រោវិ​ញ វា​អាច​នឹង​ធ្វើឲ្យ​ភ្នែក​ម្ខាង​ខ្វាក់ ឬ​មើល​មិនឃើញ​
  • ​បើ​ដុំ​សាច់​នៅ​ម្តុំ​ខួ​រតូច​វិញ វា​នឹង​ធ្វើឲ្យ​ក្អួត មិន​អាច​ផ្ចង់អារម្មណ៍​បាន ភ្នែក​អាច​នឹង​ញាក់​ជាប់ និង​រឹង​ក​។​


ចូរ​ចាំ​ថា ភាគច្រើន​នៃ​អាការៈ​ទាំងអស់​ខាងលើក៏​អាច​កើតឡើង​ដោយសារ​តែជំ​ងឺ​អ្វី​ផ្សេង​ដែរ​។ ដូច្នេះ​កុំ​បាច់​មាន​ភាពភ័យខ្លាច​ដោ​យ​គ្មាន​ហេតុផល​អី​។ យ៉ាងណាមិញ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិន​ជា​អ្នក​មាន​អាកា​រៈណា​មួយ​ជាប់​រហូត​ដែល​គិតថា​ជា​ដុំ​សាច់​ក្នុង​ខួរក្បាល​៕