​នៅពេល​ជួបជុំ​ជាមួយ​មនុស្ស​ស្រី​ដូចគ្នា អ្នក​ទំនងជា​និយាយ​ច្រើន​អំពី​ការ​មក​រដូវ និង​ការឈឺចាប់​ខ្លាំងក្លា​ប៉ុណ្ណា​ដែល​អ្នក​ជួបប្រទះ​។ អ្នក​ក៏​ចូលចិត្ត​អាន​អត្ថបទ​ដែល​និយាយ​អំពី​ការពិត​ទាក់ទង​នឹង​សុខភាព​ទ្វារមាស​ដែរ​។ ប៉ុន្តែ​តើ​អ្នកមាន​បាន​និយាយ​ពិភាក្សាគ្នា​អំពី​ការហូរ​ទឹករំអិល​ពី​ទ្វារមាស​ញឹកញាប់​ដែរ​ទេ​? ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន​ដែល​ទាក់ទង​នឹង​ទ្វារមាស​ស្ត្រី ដែល​អ្នក​ត្រូវ​តែ​ដឹង​៖

  • ​ចំនួន និង​ក្លិន​របស់​ទឹករំអិល​ចេញពី​ទ្វារមាស អាច​នឹង​មាន​ការប្រែប្រួល​ទាំង​មុន និង​ក្រោយមក​រដូវ​
  • ​កាលណា​អ្នកស្ត្រេស​កាន់តែច្រើន ការហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​ក៏​មាន​ច្រើន​ដែរ​
  • ​ទឹករំអិល​ចេញពី​ទ្វារមាស​មាន​ច្រើន​ប្រភេទ​ណាស់ ដោយ​វា​សុទ្ធសឹងតែ​អាច​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​អ្នក​បាន​ទាំងអស​
  • ​ជាធម្មតា និង​ធម្មជាតិ ការហូរ​ទឹករំអិល​ចេញពី​ទ្វារមាស គឺជា​វិធី​ដែល​វា​លាង​សម្អាត​សរីរាង្គ​មួយ​នេះ​
  • ​និយាយ​ដល់​ចំណុះ​ទឹករំអិល គឺ​មិន​មាន​ចំណុះ​ណាមួយ​ធម្មតា​ទេ គឺ​មាន​ការប្រែប្រួល​រហូត​ទៅតាម​ពេលវេលា រាងកាយ និង​អាកាសធាតុ​ផងដែរ​
  • ​ប៉ុន្តែ​បើសិនជា​ការហូរ​ទឹករំអិល​មាន​ច្រើនពេក វា​អាច​ជា​សញ្ញា​មិនល្អ​មួយ​របស់​សុខភាព​ហើយ ដែល​ត្រូវការ​ទៅ​ជួប​ពេទ្យ​
  • ​ការ​ដែល​មាន​ឃើញ​ទឹករំអិល​ចេញពី​ទ្វារមាស​លាយ​ឈាម​តិចតួច វា​មិនមែន​ជា​រឿង​ដែល​អ្នក​គួរ​បារម្ភ​ឡើយ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង